ស្ត្រីមានផ្ទៃពោះជាច្រើនភ័យខ្លាចខ្លាំងក្នុងការផ្តល់កំណើតកូនរបស់ពួកគេ ដោយសារវីរុស COVID-១៩

//s5.kh1.co/76/7639ed10a9f52d437ac20c668e6f28aff6736aa1.jpg
សង្គម

 ០៦-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វីដេអូឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានបង្ហាញពីអ្នកស្ម័គ្រចិត្តក្នុងឈុតការពារវីរុស បានបើកបរជូនស្ត្រីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ។

ចិន៖ ដោយខ្លាចការឆ្លងវីរុស Covid-១៩ ថ្មីដ៏សាហាវដែលបានធ្វើព្យុះធ្វើភ្លៀងនៅប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត ស្ត្រីមានផ្ទៃពោះលើកដំបូងកំពុងសម្រាលកូនតែម្នាក់ឯងដោយទុកទារក ដែលទើបនឹងកើតនៅខាងក្នុង និងប្តូរទៅមន្ទីរពេទ្យឯកជនដែលមានតម្លៃថ្លៃដើម្បីជៀសវាងហានិភ័យនៃការឆ្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ដាយថ្មីថ្មោងម្នាក់ដែលមានឈ្មោះថា Xie បានប្រាប់ AFP ថា នាងបានផ្តល់កំណើតដល់កូនស្រីរបស់នាងនៅក្រុង Wuhan កាលពីដើមខែនេះតែម្នាក់ឯង ពីព្រោះគ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់នាងត្រូវបានអនុញ្ញាតិឱ្យមកជាមួយនាងនៅមន្ទីរពេទ្យក្នុងទីក្រុងដាច់ឆ្ងាយពីកន្លែងដែលមានការផ្ទុះវីរុស Covid-១៩ នោះទេ។

ដោយមានការបិទផ្លូវនាងមិនអាចមកពិនិត្យសុខភាពមុនពេលសម្រាលកូនទេ ហើយនាងខ្លាចក្នុងការទៅមន្ទីរពេទ្យព្រោះខ្លាចឆ្លងជំងឺ។ អ្នកស្រី Xie បាននិយាយថា“ ពួកគេអនុញ្ញាតឱ្យខ្ញុំចេញទៅក្រៅនៅពេលដែលខ្ញុំសម្រាលកូនតែប៉ុណ្ណោះ”។ អ្នកស្រីបានបន្ថែមទៀតថា អ្នកស្រីបានជ្រើសរើសមន្ទីរពេទ្យរោគស្ត្រីពិសេស ដើម្បីសម្រាលកូន។

អ្នកស្រីក៏បាននិយាយថា“ នៅពេលខ្ញុំទៅដល់ទីនោះនៅសល់តែបន្ទប់មួយប៉ុណ្ណោះ”។ "ក្នុងកំឡុងពេលដែលខ្ញុំនៅមន្ទីរពេទ្យ ខ្ញុំបានពាក់ម៉ាស់ និងស្រោមដៃគ្រប់ពេល ហើយលាងដៃជាញឹកញាប់។ ខ្ញុំកម្រនឹងចាកចេញពីបន្ទប់របស់ខ្ញុំណាស់"។

ស្ត្រីសម្រាលអំឡុងពេលផ្ទុះការឆ្លងវីរុស Covid-១៩<br>
ស្ត្រីសម្រាលអំឡុងពេលផ្ទុះការឆ្លងវីរុស Covid-១៩

ប្រជាជនប្រមាណ ៥៦ លាននាក់នៅទីក្រុងវូហាន និងទីក្រុងដទៃទៀតនៅក្នុងខេត្តហ៊ូប៉ីបានស្ថិតនៅដាច់ពីគ្នា ចាប់តាំងពីចុងខែមករា។ វីដេអូឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបង្ហាញពីអ្នកស្ម័គ្រចិត្តក្នុងឈុតការពារវីរុស បានបើកបរជូនស្ត្រីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ។

ប៉ុន្តែអ្នកស្រី Xu Tingting ដែលមកពី Huanggang បានប្រាប់ AFP ថានាងមានការលំបាកក្នុងការស្វែងរករថយន្តមួយគ្រឿងដើម្បីទៅមន្ទីរពេទ្យនៅពេលដែលនាងបានសម្រាលកូន ក្នុងរយៈពេល ២ សប្តាហ៍មុនកាលបរិច្ឆេទកំណត់របស់នាង។

អ្នកស្រី Xu បានប្រាប់ AFP ថា "ខ្ញុំមានការកន្ត្រាក់ ត្រៀមសម្រាលកូនរៀងរាល់ ១០ នាទីម្តង ហើយបានសុំឪពុកម្តាយរបស់ខ្ញុំឱ្យនាំខ្ញុំទៅមន្ទីរពេទ្យ។ វាបានចំណាយពេលជិត ២ ម៉ោងដើម្បីរកឡាន ហើយខ្ញុំកំពុងភ័យស្លន់ស្លោដោយគិតថា ខ្ញុំមិនអាចចេញពីផ្ទះដោយគ្មានជំនួយបានទេ"។ "ប្តីរបស់ខ្ញុំនៅទីក្រុងមួយផ្សេងទៀត ហើយមិនត្រូវបានអនុញ្ញាតឱ្យចូលក្រុងនោះទេ។ នៅទីបំផុតម្ចាស់ហាងលក់គ្រឿងទេសនៅជិតនេះបានយល់ព្រមនាំខ្ញុំទៅមន្ទីពេទ្យដោយឡានផ្ទាល់ខ្លួនរបស់គាត់"។

ទារកដែលទើបតែចាប់កំណើតក្នុងអំឡុងពេលផ្ទុះការឆ្លងវីរុស Covid-១៩
ទារកដែលទើបតែចាប់កំណើតក្នុងអំឡុងពេលផ្ទុះការឆ្លងវីរុស Covid-១៩

អ្នកស្រី Xie និង អ្នកស្រី Xu ដែលមានកូនប្រុសមានសុខភាពល្អក៏មានការភ័យខ្លាចផងដែរក្នុងការចេញទៅចាក់វ៉ាក់សាំងទារកដែលទើបនឹងកើតរបស់ពួកគេ។ អ្នកស្រី Xie បាននិយាយថា "ខ្ញុំមិនទាន់ដឹងថាត្រូវធ្វើយ៉ាងម៉េចទេ។ នៅសល់តែ ២០ ថ្ងៃទៀតកូនរបស់ខ្ញុំនឹងត្រូវចាក់វ៉ាក់សាំងហើយ។ ខ្ញុំសង្ឃឹមថានៅពេលនោះស្ថានភាពដ៏អាក្រក់នេះ អាចគ្រប់គ្រងបានទៅចុះ"។  ខ្ញុំ​ខ្លាច ព្រោះការឆ្លងវីរុស Covid-១៩ បានកើនឡើងប្រមាណ ៨ ម៉ឺននាក់នៅទូទាំងប្រទេសចិន និងជាង ២.៩០០ នាក់បានស្លាប់។

អ្នកស្រី Angelika Fu ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ហើយទារករបស់គាត់នឹងត្រូវសម្រាល ក្នុងរយៈពេលពីរសប្តាហ៍ បានជ្រើសរើសមន្ទីរពេទ្យឯកជនមួយ ទោះបីជាមានតម្លៃខ្ពស់ជាងមុន ១០ ដងក៏ដោយ។ អ្នកស្រីបានប្រាប់ AFP ថា“ យើងបានជ្រើសរើសមន្ទីរពេទ្យឯកជនទោះបីថ្លៃជាងក៏ដោយ ព្រោះយើងចង់ជៀសវាងពីហ្វូងមនុស្សនិងមានអារម្មណ៍សុវត្ថិភាព”។

អ្នកធ្វើការស្ម័គ្រចិត្តម្នាក់នៅឯ Beijing International Christian Fellowship បាននិយាយថា“ ជាងមួយខែចុងក្រោយនេះស្ត្រីមានផ្ទៃពោះ និងម្តាយដែលបានសម្រាលកូនដំបូងរាប់សិបនាក់បានទូរស័ព្ទមកពួកយើងដោយភាពតានតឹងឬការថប់បារម្ភដែលទាក់ទងនឹងការព្រួយបារម្ភនេះ” ។

ម្ដាយឪពុកបារម្ភពីសុវត្តិភាពកូនរបស់ពួកគេ
ម្ដាយឪពុកបារម្ភពីសុវត្តិភាពកូនរបស់ពួកគេ

អ្នកស្រី Theresa Ying ដែលបានសម្រាលកូននៅទីក្រុងប៉េកាំងរយៈពេល ២ ថ្ងៃបន្ទាប់ពីក្រុងវូហានត្រូវបានគេបិទ ការធ្វើដំណើរចេញចូលបាននិយាយថា "ខ្ញុំភ័យណាស់ ព្រោះយើងមិនមានព័ត៌មានគ្រប់គ្រាន់នៅពេលនោះ អំពីវីរុសនេះដែលបណ្តាលឱ្យមានភាពតានតឹងជាច្រើន"។ “ ចំពោះការចាក់វ៉ាក់សាំងខែដំបូងរបស់ទារក យើងបានសុំមិត្តភក្តិម្នាក់ទិញវ៉ាក់សាំងពីសាំងហ្គាពួរ ហើយខ្ញុំបានបង់ លុយដើម្បីអញ្ជើញគិលានុប្បដ្ឋាយិកាឱ្យមកផ្ទះខ្ញុំ និងចាត់ចែងចាក់វ៉ាក់សាំង។ "វាថ្លៃណាស់ ប៉ុន្តែខ្ញុំបារម្ភពីសុវត្ថិភាពកូនរបស់ខ្ញុំ"៕

អ្នកស្ម័គ្រចិត្តកបានបើកបរជូនស្ត្រីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ
អ្នកស្ម័គ្រចិត្តកបានបើកបរជូនស្ត្រីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T