ក្រោយមានរឿងចម្រូងចម្រាស់ នឹងអ្នកជិតខាង ពេលនេះ ព្រាប សុវត្ថិ ចេញមុខមកដោះស្រាយ បញ្ចប់បញ្ហា!

//s5.kh1.co/5d/5df380c2445612a52fa34b63f4d98066c878d95d.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពេលនេះ ព្រាប សុវត្ថិ ចេញមុខមកដោះស្រាយជាមួយបងម្អូនប្រជាពលរដ្ឋហើយ ក្រោយមានរឿងរ៉ាវថាលោក សង់រោងឈើបិទផ្លូវ របស់ប្រជាពលរដ្ឋ។

ភ្នំពេញ៖ ជឿជាក់ថា​ ប្រិយមិត្តប្រាកដជាបានជ្រៀបរឿងរ៉ាវ ដែលផ្ទុះខ្លាំង មានបងប្អូនប្រជាពលរដ្ឋជាច្រើន ចេញមកតវ៉ា ពីរឿងតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ សង់រោងឈើកាត់ផ្លូវធ្វើដំណើររបស់បងប្អូន អ្នករស់នៅតំបន់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវមួយនេះ កើតឡើងមក មានមហាជនេជាច្រើន រិះគន់ដល់លោក ព្រាប សុវត្ថិ ដែលរូបលោកបានសង់រោងបិទផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបែបនេះ។ ដោយក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះ បានអះអាងថា រូបលោក មិនត្រឹមតែសង់រោងបិទផ្លូវនោះទេ ថែមទាំងចតឡាននៅមុខផ្ទះ និងមានសម្លេងរំខានដល់អ្នកជិតខាងទៀតផង។

ជាក់ស្ដែង បើតាម គណនីរបស់ លោក ហេង ឡុង បានបង្ហោះរូប និងសរសេសរសារនិយាយថា៖ 

លោក ព្រាប សុវត្ថិ ចូលរួមជាមួយប្រជាពលរដ្ឋដើម្បីរកដំណោះស្រាយ និងសុំការយោគយល់ពីបងប្អូនជិតខាង ខណៈលោកគឺ​ជា​អ្នក​សិល្បៈ ភាគ​ច្រើន​មាន​ការងារ​ដែល​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​ពេល​យប់ ជួន​ចេញ​ចូល​ផ្ទះ​ពាក់​កណ្ដាល​អាធ្រាត្រ ជួនជិតភ្លឺក៏មាន។ ដូច្នោះសម្លេងរថយន្តពិតជា ឮរំខានដល់បងប្អូន ហើយ​ភាគី​លោក ក៏​ព្យាយាម​កែ​សម្រួល​ដូច​គ្នា។

សារ លោក ហេង ឡុង

ក្រោយពីទទួលបានដំណឹងនេះ ហ្វេនជាច្រើនបាននាំគ្នាសរសើរដល់លោក ដែលបានបញ្ចប់បញ្ហា ដោយមានការដោះស្រាយសម្រួលគ្នា យ៉ាងល្អបែបនេះ ខណៈលោកក៏បានដឹងកំហុស និងបកស្រាយពីរឿងគ្រប់យ៉ាង ក្នុងជីវិតអ្នកសិល្បៈ ត្រូវចេញចូលផ្ទះជាញឹកញាប់ទាំងយប់ថ្ងៃបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
សកម្មភាព លោក ព្រាប សុវត្ថិ ចេញមកដោះស្រាយជាមួយអ្នកជិតខាង

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T