WOW! ទូរសព្ទអេក្រង់បត់ ចេញមិនទាន់បានប៉ុន្មានផង ឥឡូវចេញគំរូទូរសព្ទអេក្រង់ទាញ ថែមមួយទៀតហើយ (មានវីដេអូ)

//s5.kh1.co/92/929a117308ba7a05697a88dc35ea7b2f11bbc254.jpg
បច្ចេកវិទ្យា

 ០៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន TCL មានគំរូរូបរាងទូរសព្ទប្លែកៗ ហើយគំរូទូរសព្ទអេក្រង់ទាញមួយនេះ អាចឆក់អារម្មណ៍អ្នកប្រើប្រាស់។

បរទេស៖ នៅពេលទូរសព្ទអេក្រង់បត់ក្លាយជារឿងធម្មតា យើងកំពុងចាប់ផ្ដើមមើលឃើញឧបករណ៍គំនិតថ្មី ដែលអាចនាំមនុស្សទៅកាន់វិទ្យាសាស្ដ្របែបអនាគត។ យើងធ្លាប់តែបានឃើញទូរសព្ទអេក្រង់បត់ របស់ក្រុមហ៊ុន Samsung តែឥឡូវក្រុមហ៊ុន TCL បានបញ្ចេញគំរូរូបរាងថ្មី នៃទូរសព្ទ ដែលអាចធ្វើឲ្យអ្នកទាំងអស់គ្នា លាត់មាត់ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន TCL មានគំរូរូបរាងទូរសព្ទប្លែកៗ ហើយគំរូទូរសព្ទអេក្រង់ទាញមួយនេះ អាចឆក់អារម្មណ៍អ្នកប្រើប្រាស់ និងចង់ឲ្យលទ្ធផលអាចសម្រេចបាន ក្នុងពេលឆាប់ៗនេះ។ គំរូទូរសព្ទអេក្រង់ទាញថ្មី របស់ TCL មើលទៅហាក់ដូចជាទូរសព្ទធម្មតា ដែលមានអេក្រង់ ៦.៧៥អ៊ីញ ប៉ុន្ដែយើងអាចទាញវា​ ឲ្យក្លាយជាថេប្លេត ជាមួយទំហំរហូតដល់ ៧.៨អ៊ីញ។

ទូរសព្ទអេក្រង់ទាញ របស់ក្រុមហ៊ុន TCL
ទូរសព្ទអេក្រង់ទាញ របស់ក្រុមហ៊ុន TCL

មិនដូចទូរសព្ទអេក្រង់បត់ ដែលយើងអាចបើកបិទ ប្រៀបដូចជាសៀវភៅ គំរូទូរសព្ទអេក្រង់ទាញថ្មី បានលាក់បន្ទះបង្ហាញ OLED នៅក្នុងទូរសព្ទ ហើយវាមានម៉ូទ័រ ដើម្បីទាញពង្រីកអេក្រង់ទូរសព្ទ ឲ្យកាន់តែធំជាងមុន។ នៅក្នុងការប្រើប្រាស់ ដំណើរការរបស់វា ប្រៀបដូចជាវេទមន្ត និងផ្ដល់ចំណាប់អារម្មណ៍ប្លែក។ វាមើលទៅឡូយខ្លាំងណាស់។ ក្រុមហ៊ុន TCL បាននិយាយថា គំរូទូរសព្ទនេះនៅមិនទាន់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីព្រោះវាត្រូវការពេលជាច្រើនទៀត ដើម្បីដុះខាត់បច្ចេកវិទ្យាមួយនេះ ឲ្យកាន់តែប្រសើរផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន TCL ក៏មានគំរូទូរសព្ទអេក្រង់បត់បីតង់ ដែលវាកំពុងធ្វើដំណើរការសាកល្បងនៅឡើយ។ គំរូនេះគឺប្លែក សម្រាប់អ្នកដែលស្រឡាញ់អ្វីដែលខុសពីគេ។ ទូរសព្ទនេះខុសពីទូរសព្ទអេក្រង់បត់មុនៗ ដោយវាមើលទៅ ដូចដាក់ទូរសព្ទចំនួន៣ នៅពីលើគ្នា ហើយអាចបើកអេក្រង់ ដើម្បីបានអេក្រង់ធំពេញ៕

គំរូទូរសព្ទអេក្រង់បត់បីតង់
គំរូទូរសព្ទអេក្រង់បត់បីតង់
វីដេអូ គំរូទូរសព្ទរបស់ក្រុមហ៊ុន TCL
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T