ទីបំផុត ស្តេចកំពូលស្មាតហ្វូនគ្រងរាជប្រចាំឆ្នាំ Samsung Galaxy S20 & S20 Ultra បានដាក់សម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ!

//s5.kh1.co/16/1617b8b733689acfe66615bb48fd74a45ed93051.jpg
សង្គម

 ០៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទីបំផុត ស្តេចកំពូលស្មាតហ្វូនគ្រងរាជប្រចាំឆ្នាំ Samsung Galaxy S20 & S20 Ultra បានដាក់សម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ។ កាន់តែពិសេសជាងនេះទៅទៀត គឺមានមុខងារដ៏ឆ្លាតវ័យ និងទាន់សម័យជាច្រើនថែមទៀតផង។

ភ្នំពេញ៖ ការជឿទុកចិត្ត ការស្រឡាញ់ពេញចិត្ត និងក្តីសុបិនក្នុងការធ្វើជាម្ចាស់ស្តេចកំពូលស្មាតហ្វូនក្នុងប្រវត្តិសាស្ត្រប្រចាំឆ្នាំ ២០២០ ពេលនេះបានដាក់សម្ពោធលក់ជាផ្លូវការ ក្នុងទីផ្សារទូទាំងព្រះរាជាណាចក្រកម្ពុជាយើងហើយ។ដូច្នេះអតិថិជនដែលកំពុងតែទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់ តាមរយៈការកម្ម៉ង់ទុកក្តី និងចង់ទិញនៅថ្ងៃនេះក្តី សូមប្រញាប់អញ្ជើញទៅជាវឱ្យបានមុនគេភ្លាមទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy S20 & S20 Ultra
Samsung Galaxy S20 & S20 Ultra

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ សម្រាប់រាល់ការជាវ Samsung Galaxy S20+ និង S20 Ultra ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង នឹងមានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

- មេម៉ូរី Micro SD 256 (រហូតដល់អស់ពីស្តុក)

- បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (ផ្តល់ជូនរយៈពេល ៣ ខែ រាប់ចាប់ពីថ្ងៃទិញ)

- ការបង់រំលស់ ០% ដោយគ្មានការប្រាក់ (រយៈពេល៩ខៃ)

ក្រៅពីការថែមជូនដ៏ពិសេសអស្ចារ្យនេះក្រុមហ៊ុន សាមសុង ក៏នឹងធ្វើការបង្ហាញជូននូវចំណុចដ៏មហស្ចារ្យដែលមានសមត្ថភាពខ្ពស់ធ្វើឱ្យ Samsung Galaxy S20+ និង S20 Ultra គ្រងរាជជាស្តេចកំពូលស្មាតហ្វូនប្រចាំឆ្នាំផងដែរ។

Galaxy S20+

- តម្លៃ ១,០៤៩ ដុល្លារ

-  អេក្រង់៖ ទំហំ 6.7 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X

- កាមេរ៉ាមុខ៖ ១ គ្រាប់៖ ទំហំ 10 MP (F2.2)

- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 12 MP f2.2 (Ultra-Wide), 12 MP f1.8 (Wide), 64 MP f3.5 (Tele), Depth Vision

- ថតវីដេអូបានកម្រិត៖ 8K

- ល្បឿនដំណើរការ៖ Octa Core SM 865, Octa Core Exynose 990

- Ram: 8 GB

- Rom: 128 GB (បន្ថែមក្រៅបានរហូតដល់ 1 TB)

- ថាមពលថ្ម៖ 4,500 mAh, អាចសាកថ្មឥតខ្សែ (Wireless Powershare), សាកថ្មចូលលឿន (Super-Fast Charging, Faster Wireless Charging)

- អាវក្រោះការពារទឹក និងធូលី៖ IP68 (ជម្រៅទឹក 1.5 m និងរយៈពេល ៣០ នាទី)

- បច្ចេកវិទ្យាដោះសោរ៖ Ultrasonic Fingerprint

- ប្រព័ន្ធជំនួយបំពងសំឡេង៖ Stereo Speaker, Dolby Atmos

- ប្រព័ន្ធប្រតិបត្តិការ៖ Android 10

- ពណ៌៖ ខ្មៅ, ប្រផេះ, និងខៀវ

Samsung Galaxy S20 & S20 Ultra
Samsung Galaxy S20 & S20 Ultra

Galaxy S20 Ultra

- តម្លៃ ១,២៦៩ ដុល្លារ

- អេក្រង់៖ ទំហំ 6.9 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X

- កាមេរ៉ាមុខ៖ ១ គ្រាប់ ទំហំ 40 MP (F2.2)

- កាមេរ៉ាក្រោយ ៤ គ្រាប់៖ 108 MP f1.8 (Wide), 12 MP f2.2 (Ultra-Wide), 48 MP f3.5 (Tele), Depth Vision

- SPACE ZOOM: 100X

- Hybrid Optic Zoom: 10X

- ថតវីដេអូបានកម្រិត៖ 8K

- ល្បឿនដំណើរការ៖ Octa Core SM 865, Octa Core Exynose 990

- Ram: 12 GB

- Rom: 128 GB (បន្ថែមក្រៅបានរហូតដល់ 1 TB)

- ថាមពលថ្ម៖ 5,000 mAh, អាចសាកថ្មឥតខ្សែ (Wireless Powershare), សាកថ្មចូលលឿន (Super-Fast Charging, Faster Wireless Charging)

- អាវក្រោះការពារទឹក និងធូលី៖ IP68 (ជម្រៅទឹក 1.5 m និងរយៈពេល ៣០ នាទី)

- បច្ចេកវិទ្យាដោះសោរ៖ Ultrasonic Fingerprint

- ប្រព័ន្ធជំនួយបំពងសំឡេង៖ Stereo Speaker, Dolby Atmos

- ប្រព័ន្ធប្រតិបត្តិការ៖ Android 10

- ពណ៌៖ ខ្មៅ, ប្រផេះ

Samsung Galaxy S20 & S20 Ultra
Samsung Galaxy S20 & S20 Ultra

នៅចាំអីទៀត?  រួសរាន់ធ្វើជាម្ចាស់ស្តេចកំពូលស្មាតហ្វូនឱ្យបានមុនគេភ្លាមទៅណា៎! សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

- ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែថែមជូន និងលក្ខខណ្ឌនានាដោយពុំជម្រាបជូនដំណឹងជាមុន។

- លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T