កាន់តែឡើងកូដ! ម៉ា ដូណា ទិញឡានស៊េរីថ្មី២០២០ តម្លៃរាប់ម៉ឺនដុល្លារ ជិះលេង

//s5.kh1.co/71/719b7bdbb9bcfb0a42e74eab757c09c4a6a19a83.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី ០២ ខែ មិនា កន្លងទៅថ្មីៗនេះ រូបលោក បានទិញឡានទំនើបស៊េរីថ្មីមួយគ្រឿងម៉ាក Chevrolet ឆ្នាំ ២០២០ ពណ៌ ស បើនិយាយពីតម្លៃវិញ រាប់ម៉ឺនដុល្លារ។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាស្គាល់តារាប្រុសពូកែវោហារ ម៉ា ដូណា ដែលពេលនេះលោកកាន់តែមានប្រជាប្រិយភាពខ្លាំងជាមុន បើតាមការមើលឃើញជាក់ស្ដែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកជាតារាប្រុសដែលឈានជើងចូលសិល្បៈបានច្រើនឆ្នាំមកហើយ ​ឯការងារសិល្បៈពេលបច្ចុប្បន្ននេះ ឃើញថា លោកកាន់តែមមាញឹកខ្លាំងជាមុន។ ក្នុងនោះដែរ តារាប្រុសរូបនេះ ក៏លេចមុខក្នុងកម្មវិធីធំៗជាច្រើន ដូចជា ធ្វើជាពិធីករ និង​ឡើងច្រៀងតាមកម្មវិធីផ្សេរងៗ មិនតែប៉ុណ្ណោះលោកក៏បានតំណែងធំ ជាគណៈកម្មាការក្នុងកម្មវិធីធំមួយផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី ០២ ខែ មិនា កន្លងទៅថ្មីៗនេះ ខណៈពេលដែលកំពុងតែឡើងកូដខ្លាំងផងនោះ តារាប្រុសរូបនេះបានទិញឡានទំនើបស៊េរីថ្មីមួយគ្រឿងម៉ាក Chevrolet ឆ្នាំ ២០២០ ពណ៌ ស ដែលមានតម្លៃ រាប់ម៉ឺនដុល្លារឯណោះ។

ក្រោយពីបានឃើញបែបនេហ ហ្វេនៗ និងមហាជនបានឃើញហើយ ចូលរួមត្រេកអរដែលរូបលោកតស៊ូអាចទិញឡានថ្មីមួយគ្រឿងថ្មីស្រឡាងបែបនេះ ដោយកម្លាំងញើសឈាមខ្លួន​​ឯង៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T