ប្រឡូកសិល្បៈជាង​ ២០ឆ្នាំ នេះ​ជា​រឿង​មួយដែល​ធ្វើ​ឲ្យ​លោក​ព្រាប​ សុវត្ថិ ខូចចិត្តជាខ្លាំង!

//s5.kh1.co/25/2560a69c7991a61936a0e8404f029af60cc6c674.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​និយាយទាំង​ទឹក​មុខ​ស្រពាប់ស្រពោន លាយ​ឡំ​ទឹក​ភ្នែក​រលីងរលោង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​​នៅ​មុខ​សារព័ត៌មាន​ជាច្រើន​ពីការ​បញ្ចប់​បញ្ហា​បណ្ដឹង​តវ៉ាពី​សំណាក់ប្រជាពលរដ្ឋ

និយាយទាំង​ទឹក​មុខ​ស្រពាប់ស្រពោន លាយ​ឡំ​ទឹក​ភ្នែក​រលីងរលោង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​​នៅ​មុខ​សារព័ត៌មាន​ជាច្រើន​ពីការ​បញ្ចប់​បញ្ហា​បណ្ដឹង​តវ៉ាពី​សំណាក់ប្រជាពលរដ្ឋ លោក​ព្រាប សុវត្ថិ បាន​ប្រាប់​ថា​ថ្ងៃ​នេះ​លោក​សប្បាយ​ចិត្តដែល​បាន​មក​ជួបជុំអ្នកភូមិ ប៉ុន្តែពេល​ខ្លះលោក​ក៏​ខូចចិត្តខ្លួន​ឯងដែល​លោក​មិន​បាន​ដឹង ហើយ​អ្នក​ភូមិនាំគ្នា​ធ្វើ​បែបហ្នឹង​ដាក់​លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង​នេះ​ លោកថាបាន​ធ្វើ​ឲ្យ​ខ្លួនខូច​ចិត្ត​ខ្លាំង​ណាស់។ បញ្ហា​នេះលោកថា ​បាន​ធ្វើ​ឲ្យ​មាន​ការ​យល់ច្រឡំ​រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយសលោក ​ដោយសារ​មិន​បាន​ជួបជជែក​ទល់​មុខ​គ្នា​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ជាមុន រហូត​បញ្ហា​រាល​ដាល​ទៅ​កាន់​សារព័ត៌មាននានា ហើយ​មាន​មហាជនជា​ច្រើន​បាន​ជេរត្មះតិះដៀល​លោកពេញៗ​មាត់។

https://s5.kh1.co/__image/w=650,h=340,q=100/ac/ac4a9b7a7a45d2bc6fa11579e0945d41365df76d.jpg

លោក​បាន​សុំផ្ដាំផ្ញើ​ទៀត​ថា៖ «បើ​យើង​ធ្វើអី​ក៏​ដោយ យើង​ត្រូវ​តែ​មាន​ច្បាប់ មាន​ភូមិ ឃុំ អាជ្ញាធរជា​បង្គោល​ធំណាស់ អ៊ិចឹង​បង​ប្អូន​មានអី​ក៏​ដោយ​ក៏​ត្រូវ​ទាក់ទង កុំ​ឲ្យ​ហួស​ហើយ ខូចចិត្ត​ស្ដាយ រួចហើយ​សុំទោស»។

បង្ហាញ​នូវ​អារម្មណ៍​សោក​សៅ​នេះ លោក​ក៏​បាន​សំណូម​ពរ​ទៅ​កាន់​អ្នក​ភូមិ​ផង របង​ជាមួយ​ មិន​ថា​នៅ​ភូមិលោក​ ឬ​ភូមិ​ដទៃ​ទៀត​ទេ​ដែល​មាន​រឿង​រ៉ាវដូចលោកសុំ​ឲ្យ​គិត​ពិចារណាឲ្យ​បានជ្រៅ ហើយ​មាន​បញ្ហាអី​យើង​ត្រូវ​តែ​សួរ​ច្បាប់​ជា​មុន។

គួររំឭកថា ក្រោយ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​គោក​ឃ្លៀង​ចំនួន ៧០​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ព្រាប សុវត្ថិ លើ ៤ ចំណុច​មាន៖ ១ បញ្ហា​ចត​ឡាន​គ្មាន​សណ្ដាប់​ធ្នាប់​លើ​ផ្លូវ​សាធារណៈ។ ២ ការ​ធ្វើ​រោង​ឈើ​ចូល​មក​លើ​ផ្លូវ​សាធារណៈ។ ទី​៣ បញ្ហា​ស្លឹក​ឈើ​ផ្ទះ​លោក ព្រាប សុវត្ថិ ធ្លាក់​ចូល​ផ្ទះ​អ្នក​ជិត​ខាង និង​៤ បញ្ហា ការ​បំពង​សំឡេង​ឡាន​លឺ​ៗ បង្ក​ការ​រំខាន​ដល់​អ្នក​ជិត​ខាង។

ជុំវិញ​បញ្ហា​នេះ ទាំងពលរដ្ឋ និង​លោក ព្រាប សុវត្ថិ បាន​ជួប​ជុំ​ដោះស្រាយ​គ្នា​ក្រោម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ដែនដី​​គោក​ឃ្លៀងផងដែរ៕

https://s5.kh1.co/__image/w=650,h=454,q=100/4c/4ccbb223a6f07cb92894141d2b41d913bea3c4c1.jpg
ព្រាប សុវត្ថិ
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T