បុរសម្នាក់ជាប់គុក៣០ថ្ងៃ ក្រោយលិឍការ៉េម ហើយដាក់ចូលទូវិញ (មានវីដេអូ)

//s5.kh1.co/81/8126f8de8b788ee80eb5c0ee1482b63b96a0514b.jpeg
សង្គម

 ០៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់បានប្រព្រឹត្តរឿងឆ្កួតលីលាហើយបង្ហោះក្នុងបណ្តាណសង្គម

តិចសាស់៖ បុរសម្នាក់នៅរដ្ឋតិចសាស់ដែលបានថតខ្លួនឯងលិឍការ៉េម ហើយដាក់វានៅក្នុងទូទឹកកក នៃផ្សារទំនើប Walmart មួយត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ៣០ ថ្ងៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូរបស់ D'Adrien Anderson អាយុ ២៤ ឆ្នាំត្រូវបានចែកចាយលើបណ្តាញសង្គម និងមានការទស្សនាច្រើន ជាហេតុនាំមានការបែកធ្លាយដល់គណៈគ្រប់គ្រង់ហាង។ កាមេរ៉ាសុវត្ថិភាពនៅក្នុងហាងបានបង្ហាញថាគាត់បានយកការ៉េមមកលិឍរួចក៏ដាក់ចូលក្នុងទូវិញ។ 

គាត់ក៏ត្រូវបានគេព្យួរការងារយៈពេល៦ខែ ជាពិសេសត្រូវបានបង់ប្រាក់ពិន័យជាប្រាក់ ១០០០  ដុល្លារ (៧៧០ ផោន) ហើយត្រូវបានបញ្ជាឱ្យបង់ប្រាក់ ១៥៦៥ ដុល្លារដល់ក្រុមហ៊ុនការ៉េម។ ហេតុ ការណ៍បានកើតឡើងនៅនៅកំពង់ផែអាតធូចម្ងាយប្រហែល ៩០​ ម៉ាយល៍ (១៤៥ គីឡូម៉ែត្រ ) ខាងកើតនៃហ៊ូស្តុន។ 

សារព័ត៌មាន​​ ABC បានរាយការណ៍ថាលោក Anderson និង ឪពុករបស់គាត់បានត្រឡប់មក​ហាងវិញ​ ដើម្បីបង្ហាញបង្កាន់ដៃបញ្ជាក់ថាគាត់បានទិញការ៉េមខូចគុណភាព ដូចនេះក្រុមហ៊ុនផលិតការ៉េម ប៊្លូឃឺរីឃឺរបានប្តូរការ៉េមទាំងអស់នៅក្នុងទូដែលជាការប្រុងប្រយ័ត្ន ហើយធ្វើឱ្យពួកគេខាតបង់ប្រាក់ចំនួន ១.៥៦៥ ដុល្លារ។  Anderson បានសារភាពកំហុសកាលពីដើមឆ្នាំនេះពីបទមជ្ឈិមព្រហ្មទណ្ឌ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

 D'Adrien Anderson
 D'Adrien Anderson
 D'Adrien Anderson
 D'Adrien Anderson
វីដេអូរបស់ D'Adrien Anderson 





Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T