មានរឿងអ្វី? លើកទី១ហើយឃើញ ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍ប្លែកៗបែបនេះ

//s5.kh1.co/a1/a100e5b1e0669aa47e4213089dd7f9e96c8670eb.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គេកម្រឃើញអ្នកនាង និយាយពីរឿងក្នុងចិត្ត និងជីវិតផ្ទាល់ខ្លួនជាសាធារណៈបែបនេះណាស់ ដោយឡែក ម្សិលមិញនេះ តារាចម្រៀងស្រីកូន១រូបនេះ បានធ្វើឲ្យហ្វេនៗ​ មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ ដោយបានឃើញ អ្នកនាងរៀបរាប់ពាក្យពេចន៍មួយចំនួនក្នុងគណនីហ្វេសប៊ុកផ្ទាល់យ៉ាងច្រើនផងដែរ។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់រួចមកហើយ អ្នកនាង ឱក សុគន្ធកញ្ញ ជាកំពូលតារាចម្រៀងស្រីល្បីលំដាប់ជួរមុខ របស់ផលិតកម្មរស្មីហង្សមាស ដែលកន្លងមក តារាស្រីរូបនេះ មានអ្នកគាំទ្រច្រើន គ្របដណ្ដប់ស្ទើរពេញប្រទេស និងទទួលស្គាល់ ពីទេពកោសល្យសមត្ថភាពរបស់តារាស្រីរូបនេះមិនតិចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្នកនាងក៏ត្រូវបាន គេសរសើរថា ជាមនុស្សស្រីម្នាក់ ដែលមានទាំងទេពកោសល្យសមត្ថភាព សម្រស់ និងចំណេះដឹងថែមទៀតផង ជាពិសេសនាងក៏ជាមនុស្សស្រីម្នាក់ដែលជោគជ័យខ្លាំង ទាំងការងារ និងជីវិតគ្រួសារដែលមានស្វាមីចេះថ្នាក់ថ្នម ភរិយានិងកូនប្រុសដ៏គួរឲ្យស្រលាញ់ យ៉ាងមានសុភមង្គលខ្លាំងផងដែរ។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី ០៥ ខែមិនា ម្សិលមិញនេះ តារាចម្រៀងស្រីកូន១ រូបនេះ បានធ្វើឲ្យហ្វេនៗ​ មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ ដោយបានឃើញ អ្នកនាងរៀបរាប់ពាក្យពេចន៍មួយចំនួន ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖

មានរឿងខ្លះយើងមិនបានប្រាថ្នា តែបែជាបាន ខ្ញុំជាមនុស្សមិនមែនទេវតាចង់ធ្វើអ្វី ជប់បាននោះទេ បើមិនប្រឹងធ្វើ ទាំងថ្ងៃទាំងយប់ ភ្លេចបាយភ្លេចទឹក ភ្លេចសម្រាកនោះទេ.. វាពិតជាមិនសម្រេចបានឡើយ ប្រឹងធ្វើស្ទើរដាច់ខ្យល់ ពេលខ្លះទទួលផលបានតែបន្តិច ស្ទើរគ្មានកំលាំងធ្វើបន្ត តែយ៉ាងណាក៏ដោយ បានជាកើតមកហើយ គ្មានជម្រើសទេ បើមិនធ្វើនេះ ក៏ត្រូវតែធ្វើនោះដែរ ចឹងឈប់ពិចារណាច្រើនមានអីធ្វើហ្នឹងទៅ ចង់មានចង់បានចង់ល្អ ខំទៅ គេមិនប្រើក៏ប្រឹងធ្វើទៅ ទើបគេមើលឃើញ ok សូមចប់ត្រឹមហ្នឹង រាត្រីសួស្តី សារដាស់តឿនខ្លួនឯងមុនចូលគេង។

ឱក សុគន្ធកញ្ញា

គួរបញ្ជាក់ផងដែរថា គេកម្រឃើញអ្នកនាង និយាយពីរឿងក្នុងចិត្ត និងជីវិតផ្ទាល់ខ្លួនជាសាធារណៈបែបនេះណាស់ ដោយឡែក ​លើកនេះ អ្នកនាងបាននិយាយរៀបរាប់យ៉ាងច្រើន ប៉ុន្តែគ្រាន់តែ និយាយនូវពាក្យពេចន៍មួយចំនួន ដែលក្នុងន័យ ចង់អប់រំដាស់តឿនដល់ខ្លួនឯង និងមហាជន ពិសេសហ្វេនៗ ឲ្យចេះរឹងមាំ និងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
សម្ដី ឳក សុគន្ធកញ្ញា
សម្ដី ឳក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T