រយៈពេល២១ឆ្នាំកន្លងមកនេះ មនុស្សរាប់លាននាក់ បានជួយសាកលវិទ្យាល័យមួយ ស្វែងរកជីវិតក្រៅភព ចុះចំណែកលទ្ធផលវិញ?

//s5.kh1.co/f5/f5c5ef5cefbbee2b80a244f2d88529afe624bd06.png
បច្ចេកវិទ្យា

 ០៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ដ្រនឹងផ្ដោតទៅលើការវិភាគលទ្ធផល ដែលពួកគេបានមកពីក្រុមអ្នកស្ម័គ្រចិត្ដ។

អាមេរិក៖ គម្រោង SETI@home របស់ក្រុមអ្នកវិទ្យាសាស្ដ្រ មកពីសាកលវិទ្យាល័យ University of California, Berkeley បានឲ្យដឹងថា ពួកគេឈប់បញ្ជូនការងារថ្មី ទៅបណ្ដាញក្រុមអ្នកស្ម័គ្រចិត្ត ដែលបានប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីស្វែងរកជីវិតក្រៅភព ចាប់តាំងពីឆ្នាំ១៩៩៩មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័ររបស់គម្រោងនេះបានឲ្យដឹងថា គម្រោងនេះនឹងឈានដល់ពេលសំរាក នៅថ្ងៃទី៣១ ខែមីនា។ ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ដ្រនឹងផ្ដោតទៅលើការវិភាគលទ្ធផល ដែលពួកគេបានមកពីក្រុមអ្នកស្ម័គ្រចិត្ដ ហើយនឹងសរសេរការរកឃើញរបស់ពួកគេ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ។ ក្រុមអ្នកស្ម័គ្រចិត្តរាប់លាននាក់ ជុំវិញពិភពលោក បានទាញយក SETI@home screen saver អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីជួយវិភាគទិន្នន័យវិទ្យុតេឡេទស្សន៍ និងស្វែងរកព័ត៌មានស៊ើបការណ៍ខាងក្រៅ។

វាត្រូវការកម្លាំងកុំព្យូទ័រច្រើន ដូច្នេះកម្មវិធីបានបំបែកទិន្នន័យជាបំណែក ដែលកុំព្យូទ័រធម្មតានៅតែអាចដំណើរការបាន។ ដោយសារតែវាជា screen saver កម្មវិធីនៅតែអាចដំណើរការ នៅពេលក្រុមអ្នកស្ម័គ្រចិត្តទុកកុំព្យូទ័ររបស់ពួកគេ ចោលក៏ដោយ។

ក្រុមអ្នកវិទ្យាសាស្ដ្របានថ្លែងអំណរគុណ ដល់អ្នកស្ម័គ្រចិត្តទាំងឡាយ ដែលបានជួយពួកគាត់ អស់រយៈពេល២០ឆ្នាំ ហើយពួកគាត់បាននិយាយថា ប្រអប់សារនៅលើគេហទំព័រនៅតែដំណើរការជាធម្មតា។ ការចុះផ្សាយនេះមិនទាន់ប្រាប់ថាតើ ពូកគេបានរកឃើញជីវិតក្រៅភពហើយឬនៅ ពីព្រោះក្រុមអ្នកវិទ្យាសាស្ដ្រកំពុងវិភាគទិន្នន័យដែលបានរកឃើញ។ ដូច្នេះ នៅពេលក្រោយ សង្ឃឹមថាលទ្ធផលអាចនឹងធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T