ឆ្លងវីរុសតែឯងមិនគ្រប់! បុរសម្នាក់ ឆ្លៀតហៅគេឯងមកលេងល្បែង ហើយក្អកដាក់ ឥឡូវត្រូវប្រឈមមុខនឹងផ្លូវច្បាប់

//s5.kh1.co/24/24a52ccf3776ba9edb77705eb7c42667f6522cd2.jpg
សង្គម

 ០៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ ដែលមានផ្ទុករីរុស Covid-19 ត្រូវចោទប្រកាន់ពីបទលាក់បាំងរោគសញ្ញា និងបានអញ្ជើញអ្នកដទៃឲ្យទៅលើលេងល្បែងម៉ាជុងជាមួយ

ចិន៖ ទីក្រុងមួយក្នុងខេត្ត Hubei កំពុងរៀបចំរឿងក្ដី ដើម្បីដាក់ពាក្យបណ្ដឹងទៅលើបុរសម្នាក់ ដែលមានផ្ទុករីរុស Covid-19 ពីបទលាក់បាំងរោគសញ្ញា និងនាំអ្នកដទៃឲ្យមកលេងល្បែងជាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនជាប់ចោទខាងលើមាននាមត្រកូលថា Pan រស់នៅភូមិ Laowu ជាយក្រុង Huangshi ដែលបានធ្វើតេស្ដវិជ្ជមានរកឃើញថាឆ្លងវីរុស Convid-19 កាលពីសប្ដាហ៍មុន។

ទីក្រុង Huangshi
ទីក្រុង Huangshi

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលបានឲ្យដឹងថា ជារឿយៗ Pan បានចាកចេញពីភូមិរបស់គេកំឡុងពេលវីរុសប្រភេទថ្មីកំពុងរាតត្បាត និងតែងតែលាក់បាំងរោគសញ្ញារបស់គេដូចជា ក្អក និងគ្រុនក្ដៅពីអ្នកដទៃ។ ហើយដើម្បីធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ បុរសរូបនេះថែមទាំងអញ្ជើញអ្នកភូមិផ្សេងៗទៀតឲ្យមកលេងល្បែង ម៉ាជុង និងបៀរជាមួយ ដែលនាំឲ្យអ្នកដទៃ និងក្រុមគ្រួសារ ក៏ដូចជាមិត្តភិក្ដបានឆ្លងមេរោគនេះបន្ដពីគាត់។

ទីតាំងល្បែង
ទីតាំងល្បែង

គួរឲ្យដឹងដែរថា ចាប់តាំងពីវីរុសកូរ៉ូណា ឬ Covid-19 ផ្ទុះរាលដាលខ្លាំងមក មន្ដ្រីពាក់ព័ន្ធរបស់ចិនក៏មានការមមាញឹកចុះបង្គ្រាបវង់ល្បែងស៊ីសងជាច្រើនករណីផងដែរ ព្រោះថាការលេងល្បែងជុំគ្នាគឺជាកត្ដាមួយធ្វើឲ្យវីរុសដ៏កាចសាហាវនេះ កាន់តែពង្រីកខ្លួនធំទៅៗ។ ក្នុងនោះដែរ ឧបករណ៍ល្បែងម៉ាជុងជាច្រើនគ្រឿង ត្រូវបានកម្ទេចចោល ចំណែកអ្នកប្រព្រឹត្ដិវិញ ក៏មានការពិន័យផងដែរ។ ជាក់ស្ដែង កាលពីខែមុន អ្នកលេងល្បែងចំនួនបួននាក់រស់នៅទីក្រុង Chongqing ត្រូវប៉ូលិសដាក់ពិន័យឲ្យសែងតុល្បែងម៉ាជុងដើរតាមផ្លូវ បន្ទាប់ពីបង្គ្រាបបានក្នុងវង់ល្បែង៕

ប៉ូលិសកម្ទេចល្បែងម៉ាជុង
ប៉ូលិសកម្ទេចល្បែងម៉ាជុង
ប៉ូលិសកម្ទេចល្បែងម៉ាជុង
ប៉ូលិសកម្ទេចល្បែងម៉ាជុង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T