រដ្ឋកាលីហ្វ័រញ៉ាប្រកាសអាសន្នបន្ទាប់ពីមានករណីស្លាប់នៃវីរុស COVID-19

//s5.kh1.co/53/5339e5b9a43a531635e188941b11468153361307.jpeg
សង្គម

 ០៦-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

រដ្ឋកាលីហ្វ័រញ៉ាបានប្រកាសអាសន្នបន្ទាប់ពីមានការឆ្លងវីរុសវីរុស COVID-19 ដំបូងរបស់ខ្លួនដែលនាំឱ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់១១ នាក់។

កាលីហ្វ័រញ៉ា៖ ក្រុមមន្រ្តីបានឱ្យដឹងថា បុរសអាយុ ៧១ ឆ្នាំម្នាក់បានស្លាប់នៅឯមន្ទីរពេទ្យបន្ទាប់ពី ត្រលប់មកពីការជិះទូកកម្សាន្តមួយកាលពីមួយខែមុខ។ ហើយថ្មីៗ ក៏មានអ្នកដំណើរ ១១ នាក់ និងសមាជិកនាវិក ១០ នាក់បានឆ្លងវីរុសនៅលើនាវាហ្គ្រេនព្រីន នៅឯឆ្នេរនៃរដ្ឋកាលីហ្វ័រញ៉ា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា យ៉ាងហោចណាស់មានអ្នកជំងឺអាមេរិកាំង ១៥០ នាក់ដែលត្រូវបានរាយការណ៍ថាមានជំងឺ COVID-១៩ នៅក្នុងរដ្ឋចំនួន ១៦។ 

នៅទូទាំងពិភពលោក អាជ្ញាធរបានបញ្ជាក់ថាមានវីរុសជាង ៩២,០០០ ហើយមនុស្សជាង ៣.០០០ នាក់បានស្លាប់។ ករណីដែលក្នុងនោះមានជាង ៨០.០០០ នាក់នៅក្នុងប្រទេសចិនដែលជាប្រភពនៃវីរុសដ៏កាចសាហាវមួយនេះ។ 

រដ្ឋទាំង១៦ដែលត្រូវបានគេរកឃើញថាមានអ្នកឆ្លងវីរុស COVID-19
រដ្ឋទាំង១៦ដែលត្រូវបានគេរកឃើញថាមានអ្នកឆ្លងវីរុស COVID-19
ការស្វែងរកអ្នកផ្ទុកវីរុស COVID-19 នៅប្រទេសចិន
ការស្វែងរកអ្នកផ្ទុកវីរុស COVID-19 នៅប្រទេសចិន

 តើអាមេរិកគួរព្រួយបារម្ភដែរឬទេចំពោះជំងឺឆ្លងវីរុសមួយនេះ? 

ទន្ទឹមនឹងមានការឆ្លងយ៉ាងឆាប់រហ័សបែបនេះ ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋផ្លរីដាបានប្រកាសអាសន្នពីវីរុស និងអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់។ ការធ្វើបែបនេះផ្តល់ឱ្យទីក្រុងនិងស្រុកផ្សេងៗនូវសមត្ថភាពក្នុងការស្នើសុំរដ្ឋ​ ឬក្រុងផ្សេងទៀតសម្រាប់ជំនួយ ប្រសិនបើនៅពេលធនធានផ្ទាល់ខ្លួនត្រូវបានគេរំលាយ។ ក្រុមមន្រ្តីបាននិយាយថាភាពអាសន្នត្រូវបានធ្វើឡើងដើម្បីពន្លឿនការចែកចាយធនធាន ហើយមិនគួរបង្កឱ្យមានការភ័យស្លន់ស្លោឡើយ។ 

គេជឿថាបុរសដែលបានស្លាប់ក្នុងរដ្ឋកាលីហ្វ័រនីញ៉ាបានឆ្លងមេរោគនៅលើហ្គ្រេនព្រីនដែលជានាវាទេសចរណ៍មួយដែលធ្វើដំណើរកម្សាន្តពីសាន់ហ្វ្រាន់ស៊ីស្កូទៅម៉ិចស៊ិកូកាលពីខែមុន បន្ទាប់ពីកប៉ាល់បានចូលចតនៅសាន់ហ្វ្រាន់ស៊ីស្កូនៅថ្ងៃទី ២១ ខែកុម្ភៈ អ្នកដំណើររាប់ពាន់នាក់ទៀតបានឡើងធ្វើដំណើរ និងមនុស្សរាប់ពាន់នាក់ទៀតបានចុះចត បន្ទាប់មកកប៉ាល់បានចាប់ផ្តើមធ្វើដំណើរទៅកោះហាវ៉ៃ៕

នាវាហ្គ្រេនព្រីន
នាវាហ្គ្រេនព្រីន
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T