ក្រសួងហិរញ្ញវត្ថុត្រៀមចំណាយ ៣០លានដុល្លារ​ ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង Covid-19​

//s5.kh1.co/54/54d1819aa4382668822c9688b4b5f8e4236993fc.jpg
សង្គម

 ០៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសេដ្ឋកិច្ចបានប្រកាសថា ខ្លួនកំពុងធ្វើការជាមួយក្រសួង​សុខាភិបាល​​ក្នុងការផ្តល់ថវិកាចំនួន ៣០ លានដុល្លារដើម្បី​ផ្តល់ហិរញ្ញប្បទាន​ដល់កិច្ចប្រឹងប្រែង​តាមដានវីរុស Covid-19

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសនៅថ្ងៃព្រហស្បតិ៍កន្លងថា ខ្លួនកំពុងធ្វើការជាមួយក្រសួង​សុខាភិបាល​ក្នុងការផ្តល់ថវិកាចំនួន ៣០ លានដុល្លារដើម្បី​ផ្តល់ហិរញ្ញប្បទាន​ដល់កិច្ចប្រឹងប្រែង​តាមដានវីរុស Covid-19 នៅប្រទេសកម្ពុជា ខណៈដែលការផ្ទុះឡើងនៃវីរុសដែលបានឆ្លងដល់ជាង ៧០ ប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបាននិយាយថាការបែងចែកនេះនឹងត្រូវប្រើសម្រាប់វិធានការបង្ការ និងតាមដានក៏ដូចជាដើម្បី​ព្យាបាលអ្នកជម្ងឺដែលបានឆ្លងវីរុសនេះផងដែរ។ 

សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ “ តាមរយៈការបង្កើតប្រព័ន្ធការពារ និងកន្លែងត្រួតពិនិត្យគឺ​ត្រូវការថវិកា” ។​ ឧទាហរណ៍៖ ដើម្បីស្វែងរកអ្នកដែលមាន​អាកា​រៈ​ឆ្លងជំងឺនេះនិងការពារព្យាបាល​ក្នុងករណីបើមានការឆ្លង។

អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា មូលនិធិនេះក៏នឹងត្រូវបានប្រើដើម្បីរៀបចំ ឲ្យមានវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ និងការទិញសម្ភារៈផ្សេងៗដែលត្រូវការ។

លោកស្រីបាននិយាយថា៖ “ មានការពិចារណាយ៉ាងស៊ីជម្រៅអំពីតំរូវការសំភារៈវេជ្ជសាស្ត្រ​ក៏ដូចជាវិធីព្យាបាលចាំបាច់សំរាប់ការថែទាំអ្នកជំងឺ ប្រសិនបើយើងរកឃើញអ្នកណាម្នាក់មាន អាការ:ឆ្លង និងមានវីរុស Covid-19​នេះ” ។

គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានអំពាវនាវ ឲ្យក្រសួងពាក់ព័ន្ធទាំងអស់ត្រៀមប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស។ លោកថែមទាំង ស្នើឱ្យក្រសួងកាត់បន្ថយចំណាយដោយមិនរាប់បញ្ចូលប្រាក់ខែពាក់កណ្តាលដើម្បីត្រៀមសម្រាប់ ការរីករាលដាលមេរោគនៅកម្ពុជា។

គួររំឭកថា បុរសជនជាតិជប៉ុនម្នាក់ដែលធ្វើដំណើរចេញពីខេត្តសៀមរាប ទៅកាន់វៀតណាម និងបន្ត​ទៅជប៉ុនត្រូវបានគេធ្វើតេ​ស្ត​រកឃើញវីរុសនា​សប្តាហ៍នេះ នៅទីក្រុង ណាហ្គូយ៉ាប្រទេសជប៉ុន​។ហើយក្រៅពីនោះមនុស្ស ៤៤ នាក់ដែលធ្លាប់ទាក់ទង ត្រូវបានដាក់ឱ្យនៅដោយឡែក ដើម្បី ទប់ស្កាត់ការរីករាលដាល​នៃជំងឺនេះនៅកម្ពុជា។

យ៉ាងណា អ្នកតស៊ូមតិគណនេយ្យភាពលោកសន ជ័យមានប្រសាសន៍ថាថវិកាចំនួន ៣០ លាន​ដុល្លានេះមិនគ្រប់គ្រាន់ សម្រាប់ទំហំនៃការផ្ទុះឡើងជាពិសេសប្រសិនបើវារាលដាល យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ “ លើសពីនេះទៀតការប្រើឧបករណ៍បង្ការគួរតែមាននៅតាមសហគមន៍​សាលារៀន និងតំបន់ឧស្សាហកម្មដូចជារោងចក្រជាដើម”៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T