អ្នកដែល​ធ្លាប់ប៉ះពាល់ជនជាតិជប៉ុនឆ្លង COVID-19 ចំនួន ៤៤ នាក់ត្រូវ​បាន​រកឃើញនិង​ដាក់​ដាច់ដោយ ឡែក

//s5.kh1.co/26/26d3572f7cf24d152f106c7cc2f0d466c554ae68.jpg
សង្គម

 ០៥-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ទំព័រហ្វេសបុក​របស់ CDC បានថ្លែងដូច្នេះថា៖«យើងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ

នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង (CDC) នៅថ្ងៃ៥មីនានេះបានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ថា ក្រោយពីទទួលបាន​ព័ត៌មានថា​ជនជាតិជប៉ុនមានផ្ទុកមេរោគ COVID-19 មន្រ្តីសុខាភិបាល ​​និងស្ថាប័នពាក់ព័ន្ធនៃខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការ​ប្រកប​ដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈណ្ឌលប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទំព័រហ្វេសបុក​របស់ CDC បានថ្លែងដូច្នេះថា៖«យើងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដាន​សុខភាព​ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគ​សញ្ញានៅឡើយទេ​ ។»

នាយកដ្ឋានបាន​បន្ថែមទៀតថា៖ «សូមបញ្ជាក់ថាជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វើ​ដំណើរ​ជាបន្ត​បន្ទាប់ក្នុងរយ:ពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់ចូលប្រទេសជប៉ុនវិញហើយ។ ក្រោយមកបុរសជប៉ុន​ខាងលើ​ត្រូវគេរកឃើញវិជ្ជមានលើCOVID-19 នៅជប៉ុន។»

លោក លី សុវណ្ណ អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ពី​តួលេខនេះ។ ស្របជាមួយ​គ្នា​នេះ​ដែរ បើតាមការ​ឲ្យដឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ នេះ ប្រទេស​កម្ពុជាមិនទាន់រកឃើញ​ករណីថ្មីនៅឡើយទេ​។

តែទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់អ្នកធ្លាប់មានទំនាក់ទំនងជាមួយ​ជនជាតិជប៉ុនឆ្លងCOVID-19 ត្រូវប្រញាប់មកពិនិត្យសុខភាពជាបន្ទាន់ ដោយ​ត្រូវទាក់ទង​​មកលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទបន្ទាន់ ១១៥៕

https://s5.kh1.co/__image/w=650,h=301,q=100/a1/a11b20700aa38679469d80af49067762afdf773c.jpg
https://s5.kh1.co/__image/w=650,h=325,q=100/98/983a27d3ff8a0769b6ae392cb1e54a0dc9cc2c13.jpg
https://s5.kh1.co/__image/w=650,h=488,q=100/da/daa517f1b8b631e28d1c883e413702ba28c1e935.jpg
https://s5.kh1.co/__image/w=650,h=301,q=100/9b/9bee8624a6adff3b140cdf96739ae10f0a28abc1.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T