ក្តៅៗ! រកឃើញអ្នកប៉ះពាល់ជនជាតិជប៉ុនផ្ទុក Covid-19 នៅសៀមរាប ៤០នាក់​ប៉ះពាល់ប្រយោល ត្រូវដាក់ដោយឡែក១៤ថ្ងៃ

//s5.kh1.co/8b/8b0bc0e38fb848293e8769ebbbc9c9449ec12dc2.jpg
សង្គម

 ០៥-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កឃើញអ្នកប៉ះពាល់ជនជាតិជប៉ុនផ្ទុក Covid-19 នៅសៀមរាប ៤០នាក់​ប៉ះពាល់ប្រយោល ត្រូវដាក់ដោយឡែក១៤ថ្ងៃ និងតាមដានសុខភាព។

ភ្នំពេញ៖​ វីរុសកូរ៉ូណា កំពុងតែផ្ទុះខ្លាំង និងធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់ មហាជនជាច្រើនទូទាំងពិភាពលោក​ ស្របពេលដែលពេលនេះ ស្រាប់តែមានដំណឹងថាជនជាតិជប៉ុនមួយរូបបានផ្ទុកមេរោគ Covid-19 ដោយលោកបានធ្វើដំណើរក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រឡប់ចូលប្រទេសជប៉ុនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វើការរៀបរាប់នៅលើបណ្តាញសង្គម យ៉ាងដូច្នោះថា៖

សូមជម្រាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការ​ប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ យើងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតម្រូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ​ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះគាត់ជាអ្នកធុរៈកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រឡប់ចូលប្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ​ ។ រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ មិនទាន់កឃេីញ​ករណីថ្មីនៅឡេីយទេ​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥។

តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យប្រជាជនជាច្រើនពិតជាមានការព្រួយបារម្ភខ្លាំង ស្របពេលដែលនៅក្នុងនោះ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល កំពុងតែដាក់ដោយឡែកតាមដានសុខភាពបន្ត៕

ព័ត៌មានលម្អិតខ្មែរឡូត នឹងធ្វើការចុះផ្សាយបន្តទៀត៕

អ្នកប៉ះពាល់ជនជាតិជប៉ុនផ្ទុក Covid-19 នៅសៀមរាប

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T