Covid-19 កំពុងសាយភាយ! មកពីជប៉ុនភ្លាម Toey Pongsakorn ទៅធ្វើតេស្ដនៅពេទ្យ លទ្ធផលគឺ...

//s5.kh1.co/80/800be173d36a2d6c70b1c05a8f8c2872a3ed409f.jpg
តារា & កម្សាន្ដ

 ០៥-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពី Toey បានត្រឡប់មកពីជប៉ុនវិញ មានអ្នកនិយមលេងអ៊ីនធើរណែតជាច្រើន បាននាំគ្នា និយាយថា ហេតុអ្វី Toey មកជួបហ្វេនៗ ទាំងដែលមិនទាន់បាន ធ្វើការតាមដានការឆ្លងមេរោគ Covid-19 ក្នុងរយៈពេល 14 ថ្ងៃសិន?

ថៃ៖ តារាសម្ដែងប្រុស លំដាប់ជួរមុខ ប្រចាំប្រទេសថៃ Toey Pongsakorn ដែលមហាជនភាគច្រើន ប្រាកដជាបានស្គាល់រួចមកហើយ តាមរយៈខ្សែភាពយន្តថៃ ល្បីៗមួយចំនួន ដែលភាគច្រើន ប្រុសសង្ហារូបនេះ តែងបង្ហាញមុខជាតួឯក ជាញឹកញាប់ និងការងារសិល្បៈ ក៏មមាញឹកខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង ការបង្ហាញខ្លួន ក្នុងខ្សែភាពយន្តផ្សេងៗ កន្លងមកគេ ក៏តែងឃើញ តារារូបនេះ ដើរលេងកម្សាន្តក្រៅប្រទេសជាច្រើនផងដែរ ក្នុងនោះ កាលពីពេលថ្មីៗនេះ លោកបានទៅកម្សាន្ត នៅឯប្រទេសជប៉ុន យ៉ាងសប្បាយរីករាយ ស្របពេលបច្ចុប្បន្ននេះ នៅទូទាំងពិភពលោក គេកំពុងចលាចល ជាមួយនឹងវីរុសកូរ៉ូណា ផងដែរ។

បន្ទាប់ពី Toey បានត្រឡប់មកពីជប៉ុនវិញ មានអ្នកនិយមលេងអ៊ីនធើរណែត ជាច្រើនបាននាំគ្នា និយាយថា ហេតុអ្វី Toey មកជួបហ្វេនៗ ទាំងដែលមិនទាន់ បានធ្វើការតាមដាន ការឆ្លងមេរោគ Covid-19 ក្នុងរយៈពេល 14 ថ្ងៃសិន?

ជាមួយគ្នានេះផងដែរ នៅថ្ងៃទី ០៤ ខែមិនានេះ តារាប្រុសរូបនេះ បានឆ្លើយតបតាមរយៈ Instagram ផ្ទាល់ខ្លួនយ៉ាងច្បាស់ហើយថា៖

ថ្ងៃនេះ ខ្ញុំទទួលបានការពិនិត្យសុខភាព នៅមន្ទីរពេទ្យ តាមនីតិវិធី។ វេជ្ជបណ្ឌិតញ្ជាក់ថា រាងកាយមិនមាន គ្រុនក្តៅទេ។ មិនមានរោគសញ្ញានៃ ជំងឺផ្តាសាយទេ រកមិនឃើញ ជំងឺរលាកសួតទេ សួតស្អាត និងរឹងមាំ។  ទោះយ៉ាងណាមនុស្សគ្រប់គ្នា ចង់ថែរក្សាសុខភាពរបស់ពួកគេ។ លាបជែលអាល់កុល និងលាងដៃឱ្យបានញឹកញាប់ ហើយកុំយកដៃ កង្វក់មកប៉ះមុខអ្នក។ ស្រលាញ់មនុស្សគ្រប់គ្នា ... មិនចង់អោយអ្នកឈឺទេ

Toey Pongsakorn

ទោះបីជា មានការបញ្ចាក់យ៉ាងនេះក្ដី ប៉ុន្តែ នៅតែមានមនុស្ស មួយចំនួនទៀត ចង់ឲ្យ Toey នៅដាច់ដោយឡែកមួយរយៈសិន ដើម្បីការពារសុវត្តិភាព គ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Toey Pongsakorn
Toey Pongsakorn
Toey Pongsakorn
Toey Pongsakorn
Toey Pongsakorn
Toey Pongsakorn
Toey Pongsakorn
Toey Pongsakorn
សារដែល Toey Pongsakorn បានបញ្ជាក់
សារដែល Toey Pongsakorn បានបញ្ជាក់
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T