ប្លែកទៀតហើយ! ម្តងនេះ ពេជ្រ សោភា លេងសុទ្ធតែយក ច្រវ៉ាក់មកធ្វើ ជាម៉ូតសក់

//s5.kh1.co/c8/c811ca37cec8a688321573f9601f8404234592d4.jpg
តារា & កម្សាន្ដ

 ០៥-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដូចដែលគ្រប់គ្នាបានដឹងមកហើយថា កំពូលតារាចម្រៀង ពេជ្រ សោភា តែងតែមានការតុបតែងខ្លួនជាមួយនឹងស្ទាយ៍ប្លែកៗ ជាពិសេស នៅក្នុងស្ទាយ៍មួយនេះ ដែលនាងបានយកច្រវ៉ាក់មកតែងនៅលើសក់ ដែលធ្វើឲ្យនាងមានភាពទាក់ទាញកាន់តែខ្លាំងឡើង។

ភ្នំពេញ៖ អ្នកណាមិនស្គាល់ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងមួយរូបដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបានសាងភាពល្បីល្បាញ ក៏ដូចជាទទួលបានការគាំទ្រជាច្រើន ពីសំណាក់ហ្វេនៗរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះការងារសិល្បៈរបស់នាង មួយរយៈចុងក្រោយមកនេះ ហាក់មានភាពមមាញឹកយ៉ាងខ្លាំង ទាំងការច្រៀង និងសម្ដែងនៅលើឆាកតន្រ្តីជាច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលនាងចូលរួមការប្រគំតន្រ្តីម្ដងៗ នាងតែងតែ មកជាមួយនឹងក្បាច់រាំយ៉ាងរស់រវើក ជូនទៅដល់ហ្វេនៗក្នុងការទស្សនាយ៉ាងជក់ចិត្តផងដែរ។

ម៉្យាងវិញទៀត បើនិយាយពីការតុបតែងខ្លួនរបស់តារាស្រីរូបនេះវិញ ឃើញថា នាងតែងតែមានការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត និងទាន់សម័យ ជាមួយនឹងស្ទាយ៍ប្លែកៗ ដែលធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។

ជាពិសេសហ្វេនជាច្រើនមានការចាប់អារម្មណ៍ ក្រោយនាងបាននាំមកនូវជាមួយនឹងស្ទាយ៍ថ្មីមួយ ដែលនាងបានយកច្រវ៉ាក់ប៉ុន្មានខ្សែ មកតុបតែងលើសក់យ៉ាងប្លែកខ្លាំង ក្នុងឆ្នាំថ្មី២០២០នេះ ស្របពេលដែលមិនទាន់មានអ្នកធ្វើបែបនេះនៅឡើយនោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
រូបភាព ដែល ពេជ្រ សោភា យកច្រវ៉ាក់មកតែងសក់
រូបភាព ដែល ពេជ្រ សោភា យកច្រវ៉ាក់មកតែងសក់
ពេជ្រ សោភា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T