ឃើញកៅអីតម្លៃថោក ខំកុម៉្មង់ទិញតាមអនឡាញ មានអី ពេលដឹកមកដល់ផ្ទះ កៅអីតូចញិប

//s5.kh1.co/99/99f10adb306c442711f078f241dfa743a8158e04.jpg
សង្គម

 ០៥-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នារីម្នាក់ឈ្មោះថា Keyshon វ័យ២១ឆ្នាំ មកពីរដ្ឋ Alabama បានកុម៉្មង់ទិញកៅអីមួយសម្រាប់លម្អកន្លែងស្នាក់នៅថ្មីរបស់នាង។

អាមេរិក៖ ថ្មីៗកន្លងទៅនេះ នារីម្នាក់ឈ្មោះថា Keyshon វ័យ២១ឆ្នាំ មកពីរដ្ឋ Alabama បានកុម៉្មង់ទិញកៅអីមួយសម្រាប់លម្អកន្លែងស្នាក់នៅថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Keyshon បានឃើញកៅអីធំល្មមមួយនៅលើវេបសាយ សម្រាប់មនុស្សពីរនាក់អង្គុយ ហើយមានតម្លៃថោកសមរម្យ និងស្រស់ស្អាតទៀតនោះ នាងក៏ប្រញាប់ចុចកុម៉្មង់ទិញតែម្ដង ដោយមិនបានឆែកអានព័ត៌មានលម្អិតឡើយ។ លុះពេលដែលកៅអីដឹកជញ្ជូនមកដល់ផ្ទះ នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែកៅអីនោះ គឺមានទំហំតូច សម្រាប់តុក្កតាកូនក្រមុំជ័រប៉ុណ្ណោះ។

នាង Keyshon ក៏បានឲ្យដឹងដែរថា រូបនាងផ្ទាល់ចង់ទិញកៅអី ទុកសម្រាប់ឲ្យមិត្តភក្ដិអង្គុយ នៅពេលមិត្តភក្ដិមកលេងកន្លែងស្នាក់នៅថ្មីរបស់នាង ព្រោះតែនាងមិនចង់ឲ្យអង្គុយលើគ្រែដេកឡើយ។ ហើយនាង មានអារម្មណ៍សប្បាយចិត្តពេកនៅពេលដែលឃើញតម្លៃកៅអី ទើបមិនចាប់អារម្មណ៍ឆែកអានព័ត៌មានលម្អិត។ យ៉ាងណាមិញ នាងនឹងមិនប្រគល់កៅអីត្រលប់ទៅឲ្យខាងក្រុមហ៊ុនវិញឡើយ ព្រោះនេះគឺជាកំហុសរបស់នាង។

ជុំវិញរឿងរ៉ាវខាងលើនេះ នាង Keyshon បានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Twitter ដោយទទួលបានការចុច Like រហូតដល់ទៅជាង៥សែនឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Keyshon និងកៅអីដែលនាងកុម៉្មង់ទិញ
នាង Keyshon និងកៅអីដែលនាងកុម៉្មង់ទិញ
នាង Keyshon និងកៅអីដែលនាងកុម៉្មង់ទិញ
នាង Keyshon និងកៅអីដែលនាងកុម៉្មង់ទិញ
កៅអីដែលនាងកុម៉្មង់ទិញ
កៅអីដែលនាងកុម៉្មង់ទិញ
ការបង្ហោះរបស់នាង Keyshon
ការបង្ហោះរបស់នាង Keyshon
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T