ធនាគារ ព្រីនស៍ សម្ពោធ សេវាធនាគារអាទិភាព !

//s5.kh1.co/94/94ee849c421c03893cd32d6a2e5f65524984bf79.jpg
សង្គម

 ០៥-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ធនាគារ ព្រីនស៍ បានដាក់សម្ពោធ សេវាធនាគារអាទិភាព ព្រមជាមួយនឹងការបង្ហាញបន្ទប់សម្រាករង់ចាំសម្រាប់អតិថិជនអាទិភាពរបស់ខ្លួន​ នៅសាខាការិយាល័យកណ្តាល ដែលមានអាសយដ្ឋាននៅលើបណ្តោយមហាវិថីម៉ៅសេទុង។ សេវាធនាគារអាទិភាពត្រូវបានបង្កើតឡើងសម្រាប់អតិថិជន ដែលកំពុងស្វែងរកបទពិសោធន៍ធនាគារផ្ទាល់ខ្លួន ដើម្បីបំពេញតាមគោលដៅហិរញ្ញវត្ថុ​ និងស្តង់ដារនៃការរស់នៅរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍បានមានប្រសាសន៍នៅក្នុងពិធីនេះថា៖

«ការសម្ពោធជាផ្លូវការនូវសេវាធនាគារអាទិភាពនេះ គឺជាទិសដៅយុទ្ធសាស្រ្តរបស់ធនាគារ  ក្នុងការជួយជម្រុញនិងពង្រីកនូវសេវាកម្មហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលមានការកើនឡើងនៃមូលធន ហើយបានកំពុងស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលមិនត្រឹមតែអាចគ្រប់គ្រងប្រាក់បញ្ញើរបស់ពួកគេបានល្អតែប៉ុណ្ណោះទេ តែអាចផ្តល់ប្រឹក្សាស្តីពី ការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រកបដោយទំនុកនិងមានវិជ្ជាជីវៈខ្ពស់។ នេះគឺជាឱកាសមួយសម្រាប់ធនាគារ ព្រីនស៍ ក្នុងការចាប់យកឱកាសទីផ្សារនេះ និងផ្តល់នូវជម្រើសសេវាកម្មកាន់តែប្រសើរដល់អតិថិជន ។»

ប្រសាសន៍របស់លោក ហ៊ន់ សុរចនា
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍

បន្ទប់សម្រាករង់ចាំសម្រាប់អតិថិជនអាទិភាពរបស់ធនាគារ ព្រីនស៍ ផ្តល់ជូននូវបទពិសោធន៍ខ្ពស់ សម្រាប់អតិថិជនដែលចង់ទទួលបាននូវផាសុកភាព ភាពងាយស្រួល និងអភ័យឯកសិទ្ធផ្តាច់មុខ ក្នុងពេលប្រើប្រាស់សេវាធនាគារ។ អតិថិជនសេវាធនាគារអាទិភាព នឹងអាចការធ្វើប្រតិបត្តិការនៅបញ្ជោរបង់ប្រាក់ដាច់ដោយឡែក ដែលប្រតិបត្តិការទាំងនោះ ត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ និងប្រកបដោយភាពរហ័សទាន់ចិត្ត ។

លើសពីនេះទៅទៀតបន្ទប់សម្រាករង់ចាំ នឹងនាំអតិថិជនចូលទៅ កាន់បរិយាកាសប្រកបដោយផាសុកភាព ដែលអតិថិជនអាចទទួលបានការបម្រើនូវភេសជ្ជៈ និងអាហារសម្រន់ ព្រមទាំងទទួលបានព័ត៌មានថ្មីៗជាច្រើនស្តីពី អាជីវកម្មនិងហិរញ្ញវត្ថុ ។ អតិថិជនក៏អាចជួបពិភាក្សាជាមួយបុគ្គលិកធនាគារនៅក្នុងបន្ទប់ប្រជុំក្នុងករណីចាំបាច់។

សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព

នៅក្នុងបរិយាកាសដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ ដឹងថាសេវាកម្មរបស់ខ្លួនត្រូវតែពង្រីកបន្ថែមទៀត ដើម្បីជួយបំពេញតម្រូវការ ដល់អតិថិជនក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និង មូលធនរបស់ពួកគេ ដែលក្នុងនោះអតិថិជនអាទិភាពត្រូវការ ការផ្តល់ការប្រឹក្សា និងការពិគ្រោះយោបល់លើតម្រូវការ និងចំណង់ចំណូលចិត្តវិជ្ជាជីវៈផ្ទាល់ខ្លួនផ្សេងៗទៀត។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់អតិថិជនអាទិភាពប្រកបដោយសក្ដានុពល ធនាគារ ព្រីនស៍ បានជ្រើសរើសនិងបង្កើតក្រុមបុគ្គលិកដែលមានបទពិសោធន៍ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញសេវាកម្មជូនដល់អតិថិជនឱ្យកាន់តែប្រសើរ។

  ធនាគារ ព្រីនស៍
  ធនាគារ ព្រីនស៍
  ធនាគារ ព្រីនស៍
  ធនាគារ ព្រីនស៍

ការពិភាក្សាដោយផ្ទាល់ជាមួយអតិថិជន គឺពិតជាចាំបាច់ណាស់សម្រាប់បុគ្គលិករបស់យើង ក្នុងការប្រមូលព័ត៌មានស្តីពីតម្រូវការ ក៏ដូចជាការរំពឹងទុករបស់អតិថិជន។ សកម្មភាពទាំងនេះបានជួយឱ្យក្រុមបុគ្គលិកសេវាធនាគារអាទិភាពអាចកែសម្រួល ផលិតផលនិងសេវាកម្មសំខាន់ៗដើម្បីបំពេញឱ្យស្របតាមតម្រូវការរបស់អតិថិជន ដែលវាអាចប្រែក្លាយពីការធ្វើដំណើរមកកាន់ធនាគាររបស់អតិថិជន ទៅជាបទពិសោធន៍ជារួមមួយ ដែលផ្តល់នូវភាពងាយស្រួល និងជាទីពេញចិត្តជូនដល់អតិថិជន។

សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព
សិន្និសីទការសែតនៃការសម្ពោធ សេវាធនាគារអាទិភាព

ធនាគារ ព្រីនស៍ ផ្តោតសំខាន់លើការជួយដល់អតិថិជន ដើម្បីកសាង និងរក្សាទំនាក់ទំនងដ៏ល្អ សម្រាប់រយៈពេលវែងជាមួយអតិថិជន។ តាមរយៈកិច្ចការនេះ ធនាគារអាចផ្តល់ជូននូវផលិតផល និងសេវាកម្មដែលអាចជួយពង្រីកនូវអាជីវកម្មកាន់តែប្រសើរដល់អតិថិជន។

នៅក្នុងខែមីនានេះផងដែរ ធនាគារ ព្រីនស៍ នឹងធ្វើការបង្ហាញជូនស្តីអំពីកន្លែងផ្តល់សេវាធនាគារអាទិភាព ដោយមានការឆុងតែពិសេស ដែលនឹងអនុញ្ញាតឱ្យអតិថិជនដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួមនៅក្នុងកម្មវិធី ព្រមទាំងទទួលបានព័ត៌មានបន្ថែមស្តីពី សមាជិកភាពនៃសេវាធនាគារអាទិភាពពីសំណាក់ប្រធានទំនាក់ទំនងអតិថិជនរបស់ធនាគារ៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T