ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម?

//s5.kh1.co/89/892f9255abe3c9d1c75ea788d309a10e5d75959b.jpg
នារី

 ០៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ត្រី​សម្រាល​កូន​រួច ត្រូវ​ការ​ជីវជាតិ​បំប៉ន​ច្រើន​ដូច​ពេល​មាន​ផ្ទៃពោះ​​ដែរ ដោយ​ហេតុថា​​ម្តាយ​ត្រូវ​​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ ដើម្បី​​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ លូត​លាស់​បាន​ល្អ។

ស្ត្រី​សម្រាល​កូន​រួច ត្រូវ​ការ​ជីវជាតិ​បំប៉ន​ច្រើន​ដូច​ពេល​មាន​ផ្ទៃពោះ​​ដែរ ដោយ​ហេតុថា​​ម្តាយ​ត្រូវ​​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ ដើម្បី​​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ លូត​លាស់​បាន​ល្អ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារធាតុ​បំប៉ន​ចាំបាច់​ដែល​​ស្ត្រី​​បំបៅ​​ដោះ​​កូន​ត្រូវ​ការ​រួម​មាន៖

១. ប្រូតេអ៊ីន

ប្រូតេអ៊ីន​មាន​ប្រភព​ពីត្រី សាច់ ស៊ុត គ្រឿង​​សមុទ្រ សណ្តែក​គ្រប់​ប្រភេទ និង​គ្រាប់​ធញ្ញជាតិ ហើយ​វា​មាន​តួនាទី​ទ្រទ្រង់​ការ​លូតលាស់ ថែរក្សា ជួសជុល​ជាលិកា​រាង​កាយ និង​ជួយ​បង្កើត​ប្រព័ន្ធ​សាច់ដុំ ឈាម និង​ឆ្អឹង។

២. កាល់ស្យូម

កាល់ស្យូម​គឺ​ជា​​សារធាតុ​រ៉ែ ដែល​ជួយ​ឲ្យ​​រាង​កាយ​កូន​លូត​លាស់​បាន​ល្អ ពិសេស​ជួយ​ដល់​ឆ្អឹង និង​ធ្មេញ​កូន​រឹង​មាំ។ ប្រភព​នៃ​កាល់​ស្យូម មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ផលិត​ផល​ពី​ទឹក​ដោះ​គោ សណ្តែក​សៀង ផលិត​ផល​ពី​សណ្តែក​សៀង ត្រី​ល្អិតៗជា​ដើម។

៣. ជាតិ​ដែក

អំឡុង​ពេល​សម្រាល​កូន ស្ត្រី​បាត់​បង់​ឈាម​ច្រើន​ណាស់ ធ្វើ​ឲ្យ​រាង​កាយ​ស្លេក​ស្លាំង ដូច​នេះ​ដើម្បី​អាច​បំពេញ​គ្រាប់​ឈាម​ក្រហម​ឲ្យ​បាន​ច្រើន​វិញ យើង​ត្រូវ​ការ​ញ៉ាំ​បរិមាណ​ជាតិ​ដែក​ឲ្យ​បាន​ច្រើន។ ជាតិ​ដែក​មាន​តួនាទី​បង្កើត​គ្រាប់​ឈាម​ក្រហម បំបាត់​ភាព​ស្លេក​ស្លាំង​បាន ដោយ​ស្ត្រី​ក្រោយ​សម្រាល​កូន​ហើយ​ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ឲ្យ​បាន ៤២ គ្រាប់ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ឬ​ញ៉ាំ​ថ្នាំ​វីតាមីន​ផ្សេងៗ​ទៀត​ដែល​មាន​ជាតិ​ដែក ឬ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក ក្នុង​នោះ​មានសាច់​ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត បន្លែ​បៃតង​ចាស់។

ក្រៅ​ពី​បំប៉ន​អាហារ​ទាំង​ប៉ុន្មាន​មុខ​ខាង​លើ ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ដែល​បំបៅ​ដោះ​កូន ត្រូវ​ចៀស​វាង​គ្រឿង​ស្រវឹង ពិសេស​ស្រា​ថ្នាំ​បុរាណ ឬ​ចិន​សែ ហើយ​​អាហារ​​ក្រៀម​​ក្រោះ​​ក៏​គួរ​ចៀស​​វាង​​ដែរ។ ឯ​កាហ្វេ​អាច​ញ៉ាំ​បាន តែ​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ ហើយត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ត្រូវ​ហាត់​ប្រាណ​នៅ​ពេល​រាងកាយ​យើង​ត្រលប់​មក​សភាព​ធម្មតា ក្នុង​រយៈពេល ​១ ​ខែ​កន្លះ ទៅ ២ ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T