OPPO ត្រៀមបញ្ចេញស្មាតហ្វូនថ្នាក់ខ្ពស់ Findx ស៊េរីបន្ទាប់ ក្តោបក្តាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិច!

//s5.kh1.co/de/de488885e7c65519ad0328dafe62839cbb9a449d.jpg
បច្ចេកវិទ្យា

 ០៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្មាតហ្វូនថ្នាក់ខ្ពស់របស់ OPPO ឆ្នាំ 2020 នឹងបំពាក់នូវបន្ទះឈីប Snapdragon 865។

ភ្នំពេញ៖ ជាងមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន OPPO ហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនធន់មធ្យម កណ្តាល និងថ្នាក់ខ្ពស់ ជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro

កាលពីឆ្នាំ២០១១ ក្រុមហ៊ុនផ្គត់ផ្តង់សម្ភារៈបច្ចេកវិទ្យា និងស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ បានបញ្ចេញនូវ ស្មាតហ្វូនថ្នាក់ខ្ពស់លើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា OPPO Find Me (OPPO Find X903) ហើយទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០១២ ក្រុមហ៊ុន OPPO បានកែប្រែមុខមាត់ស្មាតហ្វូនថ្នាក់ខ្ពស់ ស៊េរី Find បន្តបន្ទាប់ តាមរយៈការប្រើប្រាស់ CPU ប្រភេទ Dual-core និង​ការឌីហ្សាញកាលីប និងទាន់សម័យជាងមុនលើស្មាតហ្វូន Find 3, ច្នៃប្រឌិតកំពូលស្មាតហ្វូន Finder ដែលមានកម្រាស់ស្តើងបំផុតលើពិភពលោកត្រឹមតែ 6.65mm និងបង្កើតស្មាតហ្វូន Find 5 មានអេក្រង់ 1080p ដំបូងបំផុតនៅប្រទេសចិន។

ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro

នៅឆ្នាំ ២០១៤ OPPO បានផលិតកំពូលស្មាតហ្វូន Find 7 ដែលទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿន VOOC ដំបូងគេបង្អស់។ នៅឆ្នាំ២០១៨ ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិន ក្នុងកម្មវិធីប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី២១ (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអេឡិចត្រូនិចវ៉ើល។

ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro

ស្មាតហ្វូន OPPO Find X មិនត្រឹមតែមានរូបរាងស្អាតគួរឲ្យចង់ចាប់កាន់ប្រើប៉ុណ្ណោះទេ ថែមទាំងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាបង្កប់ខ្លួនទាំងមុខ (ទំហំ 16MP) ទាំងក្រោយ (20MP) ថតរូបច្បាស់ស្អាតគ្រប់ពេលវេលា។

ស្មាតហ្វូននេះក៏មានប្រព័ន្ធ 3D scanner សម្រាប់ធ្វើការដោះសោរបានលឿន និងសុវត្ថិភាពបំផុត (សុវត្ថិភាពជាងការស្កេនក្រយ៉ៅដៃដោះសោររហូតដល់២០ដង) ប្រតិបត្តិការដោយបន្ទះឈីប Snapdragon 845 ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន VOOC។ សម្រាប់ OPPO Find X Automobili Lamborghini Edition កាន់តែអែម ព្រោះអាចទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿន Super VOOC 50W

ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro

អាស្រ័យហេតុនេះ ស្មាតហ្វូនថ្នាក់ខ្ពស់ Find X ស៊េរីបន្ទាប់ អាចមានភាពអស្ចារ្យខ្លាំងជាមុនទាំងរូបរាង ប្រតិបត្តិការបន្ទះឈីប កាមេរ៉ា កម្រិតបង្ហាញ និងបច្ចេកវិទ្យាសាកថ្មលឿន ព្រោះក្រុមហ៊ុន OPPO បានព​ន្យារពេលក្នុងការបង្ហាញកំពូលស្មាតហ្វូនស៊េរីនេះរហូតដល់ជិត២ឆ្នាំ។ យោងតាមសៀវភៅស (White Paper) ដែលរៀបរៀងដោយ OPPO និង IHS Markit ក្នុងព្រឹតិ្តការណ៍ OPPO INNO DAY 2019 កាលពីថ្ងៃទី ១០ ធ្នូ បានគូសបញ្ជាក់ថា ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីបន្ទាប់របស់ក្រុមហ៊ុន OPPO នឹងបំពាក់នូវបច្ចេកវិទ្យា 5G ទំនើបចុងក្រោយ ប្រតិបត្តិការ ដោយបន្ទះឈីប Snapdragon 865។ ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មីបន្ទាប់ពី Find X ត្រូវបានរំពឹងទុកថាបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងត្រីមាសទី១ ឆ្នាំ២០២០។

ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro
ស្មាតហ្វូន​ OPPO Find X2 Pro

យើងកំពុងតែរងចាំអ៊ុតមើលថា តើស្មាតហ្វូន OPPO ត្រកូល Find ចុងក្រោយ អាចមានលក្ខណៈពិសេសៗអ្វីខ្លះដែលក្រុមហ៊ុន OPPO ខំលាក់ទុកសម្រាប់ម៉ូឌែលមួយនេះ៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T