មានពាក្យជូនពរ Idol ទេ? ពេលនេះ Seungri រួចពីរឿងក្ដីហើយ កំពុងត្រៀមខ្លួនចូលធ្វើទាហាន

//s5.kh1.co/ff/ff4412725b8870f37b3c61a285c2a4730a11c12a.jpg
តារា & កម្សាន្ដ

 ០៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីរួចខ្លួនពីបទល្មើស និងការចោទប្រកាន់ផ្សេងៗ ពេលនេះអតីតតារាចម្រៀង សមាជិកក្រុម BigBang គឺ Seungri កំពុងត្រៀមខ្លួន ចូលបម្រើទ័ពជាមួយមិត្តៗ។

កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលនិយមតាមដានព័ត៌មានតារា Kpop ច្បាស់ជាស្គាល់អតីតតារាចម្រៀង កូនពៅនៅក្នុងក្រុម BigBang ដែលបានចាកចេញពីក្រុម ក្នុងឆ្នាំ២០១៩ ជាមិនខាន នោះគឺ Seungri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាំងពីមុនពេលដែលលោកចាកចេញពីក្រុម តារាចម្រៀងប្រុសរូបនេះ បានជាប់ទាក់ទងយ៉ាងសកម្ម ទៅនឹងបទល្មើសជាច្រើន មានដូចជាការជួញដូរមនុស្ស និងការបើកកន្លែងកម្សាន្តខុសច្បាប់ជាដើម។

ថ្មីៗនេះ ដោយយោងតាមសារព័ត៌មានកូរ៉េមួយ បានចុះផ្សាយបញ្ជាក់ថា Seungri នឹងត្រូវមានឈ្មោះចូលបម្រើកងទ័ព គឺនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ដែលតាមការពិត លោកត្រូវទៅចុះឈ្មោះចូលបម្រើកងទ័ព តាំងពីខែមីនា ឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែលោកត្រូវពន្យាពេលជាច្រើនលើកដោយសារតែជាប់ពន័្ធ នឹងបទល្មើស រឿងក្ដីក្លឹបកម្សាន្ត Burning Sun

ដោយឡែកថ្មីៗនេះ Seungri និងមិត្តភក្តិ បានប្រារព្ធពិធីជប់លៀងជាមួយគ្នាយ៉ាងរីករាយ ដើម្បីអបអរការចេញទៅបម្រើកងទ័ពជាមួយគ្នា ដែលមានរយៈពេល ១៨ខែ៕

ទស្សនារូបភាពខាងក្រោម ៖

Seungri
Seungri
Seungriនិង មិត្តភកិ្ត
Seungriនិង មិត្តភកិ្ត
Seungri
Seungri
Seungri
Seungri
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T