មួយឆ្នាំមានម្តង! វីរៈ និច្ច ធ្វើខួបកំណើតគម្រប់ខួប ២២ឆ្នាំ យ៉ាងអធិកអធម លេងខ្លួនស៊ិចស៊ីកប់

//s5.kh1.co/84/84b5058d9293c0a675c154bd0ab64a0210e54cf5.jpg
តារា & កម្សាន្ដ

 ០៥-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីយប់ម្សិលមិញនេះ តារាស្រី វិរៈ និច្ច បានរៀបចំធ្វើពិធីខួបកំណើតរបស់ខ្លួនយ៉ាងធំដុំ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមានការរៀបចំតុបតែងយ៉ាងប្រណីតផងដែរ។

ភ្នំពេញ៖  តារាចម្រៀងស្រី ល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ កញ្ញា វិរៈ និច្ច ត្រូវបានមហាជនជាច្រើនស្គាល់ តាមរយៈបទចម្រៀងពីរោះជារបស់នាង មិនថាតែបទមនោសញ្ចេតនា ឬបទញាក់នោះទេ គឺតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនខ្លាំងពីទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បច្ចុប្បន្ននេះ តារាស្រីរូបនេះ ហាក់មានភាពមមាញឹក និងការងាសិល្បៈច្រើន ដែលគេតែងឃើញ នាងបង្ហាញមុខតាមការប្រគំតន្រ្តីតាមប៉ុស្តិ៍ទូរទស្សន៍ និងតាមបណ្ដាខេត្តនានា ផងដែរ។

ដោយឡែក កាលពីយប់ម្សិលមិញនេះ តារាស្រីសាច់សខ្ចីរូបនេះ បានរៀបចំធ្វើពិធីខួបកំណើតរបស់ខ្លួន យ៉ាងធំដុំ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមានការរៀបចំតុបតែងយ៉ាងប្រណីតផងដែរ។ ប៉ុន្តែ អ្វីដែលគេចាប់អារម្មណ៍ នោះគឺ កម្មវិធីទាំងមូល ពុំសូវមានអ្នកសិល្បៈចូលរួមច្រើនឡើយ ពោលគឺឃើញមានតែ អ្នកជិតស្និត នឹងនាងតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ក្នុងនោះ មានដូចជា ពេជ្រ សូលីកា ណា សាឌី  រចនា រ៉ាវាឌី  ហេង ចន្ថា ជាដើម។

ទោះជាយ៉ាងនេះក្ដី បើងាកមកមើលសម្រស់របស់តារាស្រីសាច់សខ្ចីរូបនេះវិញ មួយឆ្នាំខួបកំណើតម្ដង នាងលេងខ្លួនមួយទំហឹងតែម្ដង គឺសុទ្ធតែរ៉ូបពណ៌ស វាលខ្នង បញ្ចេញសាច់ខ្ចី យ៉ាងស្រស់ស្អាតមិនធម្មតា ធ្វើឲ្យហ្វេនៗសរសើរ និងផ្ញើពាក្យជូនពរតាមរយៈបណ្ដាញសង្គម ក្នុងថ្ងៃខួបកំណើតជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

វិរៈ និច្ច
វិរៈ និច្ច
ទិដ្ឋភាពកម្មវិធី វិរៈ និច្ច
ទិដ្ឋភាពកម្មវិធី វិរៈ និច្ច
ទិដ្ឋភាពកម្មវិធី វិរៈ និច្ច
ទិដ្ឋភាពកម្មវិធី វិរៈ និច្ច
រូបភាពពីIG ពេជ្រ សូលីកា
រូបភាពពីIG ពេជ្រ សូលីកា
រូបភាពពីIG ហេង ចន្ថា
រូបភាពពីIG ហេង ចន្ថា
រចនា រ៉ាវាឌី
រចនា រ៉ាវាឌី
រចនា រ៉ាវាឌី
រចនា រ៉ាវាឌី
ណាសាឌី
ណាសាឌី
វិរៈ និច្ច
វិរៈ និច្ច
និច តារាចម្រៀង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T