បុគ្គលិកម្នាក់ ត្រូវមេមកទាន់បោកទូរសព្ទខ្ទេច ព្រោះម៉ោងការងារអង្គុយថតវីដេអូ Tik Tok និងថតរូបលេង (មានវីដេអូ)

//s5.kh1.co/5b/5bc2b58b28fc5ce88b44cea199140fcab4f1770f.jpg
សង្គម

 ០៤-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុគ្គលិកម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) បានប្រើប្រាស់ទូរសព្ទ ដើម្បីកម្សាន្តអារម្មណ៍ក្នុងម៉ោងធ្វើការ ដែលធ្វើឲ្យចៅហ្វាយខឹងសម្បារយ៉ាងខ្លាំង។

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ បុគ្គលិកម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) បានប្រើប្រាស់ទូរសព្ទ ដើម្បីកម្សាន្តអារម្មណ៍ក្នុងម៉ោងធ្វើការ ដែលធ្វើឲ្យចៅហ្វាយខឹងសម្បារយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថា បុគ្គលិកស្រីម្នាក់កំពុងអង្គុយឈ្ងោកមុខចុះ នៅក្បែរតុធ្វើការរបស់នាង ខណៈពេលចៅហ្វាយស្រីស្រែកស្ដីបន្ទោសយ៉ាងតឹងសរសៃ.កឲ្យថា៖

ខ្ញុំឈរមើលសកម្មភាពឯងជាង១៥នាទីមកហើយ ហើយខ្ញុំមិនឆ្ងល់ឡើយថា ហេតុអីបានជាមិត្តរួចការងារជាមួយឯងលួចប្រាប់ខ្ញុំថា ឯងកំពុងរវល់ថតរូប និងថតវីដេអូ Tik Tok។ កំឡុងម៉ោងធ្វើការ ខ្ញុំរំពឹងឲ្យឯងធ្វើការ មិនមែនយកពេលទៅកម្សាន្ដបែបនេះទេ។ ឲ្យទូរសព្ទឯងមកខ្ញុំភ្លាម!

សម្ដីចៅហ្វាយស្រី

បន្ទាប់ពីនិយាយចប់ និងបានទូរសព្ទដល់ដៃរួចមក ចៅហ្វាយស្រី បានសម្រេចចិត្តបោកទូរសព្ទទៅលើឥដ្ឋមួយទំហឹង បណ្ដាលឲ្យបែកចេញជាបីបំណែក។

ជុំវិញវីដេអូខាងលើនេះ ត្រូវបានយកទៅបង្ហោះពាសពេញបណ្ដាញសង្គម ដោយទទួលបាននូវមតិរិះគន់មួយចំនួន ដោយលើកឡើងថា បើទោះបីជាបុគ្គលិកធ្វើខុសយ៉ាងណាក៏ដោយ ចៅហ្វាយស្រីមិនគួរ ឬមានសិទ្ធក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បុគ្គលិកឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុគ្គលិកដែលលេងទូរសព្ទក្នងម៉ោងធ្វើការ
បុគ្គលិកដែលលេងទូរសព្ទក្នងម៉ោងធ្វើការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T