មិនមែនមានតែម៉ាសទេ សូម្បីតែស្រោមអនាម័យ ក៏ដាច់ស្តុកដែរ ព្រោះតែ......

//s5.kh1.co/8c/8c87d9914f5bd36eec1f4b4f85fbb5053e57e928.jpg
សង្គម

 ០៤-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនមែនមានតែម៉ាសទេ! ព្រោះតែវីរ៉ុស Covid-19 ស្រោមអនាម័យជាច្រើនដែលតាំងលក់នៅក្នុងម៉ាតជាច្រើន នៅប្រទេសអូស្ត្រាលីត្រូវបានជួបបញ្ហាដាច់ស្តុកឬ ការទិញចូលវិញមិនទាន់

បរទេស៖ អ្នកដែលនិយមតាមដានព័ត៍មានអន្តរជាតិ គឺភាគច្រើនច្បាស់ជាដឹង ពីជំងឺដែលកំពុងតែធ្វើទុក្ខ មនុស្សយ៉ាងខ្លាំង នៅជុំវិញពិភពលោក ដែលអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះថា​ វីរ៉ុស CoronaCovid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ វីរ៉ុសប្រភេទថ្មីនេះ គឺពិតជាងាយនឹងឆ្លងខ្លាំងណាស់ ដែលវាមិនបានគិតពីវណ្ណៈអ្នកមានអ្នកក្រឡើយ ប្រសិនជាខ្វះការប្រុងប្រយ័ត្ន ប្រាកដជាឆ្លងទាំងមិនដឹងខ្លួនជាក់ជាមិនខាន ជាពិសេសយើងអាចក្លាយជាភ្នាក់ងារចម្លងវីរ៉ុសទៅ កាន់មនុស្សដែលនៅជិតៗយើងផងដែរ។ រីឯសម្ភារៈចម្បងដែល យើងត្រូវមានដើម្បីការពារការឆ្លងនោះមានដូចជា ម៉ាស ទឹកលាងដៃ ជាដើម។

ជាក់ស្តែងថ្មីៗនេះ ស្រោមអនាម័យជាច្រើន ដែលតាំងលក់នៅក្នុងម៉ាតជាច្រើន នៅប្រទេសអូស្ត្រាលី ត្រូវបានជួបបញ្ហាដាច់ស្តុកឬ ការទិញចូលវិញមិនទាន់ ដោយសារអតិថិជនជាច្រើន សម្រុកមកប្រមូលទិញគ្រប់ម៉ូតគ្រប់រសជាតិ យ៉ាងគគ្រឹកគគ្រេងជាលក្ខណៈធំធេងតែម្តង ដែលធ្វើឲ្យស្រោមអនាម័យស្ទើរអស់រលីងក្នុងពេលដែលជំងឺកូរ៉ូណាកំពុងផ្ទុះឡើង។

គួរបញ្ជាក់ អំពីមូលហេតុពួកគេប្រមូលទិញស្រោមអនាម័យទាំងនេះ ប្រើប្រាស់ជំនួសស្រោមដៃ ដោយសារតែមិនហ៊ានយកដៃផ្ទាល់ទៅកាន់វត្ថុផ្សេងៗ ដែលពួកគេគិតថាអាចឆ្លងជំងឺ Covid-19នេះ៕

សូមចូលមើលរូបខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T