OPPO ផ្តល់អាជ្ញាប័ណ្ណប៉ាតង់ ដល់ឧស្សាហកម្មឧបករណ៍ប្រើប្រាស់ឆ្លាតវៃ IoT តាមរយៈវេទិកាផ្តល់អាជ្ញាប័ណ្ណ Avanci!

//s5.kh1.co/a9/a977a0a48816147fa1a45a1a555ca08b4b6733e5.jpg
បច្ចេកវិទ្យា

 ០៤-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខលំដាប់ពិភពលោក OPPO បានប្រកាសថា ខ្លួននឹងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារសកល បច្ចេកវិទ្យា 3G និង 4G ដល់ទីផ្សារឧបករណ៍ឆ្លាតវៃ​ IoT និងរថយន្ត។

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខលំដាប់ពិភពលោក OPPO បានប្រកាសថា ខ្លួននឹងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារសកល បច្ចេកវិទ្យា 3G និង 4G ដល់ទីផ្សារឧបករណ៍ឆ្លាតវៃ​ IoT និងរថយន្ត តាមរយៈ វេទិកាផ្តល់សិទ្ធិប៉ាតង់ Avanci កាលពីថ្ងៃទី ០២ មីនា ២០២០ នៅទីក្រុងសិនជិនប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO Patent
OPPO Patent

លោក Adler Feng នាយកជាន់ខ្ពស់នៃកម្មសិទ្ធិបញ្ញារបស់ OPPO បានមានប្រសាសន៍ថា៖

«OPPO តែងតែប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មឱ្យមានភាពល្អប្រសើរ។ យើងមានឆន្ទៈផ្តល់អាជ្ញាប័ណ្ណប៉ាតង់សំខាន់ៗរបស់ OPPO ដល់ឧស្សាហកម្ម ដោយផ្អែកលើ ភាពសមហេតុផល យុត្តិធម៌ និងគ្មានការរើសអើង (FRAND)។ យើងមានសេចក្តីរីករាយក្នុងការផ្តល់នូវអាជ្ញាប័ណ្ណប៉ាតង់ស្តង់ដារនៃការទំនាក់ទំនងបច្ចេកវិទ្យា​ 3G និង 4G ដល់សហគ្រិនផលិតឧបករណ៍ឆ្លាតវៃ​ IoT និងរថយន្ត តាមរយៈក្រុមហ៊ុន Avanci»។​

ប្រសាសន៍របស់លោក Adler Feng

លោក Kasim Alfalahi ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Avanci បានមានប្រសាសន៍ថា៖

«យើងពិតជារីករាយ និងសូមស្វាគមន៍វត្តមានក្រុមហ៊ុនឧស្សាហកម្មស្មាតហ្វូនឈានមុខ OPPO ក្នុងវេទិកា Avanci។ ក្រុមហ៊ុន Avanci ជួយក្រុមហ៊ុននានាដូចជា ក្រុមហ៊ុន OPPO ជាដើម ឲ្យទទួលបានផលចំណេញសមរម្យលើការវិនិយោគ និងអភិវឌ្ឍន៍តាមរយៈការរកទីផ្សារប្រកបដោយប្រសិទ្ធភាព សមភាពនៃផលប្រយោជន៍របស់ម្ចាស់កម្មសិទ្ធិ និងអាជ្ញាប័ណ្ណដែលមាននៅជុំវិញពិភពលោក និងបន្តជម្រុញការច្នៃប្រឌិតថ្មី»។

ប្រសាសន៍របស់លោក Kasim Alfalahi 
បច្ចេកវិទ្យា 3G និង 4G របស់ OPPO
បច្ចេកវិទ្យា 3G និង 4G របស់ OPPO

Avanci គឺជាវេទិកាផ្តល់សិទ្ធិប៉ាតង់មួយ ដែលជាដំណោះស្រាយមួយសម្រាប់អ្នកលក់ឧបករណ៍ឆ្លាតវៃ IoT ដើម្បីទទួលបានបច្ចេកវិទ្យាទំនាក់ទំនងឥតខ្សែ។ ម៉ាកយីហោរថយន្តចំនួន ១៤ ត្រូវបានផ្តល់អាជ្ញាប័ណ្ណរួចហើយតាមរយៈ Avanci។ ក្រុមហ៊ុន Avanci បានទាក់ទាញអ្នកកាន់ប័ណ្ណប៉ាតង់សំខាន់ៗចំនួន ៣៨ រួមទាំង OPPO។ វត្តមានក្រុមហ៊ុន OPPO ឆ្លុះបញ្ចាំងពីភាពប៉ាតង់របស់ក្រុមហ៊ុនក្នុងវិស័យទំនាក់ទំនងឥតខ្សែ។

បច្ចេកវិទ្យារបស់ OPPO
បច្ចេកវិទ្យារបស់ OPPO

ក្នុងនាមជាម៉ាកយីហោបច្ចេកវិទ្យាឈានមុខគេ OPPO តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការច្នៃប្រឌិត និងស្រាវជ្រាវ R&D ដើម្បីផ្តល់នូវផលិតផល និងបទពិសោធន៍សេវាកម្មល្អសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ គិតត្រឹមថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន OPPO មានពាក្យសុំប៉ាតង់ទូទាំងពិភពលោកចំនួនជាង ៤៣,០០០ និងប័ណ្ណប៉ាតង់ជាង ១៦,០០០ រួមទាំងពាក្យស្នើសុំប៉ាតង់ជាង ៣៨,០០០ សម្រាប់ការច្នៃប្រឌិតបង្កើតថ្មីស្មើនឹង ៨៨% នៃពាក្យសុំប៉ាតង់សរុប៕

https://s5.kh1.co/__image/w=650,h=621,q=100/63/6356e7ba974b2e9ca5feab86322730ffd5544fa6.png
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T