ពេជ្រ សូលីកា ធ្វើឲ្យគូដណ្តឹង ស្រក់ទឹកភ្នែក ព្រោះរឿងយប់មិញ ( មានវីដេអូ )

//s5.kh1.co/80/803311d7c4d839115d6be16e3ee11a0a06efc0f8.jpg
តារា & កម្សាន្ដ

 ០៤-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វីដេអូដែល ពេជ្រ សូលីកា បានបង្ហោះ ឃើញថាអ្នកទាំងពីរ មានទឹកភ្នែករលីងរលោង ដោយសារ ពេជ្រ សូលីកា បានបង្ហាញវីដេអូពីអារម្មណ៍របស់ខ្លួនផ្ទាល់ទៅកាន់គូដណ្ដឹង ឃើញថាអ្នកទាំងពីរពិតជាផ្អែមល្ហែម។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀងស្រី ពេជ្រ សូលីកា ដែលនាងជាតារាស្រីមានប្រជាប្រិយភាពខ្លាំង បើទោះបីប៉ុន្មានខែមកនេះ នាងមិនបានបង្ហាញមុខក្នុងវិស័យល្បៈ តែនាងនៅតែមានហ្វេនៗចង់ឃើញ ចង់ដឹងពីជិវិតឯកជនរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលនេះ នាងកំពុងពរពោះកូនក្នុងផ្ទៃ ដោយកាលពីពេលថ្មីៗនេះនាងបានបង្ហាញឲ្យហ្វេនបានឃើញ ពោះរបស់នាងកាន់តែធំ និង ជិតសម្រាលផងដែរ។ បើមើលពីជីវិតឯកជនរបស់នាង និង គូដណ្ដឹង ពិតជាមានភាពផ្អែមល្ហែម ដោយគូដណ្ដឹងរបស់នាងតែងតែយកចិត្តទុកដាក់ មើលថែដល់នាងគ្រប់ពេល ដោយអ្នកទាំងពីរ តែងតែនៅក្បែរគ្នាសឹងគ្រប់ពេលតែម្តង មិនត្រឹមតែប៉ុណ្ណោះ គូដណ្ដឹងរបស់នាង ពិតជាបង្ហាញក្ដីស្រលាញ់ដល់នាងខ្លាំង បន្ទាប់ពីនាងកំពុងពរពោះកូនក្នុងផ្ទៃ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ពេជ្រ សូលីកា បានបានធ្វើរឿងមួយដើម្បីគូដណ្ដឹងរបស់នាង ដោយរូបនាងបានរៀបចំ Surprise ថ្ងៃខួបកំណើត ដល់គូដណ្ដឹង បើមើលទៅតាមសកម្មភាពទាំងនោះ យើងឃើញមាននំខេក ទៀនដែលនាងរៀបដាក់តាមកាំជណ្ដើរ ក្នុងនោះដែរក៏ឃើញមានការរៀបចំផ្កាកុលាបជារាងបេះដូង ដោយមានអក្សរ ​        “ HP ” ដែលតំណាងឈ្មោះអ្នកទាំងពីរ។ អ្វីដែលកាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍នោះ នាងបានបង្ហាញនៅវីដេអូមួយ ដោយបាននិយាយរៀបរាប់ពីជិវិតផ្ទាល់ខ្លួន ដែលគូដណ្ដឹងរបស់ខ្លួន ខំយកចិត្តទុកដាក់មើលថែនាង ទោះនៅក្នុងកាលៈទេសៈបែបណាក៏មិនបានបោះបង់នាងឲ្យនៅតែម្នាក់ឯង។

ក្នុងនោះដែរ វីដេអូដែល ពេជ្រ សូលីកា បានបង្ហោះ ឃើញថាអ្នកទាំងពីរ មានទឹកភ្នែករលីងរលោង ដោយសារ    ពេជ្រ សូលីកា បានបង្ហាញវីដេអូពីអារម្មណ៍របស់ខ្លួនផ្ទាល់ទៅកាន់គូដណ្ដឹង។ ច្បាស់ណាស់ គូដឹងរបស់នាង   ពិតជារំភើប និយាយមិនចេញ មានតែការញញឹម បើមើលតាមវីដេអូមួយនោះ៕

សូមទស្សនារូបភាព និង​ វីដេអូខាងក្រោម៖

ពេជ្រ សូលីកា និង​ គូដណ្ដឹង
ពេជ្រ សូលីកា និង​ គូដណ្ដឹង
ពេជ្រ សូលីកា និង​ គូដណ្ដឹង
ពេជ្រ សូលីកា និង​ គូដណ្ដឹង
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
ទិដ្ខភាព ពេជ្រ សូលីកា បានរៀបចំ
នៅខេក ពេជ្រ សូលីកា បានរៀបចំ Suprise កូដណ្ដឹង
នៅខេក ពេជ្រ សូលីកា បានរៀបចំ Suprise កូដណ្ដឹង
វីដេអូ ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T