ទើបប្រលងជាប់តេស្ដបើកបរសោះ ស្រាប់តែបើកឡានធ្លាក់ពីលើស្ពាន ចូលទន្លេ (មានវីដេអូ)

//s5.kh1.co/36/36d0125eb55719f6028be0181a3d7ef813bafcd3.jpg
សង្គម

 ០៤-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នករៀនបើកបរថ្មីថ្មោង និងទើបតែប្រលងជាប់តេស្ដបើកបរ មាននាមត្រកូលថា Zhang បានបើកឡានរបស់គាត់ ធ្លាក់ចូលទៅក្នុងទន្លេនៅក្រុង Zunyi នៃខេត្ត Guizhou។

ចិន៖ អ្នករៀនបើកបរថ្មីថ្មោង និងទើបតែប្រលងជាប់តេស្ដបើកបរ មាននាមត្រកូលថា Zhang បានបើកឡានរបស់គាត់ ធ្លាក់ពីលើស្ពាន ចូលទៅក្នុងទន្លេនៅក្រុង Zunyi នៃខេត្ត Guizhou

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Zhang បានប្រាប់ប៉ូលិសឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ខណៈពេលកំពុងបើកបរលើស្ពាន គាត់បានចុចទូរសព្ទ ដើម្បីឆែកអានសារ ហើយក៏ឃើញមនុស្សបីនាក់នៅចំពីមុខឡាន ដែលធ្វើឲ្យគាត់ភ័យស្លន់ស្លោរ កាច់ចង្កូតទៅខាងឆ្វេងដៃ ធ្លាក់ចូលទន្លេបាត់ទៅ។ ជាសំណាងល្អដែលឡានអណ្ដែត ទើបគាត់អាចបើកទ្វារគេចខ្លួនចេញក្រៅបានដោយសុវត្ថិភាព។

យ៉ាងណាមិញ ក្រោយពីលោក Zhang ឡើងមកលើគោកវិញ អ្នកភូមិបានយកកន្សែង និងខោអាវសម្រាប់ឲ្យគាត់ផ្លាស់ប្ដូរ ហើយឡានក៏ត្រូវបានស្ទូចចេញពីទន្លេផងដែរ។

ជុំវិញករណីប្រើប្រាស់ទូរសព្ទ ខណៈពេលកំពុងបើកបរខាងលើនេះ មិនទាន់មានការបញ្ជាក់ណាមួយស្ដីពីការពិន័យទៅដល់លោក Zhang ឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  លោក Zhang នៅប៉ុស្ដិ៍ប៉ូលិស
  លោក Zhang នៅប៉ុស្ដិ៍ប៉ូលិស
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T