សើចគាំង! ប្រពន្ធអ្នកណាទេ ថាបើកឡាន ជូនកូនទៅរៀន តែភ្លេចកូននៅផ្ទះ! (មានវីដេអូ)

//s5.kh1.co/93/93d69621246a36ab2f74b02dda68df29233fc1bb.jpg
តារា & កម្សាន្ដ

 ០៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឃ្លីបវីដេអូ​ ដែលគេបាន ចែកចាយព្រោងព្រាត នៅលើអ៊ីនធើរណែត ត្រូវបានគេហួសចិត្ត និងអស់សំណើចជាខ្លាំង នៅពេលដែលស្រ្តីបើកបរជូនកូនទៅរៀន តែបែរជា ភ្លេចកូននៅឯផ្ទះទៅវិញ។

បរទេស៖ វាជារឿងហូសចិត្តមួយ នៅពេលដែលស្រី្ដម្នាក់ បានបើកបរជូនកូន ទៅរៀនពេលព្រឹក ដូចសព្វរាល់ដង តែបែរជាភ្លេចកូន នៅផ្ទះឯណោះ។ ចំណែកឯ វីដេអូដែលស្រ្ដីនោះ បានបង្ហោះ ក្លាយជាឃ្លីបវីដេអូមួយ ដ៏ល្បី និងធ្វើឱ្យគេអស់សំណើចគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មាន​បរទេស បានឲ្យដឹងថា ស្រ្តីមួយរូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) បានបង្ហោះវីដេអូប្រតិកម្មរបស់ខ្លួន ដែលជាម្តាយ ភ្លេចភ្លាំងបែបនេះ។

ក្នុងវីដេអូនោះដែរ កំឡុងពេលដែល ស្រ្តីរូបនោះ កំពុងបើកបរតាមផ្លូវ​ នាងទើបបានដឹងថា រូបនាង បានភ្លេចកូននៅឯផ្ទះទៅវិញ នៅពេលដែលនាង បានក្រឡេកមើល កៅអីនៅខាងក្រោយឡាន។​

នៅពេលនោះផងដែរ នាងក៏បានថតវីដេអូ បង្ហោះទៅបណ្តាញសង្គម បង្ហាញពីរឿងដ៏ហួសចិត្តនេះ ហើយហាក់បីដូចជាបានហួសចិត្តខ្លួនឯង​​ និងអស់សំណើច បានក្លាយជាវីដេអូ មានគេចាប់អារម្មណ៍ជាខ្លាំង និងទាក់ទាញពី អ្នកនិយមលេងអ៊ីនធើរណែត។​ គួរបញ្ជាក់ផងដែរថា វីដេអូនោះ ត្រូវបានគេចូលមើលទស្សនា រហូតដល់ ៤លានដងជាងឯណោះ៕

បើចង់កាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូទាំងអស់គ្នា​៖

នារីរូបនោះ អស់សំណើចខ្លួនឯង
នារីរូបនោះ អស់សំណើចខ្លួនឯង
នារីរូបនោះ អស់សំណើចខ្លួនឯង
នារីរូបនោះ អស់សំណើចខ្លួនឯង
កៅអីខាងក្រោយឡាន គ្មានកូន
កៅអីខាងក្រោយឡាន គ្មានកូន
កៅអីខាងក្រោយឡាន គ្មានកូន
កៅអីខាងក្រោយឡាន គ្មានកូន
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T