ពិតជាមានគំនិតច្នៃប្រឌិតមែន! បុរសរត់កង់បីឥណ្ឌាម្នាក់ ប្រមូលក្រវិលកំប៉ុង ចេញជាអក្សរ និងទង់ជាតិខ្មែរ

//s5.kh1.co/f5/f524d92fc3849eb6396bbc2a89d1c54d6944fcfe.jpg
សង្គម

 ០៤-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសរត់កង់បីឥណ្ឌាម្នាក់ប្រមូលក្រវិលកំប៉ុង ចេញជាអក្សរ និងទង់ជាតិខ្មែរ ដែលមើលទៅម្តងនេះ ពិតជាមានភាពប្លែកភ្នែកខ្លាំងមែនទែន។

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ បុរសដែលរត់កង់បីឥណ្ឌាម្នាក់ ដែលធ្លាប់យកកាកសំណល់ក្រវិលកំប៉ុងគ្រឿងភេសជ្ជៈផ្សេងៗ មកច្នៃជាជាអាវមួយបានយ៉ាងស្រស់ស្អាត កាលពីមួយរយៈមុន ដែលគ្រប់គ្នាបានសរសើរពេញៗមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ការធ្វើរបៀបនេះ វាអាចជាប្រយោជន៍ មិនត្រឹមតែបានអាវដ៏ស្អាត ហើយថែមទាំងរួមចំណែកកែលម្អសោភ័ណ្ឌភាពទីក្រុង ដោយកាត់បន្ថយនូវសម្រាមប្លាស្ទិក ដោយជំនួស ដោយការយកមកច្នៃជារបស់របរប្រើប្រាស់ផងដែរ។

ជាក់ស្តែងថ្មីៗ បុរសម្នាក់នេះ ត្រលប់មកវិញជាមួយនឹងគំនិតថ្មីក្នុងការបំលែងគម្រប ដបប្លាស្ទិកដែលគេយកទៅបោះចោល ទៅជារូបភាពទង់ជាតិនិង អក្សរខ្មែរនៅលើកង់បីឥណ្ឌារបស់គាត់តែម្តង ដែលមើលទៅម្តងនេះ ពិតជាមានភាពប្លែកភ្នែកខ្លាំងមែនទែន មិនដឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃនោះទេ ទើបអាចផ្គុំគម្របដបទៅជារូបភាពដ៏អស្ចារ្យបែបនេះ។

គួរបញ្ជាក់ផងដែរថា បងប្រុសម្នាក់នេះ គាត់ស្រលាញ់បរិស្ថានណាស់ដោយតែងតែរើសសម្បកកំប៉ុង តាមដងផ្លូវ ព្រោះគាត់ថា មិនចង់ឲ្យទីក្រុងយើង បាត់សោភ័ណ្ឌភាពទេ ដោយគាត់តែងឲ្យលុយទៅកុមារតូចៗដែល តែងតែជួយរើសកំប៉ុងតាមផ្លូវឲ្យគាត់ គាត់បានប្រមូលក្រវិលកំប៉ុងច្រើនណាស់ រាប់ម៉ឺនក្រវិល យកមកធ្វើអាវ ខោ និង កាបូប។

ក្នុងនោះដែរ ក៏មានជនបរទេសជាច្រើនពេលជិះPass Apps គាត់ ពួកគេបានសុំថត និង សុំទិញខោអាវនេះ ដោយអោយតម្លៃថ្លៃណាស់ តែគាត់មិនលក់នោះទេ ដោយគាត់ថា គាត់ត្រូវតែ ទុកជា ខោអាវនេះ ជានិមិត្តរូបថា «ជនជាតិខ្មែរយើង ស្រលាញ់ និង ការពារបរិស្ថានណាស់!»៕

បុរសដែលរត់កង់បីឥណ្ឌា
បុរសដែលរត់កង់បីឥណ្ឌា
កង់បីឥណ្ឌា
កង់បីឥណ្ឌា
កង់បីឥណ្ឌា
កង់បីឥណ្ឌា
អាវច្នៃពីក្រវិលកំប៉ុង របស់បុរសដែលរត់កង់បីឥណ្ឌា
អាវច្នៃពីក្រវិលកំប៉ុង របស់បុរសដែលរត់កង់បីឥណ្ឌា
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T