ទប់លែងជាប់ហើយ! Luna ដាច់ចិត្តទម្លាយរឿង Sulli ទាក់ទងទៅនាង មុនពេលសម្លាប់ខ្លួន

//s5.kh1.co/89/89d760d14891564270dc4fe184c142eeff4906cc.jpg
តារា & កម្សាន្ដ

 ០៤-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកណាមិនយំ មនុស្សធ្លាប់នៅជាមួយគ្នា ស្រាប់តែទៅចោលគ្នាដោយមិនលាមួយម៉ាត់! ពេលនេះ Luna ដាច់ចិត្តទម្លាយពីរឿងរ៉ាវជាមួយ Sulli កាលពីនៅរស់ហើយ ធ្វើឲ្យហ្វេនៗទប់ទឹកភ្នែកមិនចង់បាន។

កូរ៉េខាងត្បូង ៖ អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ហើយ Sulli អតីតសមាជិកក្នុងក្រុម F(x) ដែលបានសម្លាប់ខ្លួនស្លាប់ កាលពីឆ្នាំ ២០១៩ ដោយសារជំងឺបាក់ទឹកចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ទោះបីជា មានទ្រព្យសម្បតិ្តច្រើនយ៉ាងណាក្តី ក៏នាងនៅតែមិនអាច ស្វែករកសេចក្ដីសុខឲ្យខ្លួនឯងបានឡើយ ដោយសារសម្ពាធពីគ្រួសារផង រួមទាំងមនុស្សជុំវិញខ្លួនផង ធ្វើឲ្យសភាពជំងឺផ្លូវចិត្តរបស់នាង កាន់តែធ្ងន់ធ្ងរទៅ រហូតមិនអាចទ្រាំទ្របាន ទើបនាងសម្រេចចិត្តសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿងគ្រប់យ៉ាង។

ប៉ុន្តែអ្នកទៅបាត់ហើយ មិនដឹងនោះទេថាអ្នកនៅរស់នេះ ត្រូវរស់នៅរងទុក្ខប៉ុណ្ណា បន្ទាប់ពីការចាកចេញរបស់នាង។

ជាក់ស្តែងថ្មីៗនេះ Luna ដែលជាមិត្តជិតស្និតបំផុតរបស់ Sulli បានបង្ហើបពីរឿងរ៉ាវដែលទាក់ទងនឹង Sulli តាំងពីនៅរស់ទាំងទឹកភ្នែក ប្រាប់ហ្វេនៗ ធ្វើឲ្យហ្វេនៗស្រក់ទឹកភ្នែកទៅតាមដែរ។

Luna បាននិយាយថា ៖

Sulli ជាមនុស្សឯកោបំផុតនៅក្នុងក្រុម ចាប់តាំងពីនាងបានចាកចេញក្រុម F(x) ក្នុងឆ្នាំ ២០១៥ ខ្ញុំមិនបានដឹងលឺអ្វីពី Sulli ទៀតឡើយ។ មិនយូរប៉ុន្មាន ក្រោយមកពីខ្ញុំក៏បានទទួលដំណឹងថា​ Sulli សម្លាប់ខ្លួន។ ខ្ញុំនិយាយអ្វីមិនចេញ បានត្រឹមតែអង្គុយនៅមាត់ផ្លូវ និងយំតែប៉ុណ្ណោះព្រោះថានាងបានទាក់ទងមកខ្ញុំ មុនពេលដែលនាងស្លាប់។  ខ្ញុំអាចនិយាយបានថា ជំងឺបាក់ទឹកចិត្តនេះ បានរស់នៅក្នុងខ្លួននាង អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ខ្ញុំអាចយល់បានតាមរយៈពាក្យសម្ដីរបស់នាង។ ប៉ុន្តែខ្ញុំពិតជាមានវិប្បដិសារីខ្លាំងណាស់ ដែលមិនអាចនិយាយប្រាប់ថានាងថា ខ្ញុំស្រលាញ់នាង មុនពេលដែលនាងស្លាប់។

 Luna

គួររម្លឹកផងដែរថា Sulli បានសម្លាប់ខ្លួន ដោយការចង.ក នៅលើអគារ Apartment ជាន់ទី២។

សាកសពរបស់នាងត្រូវបានរកឃើញ ដោយអ្នកគ្រប់គ្រង កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩៕

ទស្សនារូបភាពខាងក្រោម ៖

Sulli កាលនៅរស់
Sulli កាលនៅរស់
Sulli កាលនៅរស់
Sulli កាលនៅរស់
Sulli កាលនៅរស់
Sulli កាលនៅរស់
Luna
Luna
Luna
Luna
Luna
Luna
Sulli និង Luna
Sulli និង Luna
Luna
Luna
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T