Google សម្រេចចិត្តលុបចោល ព្រឹត្ដិការណ៍ប្រចាំឆ្នាំ និងធំបំផុតរបស់ខ្លួន ដោយសារការភ័យខ្លាចជំងឺកូវីដ-១៩

//s5.kh1.co/c3/c3ff3f1fd9e1deeaa7f1de88e1e6dd01062eada6.jpg
បច្ចេកវិទ្យា

 ០៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ន Google កំពុងថ្លឹងថ្លែងជម្រើសផ្សេងទៀត ដើម្បីចូលរួមជាមួយទស្សនិកជន និងអ្នកអភិវឌ្ឍរបស់ខ្លួន។

អាមេរិក៖ Google កំពុងលុបចោលព្រឹត្ដិការណ៍ធំបំផុត ប្រចាំឆ្នាំរបស់ខ្លួន ដោយសារមានការព្រួយបារម្ភ អំពីមេរោគឆ្លង។ ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃអង្គារថា សន្និសីទ Google I/O គឺជាព្រឹត្ដិការណ៍ប្រចាំឆ្នាំ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលគ្រោងធ្វើនៅថ្ងៃទី១២-១៤ ខែឧសភា នៅទីស្នាក់ការកណ្ដាល Mountainview របស់ក្រុមហ៊ុន Google ហើយព្រឹត្ដិការណ៍នេះត្រូវបានលុបចោលវិញ ដោយសារជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានប្រាប់សារព័ត៌មាន CNN ថា «ដោយសារតែការភ័យខ្លាច ជុំវិញវីរុសកូរ៉ូណាប្រភេទថ្មី និងអនុលោមតាមការណែនាំសុខភាព ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC អង្គការសុខភាពពិភពលោក និងអជ្ញាធរសុខាភិបាលផ្សេងទៀត យើងបានសម្រេចចិត្ត លុបចោលព្រឹត្ដិការណ៍ Google I/O»។

សិន្និសីទ Google I/O 
សិន្និសីទ Google I/O 

បច្ចុប្បន្ន Google កំពុងថ្លឹងថ្លែងជម្រើសផ្សេងទៀត ដើម្បីចូលរួមជាមួយទស្សនិកជន និងអ្នកអភិវឌ្ឍរបស់ខ្លួន។ ក្រុមហ៊ុន Google បាននិយាយលើគេហទំព័ររបស់សន្និសីទថា អ្នកដែលបានទិញសំបុត្ររួចហើយ សម្រាប់សន្និសីទនេះ នឹងទទួលបានការសងប្រាក់វិញ នៅត្រឹមថ្ងៃទី១៣ ខែមីនា ហើយនឹងមិនចាំបាច់ចុះឈ្មោះ ដើម្បីទិញសំបុត្រសម្រាប់ I/O 2021 នោះទេ។

ព្រឹត្ដិការណ៍សម្រាប់ក្រុមអ្នកអភិវឌ្ឍប្រចាំឆ្នាំ គឺជាព្រឹត្ដិការណ៍ចុងក្រោយបំផុត នៅក្នុងបញ្ជីនៃព្រឹត្ដិការណ៍បច្ចេកវិទ្យា ដែលទទួលបានការគាំទ្រ ហើយវាត្រូវបានគេលុបចោល ដោយសារតែវីរុសឆ្លងថ្មី ដែលបានសម្លាប់មនុស្សជាង ៣,១០០នាក់ នៅជុំវិញពិភពលោក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T