ភ្ញៀវទេសចរមកកម្សាន្តនៅថៃ ថយចុះ ៤០,៧% គិតត្រឹម២ខែ ឆ្នាំ២០២០

//s5.kh1.co/55/55bea9d2a90cd1325a8e53c9f14b89e5016e6397.jpg
សង្គម

 ០៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រសួងទេសចរណ៍ថៃ គ្រោងស្ដារវិស័យទេសចរណ៍ឡើងវិញ

ថៃ៖ ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅថៃ បានធ្លាក់ចុះ ៤០,៧ ភាគរយ គិតត្រឹម២ខែ​ដើមឆ្នាំ២០២០ នេះបើយោងតាមសមាគមទីភ្នាក់ងារទេសចរណ៍ថៃ (ATTA)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាហេតុផលដែលក្រសួងទេសចរណ៍ថៃ គ្រោងនឹងស្នើវិធានការសម្រាប់កាត់បន្ថយផល​ប៉ះពាល់​នៃការផ្ទុះ​ឡើង​​នៃមេរោគឆ្លង​លើឧស្សាហកម្មទេសចរណ៍ទៅកាន់គណៈរដ្ឋមន្រ្តីសម្រាប់​ការយល់ព្រមរបស់​ខ្លួននៅថ្ងៃអង្គារនេះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា លោក Pipat Ratchakijprakan បានបង្ហើបឱ្យដឹង​កាលពីថ្ងៃចន្ទថា សំណើរបស់ក្រសួងអាចនឹងត្រូវអនុវត្តនៅឆមាសទីមួយនៃខែមីនា ដោយមានគោលបំណងជួយជំរុញឧស្សាហកម្មទេសចរណ៍ឡើងវិញក្នុងពេលមានវិបត្តិ។

បើតាមលោករដ្ឋមន្រ្តីផែនការបានដាក់ចេញការផ្សព្វផ្សាយទេសចរណ៍ក្នុងចំណោមប្រជាជនថៃ ដែលផ្តោតលើឧស្សាហកម្មទេសចរណ៍សហគមន៍។ ជាមួយគ្នានោះដែរ លោក Pipat មានប្រសាសន៍​ថាក្រសួងបានផ្តល់អនុសាសន៍ និងការលើកទឹកចិត្តដែលនឹងកាត់បន្ថយបន្ទុកលើអាជីវកម្ម។

គួរបញ្ជាក់ថា ការរីករាលដាលនៃមេរោគឆ្លងវីរុសនេះអាជ្ញាធរទេសចរណ៍ថៃ (TAT) បានកាត់​បន្ថយ​ការប៉ាន់ស្មានរបស់ខ្លួនសម្រាប់ចំនួនភ្ញៀវទេសចរអន្តរជាតិមកត្រឹមចំនួន ៣៣ លាននាក់ នៅឆ្នាំ ២០២០ បន្ទាប់ពីប្រទេសនេះមានចំនួន ៣៩,៨ លាននាក់កាលពីឆ្នាំមុន៕

https://s5.kh1.co/__image/w=650,h=370,q=100/55/55bea9d2a90cd1325a8e53c9f14b89e5016e6397.jpg
https://s5.kh1.co/__image/w=650,h=387,q=100/3e/3e44b7e2a5cd96ce17baae89f9f9463530db5b61.jpg
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T