ប្រព័ន្ធបញ្ញាសិប្បនិម្មិតថ្មី របស់ក្រុមហ៊ុនអាលីបាបា អាចពិនិត្យឃើញ វីរុសកូរ៉ូណាប្រភេទថ្មី រហូតដល់៩៦ភាគរយ

//s5.kh1.co/6e/6e303ed26bd5d49d2acb11fe9f9f533f7fa0b036.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វាចំណាយពេលត្រឹមតែ ២០វិនាទី សម្រាប់បញ្ញាសិប្បនិម្មិត​ AI ដើម្បីពិនិត្យ នេះបើយោងតាមរបាយការណ៍។

ចិន៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន អាលីបាបា បានបង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិត​ AI សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩។ ក្រុមហ៊ុនអាលីបាបា ក៏ដូចជាក្រុមហ៊ុន Amazon, Microsoft, ក្រុមហ៊ុនផលិតវីដេអូហ្គេម និងបណ្ដាញថែទាំសុខភាព ទទួលបានដំណោះស្រាយ ពីនាយកដ្ឋានបញ្ញាសិប្បនិម្មិត AI លំដាប់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរបាយការណ៍មួយពី Nikkei’s Asian Review ក្រុមហ៊ុនអាលីបាបា បានអះអាងថា ប្រព័ន្ធថ្មីរបស់ខ្លួនអាចរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងការប្រើប្រាស់ម៉ាស៊ីន CT ស្កេនទ្រូងរបស់អ្នកជំងឺ ដែលមានភាពត្រឹមត្រូវ ៩៦ភាគរយ ដែលអាចរកឃើញជំងឺផ្លូវដង្ហើមថ្មី។ វាចំណាយពេលត្រឹមតែ ២០វិនាទី សម្រាប់បញ្ញាសិប្បនិម្មិត​ AI ដើម្បីពិនិត្យ នេះបើយោងតាមរបាយការណ៍។ ជាទូទៅ មនុស្សចំណាយពេលប្រហែល ១៥នាទី ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ ពីព្រោះវាមានរូបភាពលើសពី៣០០ ដែលត្រូវធ្វើការវិភាគ។

បញ្ញាសិប្បនិម្មិត AI ចំណាយពេលត្រឹមតែ ២០វិនាទី ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩
បញ្ញាសិប្បនិម្មិត AI ចំណាយពេលត្រឹមតែ ២០វិនាទី ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩

ប្រព័ន្ធថ្មីនេះត្រូវបានវិនិច្ឆ័យលើរូបភាព និងទិន្នន័យពីករណីឆ្លងចំនួន៥,០០០ ដែលធ្លាប់បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺនេះ ហើយការធ្វើតេស្ដទាំងអស់នេះ ធ្លាប់ធ្វើនៅតាមមន្ទីរពេទ្យ ទូទាំងប្រទេសចិន។ យោងតាមរបាយការណ៍ពិនិត្យឡើងវិញ យ៉ាងហោចណាស់ មានមណ្ឌលសុខភាព ១០០កន្លែង ដែលកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុនអាលីបាបា។

យ៉ាងហោចណាស់ មានមណ្ឌលសុខភាព ១០០កន្លែង ដែលកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុនអាលីបាបា
យ៉ាងហោចណាស់ មានមណ្ឌលសុខភាព ១០០កន្លែង ដែលកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុនអាលីបាបា

ទោះជាយ៉ាងណា វាមិនមែនជាប្រព័ន្ធតែមួយគត់ ដែលអាចធ្វើរោគវិនិច្ឆ័យ លើជំងឺកូវីដ-១៩ នៅក្នុងទីក្រុងនានាទេ។ ថ្មីៗនេះ អង្គការថែទាំសុខភាព Ping An ក៏បានប្រកាស នូវប្រព័ន្ធដែលអាចដំណើរការស្រដៀងគ្នានេះផងដែរ។ យ៉ាងហោចណាស់ ប្រព័ន្ធទាំងអស់នោះ ក៏បានចូលរួមចំណែក ជួយគ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យ ឲ្យកាន់តែល្អប្រសើរ ហើយដូច្នេះ លទ្ធផលក៏ទទួលបានល្អប្រសើរដូចគ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T