ពេលមានអូន មិនចេះថែ! បែកគ្នារាប់ឆ្នាំហើយ Ex របស់ Taylor Swift​ ទើបនឹកឃើញ សរសើរអំពីរឿងមួយ

//s5.kh1.co/dc/dcb123a6cb7516044dafc6d8f34cdfa888ff1c2c.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បែកគ្នាជិតមួយទសវត្សរ៍ ទើប Harry Styles នឹកឃើញសរសើរសង្សារចាស់ Taylor Swift ថាជាមនុស្សដែលមានទេពកោសល្យល្អពីធម្មជាតិ មានគំនិតច្រើនក្នុងការសរសេរចម្រៀង ដែលមានអត្ថន័យគ្រប់គ្រាន់ និងគុណភាពខ្ពស់។

បរទេស៖ អ្នកណាមួយដែល មិនស្គាល់ពី តារាចម្រៀង Harry Styles និង Taylor Swift ដែលមួយជាអតីតសមាជិកក្នុងក្រុម តារាចម្រៀង One Direction និងមួយទៀតគឺជា តារាចម្រៀងទោល តាំងពីដើមមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាចម្រៀងប្រុស ស្រីពីរនាក់នេះ ពិតជាមានទេពកោសល្យ យ៉ាងចម្លែកមិនធម្មតា ដែលកន្លងមកបានសាងស្នាដៃច្រើន រាប់មិនអស់ ទៅលើវិស័យសិល្បៈ តាំងពីការសរសេរនិពន្ធ ថែមទាំងមានសម្លេងល្អ ពីធម្មជាតិទៀតផង។

ថ្មីៗនេះ Harry Styles បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបាននិយាយ សរសើរចំៗអំពី អតីតមិត្តស្រី Taylor Swift ថាជាមនុស្ស ដែលមានទេពកោសល្យល្អពីធម្មជាតិ មានគំនិតច្រើន ក្នុងការសរសេរចម្រៀង ដែលមានអត្ថន័យគ្រប់គ្រាន់ និងគុណភាពខ្ពស់ ជាពិសេសទៀតបទភាគច្រើនគឺមាន ជាលក្ខណៈរ៉ូមែនទិកផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រ ពេកចិត្តស្តូកតែម្តង ។

ទោះបីជាយ៉ាងណាក៏ដោយ សូមបញ្ចាក់ថា ទំនាក់ទំនងរវាងតារាប្រុស ស្រីមួយគូនេះ គឺមានរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺការចាប់ផ្តើមទាក់ទងគ្នា ជាលើកដំបូងក្នុងឆ្នាំ២០១២ ​និងបញ្ចាប់វិញក្នុងឆ្នាំ២០១៣៕

សូមចូលមើលរូបខាងក្រោម៖

 Harry Styles
 Harry Styles
Taylor Swift
Taylor Swift
Harry Stylesនិង Taylor Swift
Harry Stylesនិង Taylor Swift
Harry Stylesនិង Taylor Swift
Harry Stylesនិង Taylor Swift
https://s5.kh1.co/__image/w=512,h=256,q=100/dc/dcb123a6cb7516044dafc6d8f34cdfa888ff1c2c.jpg
Harry Stylesនិង Taylor Swift
Harry Stylesនិង Taylor Swift
Harry Stylesនិង Taylor Swift
Harry Stylesនិង Taylor Swift
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T