កម្រណាស់! កើតបានកូនភ្លោះមួយគូក្នុងថ្ងៃទិវានៃក្ដីស្រលាញ់កាលពីឆ្នាំ២០១៥ លុះមកដល់ថ្ងៃដដែលក្នុងឆ្នាំ២០២០ កើតបានមួយគូទៀត

//s5.kh1.co/5b/5bb77c89809dc8e858d2dfb1ba9f50e502b11497.jpg
សង្គម

 ០៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រី Joanna Gregory វ័យ៤០ឆ្នាំ មកពី West Wales បានឈ្នះភ្នាល់ហាងឆេងក្នុងចំណោមមនុស្ស៣២លាននាក់ បន្ទាប់ពីគាត់សម្រាលបានកូនស្រីភ្លោះមួយគូ នៅថ្ងៃទិវានៃក្ដីស្រលាញ់ ជាលើកទីពីរក្នុងរយៈពេលប្រាំឆ្នាំ។

ចក្រភពអង់គ្លេស៖ អ្នកស្រី Joanna Gregory វ័យ៤០ឆ្នាំ មកពី West Wales បានឈ្នះភ្នាល់ហាងឆេងក្នុងចំណោមមនុស្ស៣២លាននាក់ បន្ទាប់ពីគាត់សម្រាលបានកូនភ្លោះស្រីមួយគូ នៅថ្ងៃទិវានៃក្ដីស្រលាញ់ ជាលើកទីពីរក្នុងរយៈពេលប្រាំឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រីសម្រាលបានកូនភ្លោះស្រីមួយគូម្ដងរួចមកហើយ ដែលមានឈ្មោះថា Lola និង Lexie នៅថ្ងៃទិវានៃក្ដីស្រលាញ់ក្នុងឆ្នាំ២០១៥។ លុះមកដល់ឆ្នាំ២០២០នេះ គាត់ក៏សម្រាលបានកូនភ្លោះស្រីមួយគូទៀត នៅថ្ងៃទិវានៃក្ដីស្រលាញ់ដដែល ហើយមានឈ្មោះ Ella និង Ava

អ្នកស្រី Joanna បានឲ្យដឹងដែរថា រូបគាត់ផ្ទាល់មានអារម្មណ៍រំភើបផង និងកើតទុក្ខផង ព្រោះតែបន្ទាប់ពីសម្រាលរួច កូនទាំងពីរ ត្រូវចាំបាច់ដាក់អុកស៊ីសែន និងចំណាយអស់រយៈពេលជាច្រើនថ្ងៃសម្រាកនៅមន្ទីរពេទ្យ។ ហើយកូនស្រីម្នាក់ឈ្មោះ Ella មានបញ្ហានឹងទម្ងន់យ៉ាងគួរឲ្យបារម្ភ ដូច្នេះវេជ្ជបណ្ឌិតបានផ្ទេរទៅកាន់ខាងថែទាំសុខភាពពិសេសនៅក្នុងទីក្រុង Newport

យ៉ាងណាមិញ ឥឡូវនេះ ទារិកា Ava បានដកអុកស៊ីសែនចេញហើយ និងអាចបៅទឹកដោះគោបានទៀតផង។ អ្នកស្រីក៏សង្ឃឹមដែរថា ទារិកា Ella នឹងមានសុខភាពល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Joanna និងស្វាមី រួមទាំងកូនស្រីភ្លោះមួយគូដំបូង 
អ្នកស្រី Joanna និងស្វាមី រួមទាំងកូនស្រីភ្លោះមួយគូដំបូង 
អ្នកស្រី Joanna និងស្វាមី 
អ្នកស្រី Joanna និងស្វាមី 
កូនស្រីភ្លោះមួយគូដំបូង
កូនស្រីភ្លោះមួយគូដំបូង
អ្នកស្រី Joanna និងស្វាមី រួមទាំងកូនស្រីភ្លោះគូទីពីរ
អ្នកស្រី Joanna និងស្វាមី រួមទាំងកូនស្រីភ្លោះគូទីពីរ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T