សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្ពោធគម្រោងវិនិយោគធំៗ ៤ ទទួលបានការកោតសរសើរខ្លាំងពី ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត

//s5.kh1.co/fe/fe17cb332f4aa5932b24facb3500fd1fad8379da.jpg
សង្គម

 ០៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group មានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះយើងនឹងពង្រីកសក្ដានុពលរបស់យើងឡើងមួយកំរិតទៀត

ភ្នំពេញ៖ សហព័ន្ធក្រុមហ៊ុន HK Titan Stone Group មានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះយើងនឹងពង្រីកសក្ដានុពលរបស់យើងឡើងមួយកំរិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាថ្ងៃទី​១ ខែមីនានេះ ក្នុងសន្និសីទនៃការបើកសម្ពោធគម្រោងវិនិយោគធំៗចំនួន ៤ ក្នុងពេលតែមួយនៅរាជធានីភ្នំពេញ ដែលបង្ហាញពីការពង្រីកការវិនិយោគបន្ថែមរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group នៅក្នុងប្រទេសកម្ពុជា រួមមាន៖ គម្រោងក្រុមហ៊ុនធានារ៉ាប់រង Titan Stone Life Insurance គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic Zone គម្រោងអគារពាណិជ្ជកម្ម Titan Stone Financial Buildings និង គម្រោងអគារ Picasso Sky Garden។ នៅក្នុងពិធីសម្ពោធដ៏ពិសេសនេះ ក៏មានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ គម្រោងវិនិយោគថ្មីនេះ ជាឱកាសដ៏ល្អដែលបង្ហាញពីទំនុកចិត្តរបស់សហព័ន្ធក្រុមហ៊ុនក្នុងការចូលអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅថ្ងៃអនាគត និងការប្ដេជ្ញាចិត្តដើម្បីភាពរីកចម្រើនជាមួយគ្នា។

សហព័ន្ធក្រុមហ៊ុន Titan Stone Group បានរៀបចំពីធីពិសាអាហារពេលល្ងាច កាលពីថ្ងៃទី១ ខែមីនា ដើម្បីអបអរការសម្ពោធគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។ ឆ្នាំនេះសហព័ន្ធក្រុមហ៊ុនបានសម្ពោធគម្រោងធំៗ ៤ ដែលផ្ដោតលើសេវាធានារ៉ាប់រង និងអចលនទ្រព្យ សរុបជាទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារអាមេរិក។

ក្នុងពិធីដ៏ពិសេសនេះ ភ្ញៀវកិត្តយស និងដៃគូវិនិយោគសំខាន់ៗ ដែលអញ្ជើញចូលរួមមានពីស្ថាប័នរដ្ឋ និងវិស័យផ្សេងៗក្នុងនិងក្រៅប្រទេសជាច្រើនរូប បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះរួមមាន៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម ម៉ី រ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត Wei Qilin ប្រធានទីប្រឹក្សាសហព័ន្ធក្រុមហ៊ុន Titan Stone Group និងលោកឧកញ៉ាបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគទុន កម្ពុជា ចិនជាដើម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលស្គាល់និងកោតសរសើរអំពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និងការបន្តនាំយកនូវបច្ចេកវិទ្យាអន្តរជាតិ និងធនធានសំខាន់ៗមកកម្ពុជា។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ 

កម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងសក្ដានុពលពេញលេញ ក្នុងការស្វាគមន៍សហព័ន្ធក្រុមហ៊ុនលំដាប់អន្តរជាតិ ដូចជាសហព័ន្ធក្រុមហ៊ុន Titan Stone Group ដើម្បីវិនិយោគ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

លោកបណ្ឌិត Wei Qilin ប្រធានទីប្រឹក្សាសហព័ន្ធក្រុមហ៊ុន Titan Stone Group ជឿជាក់ថាប្រទេសកម្ពុជាមានធនធានសម្បូរបែប ទីតាំងភូមិសាស្ត្រល្អ និង គោលនយោបាយសេដ្ឋកិច្ចបើកទូលាយ និង ល្អបំផុតក្នុងទ្វីបអាស៊ី។ ទៅថ្ងៃអនាគត ប្រទេសកម្ពុជា មានឱកាសក្លាយទៅជា “ទីក្រុងហុងកុងតូចនាអាស៊ីអាគ្នេយ៍” ព្រមទាំងអាចក្លាយ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយទៀតនៅលើពិភពលោក។

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្ពោធគម្រោងវិនិយោគធំៗ ៤ 
សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្ពោធគម្រោងវិនិយោគធំៗ ៤ 

លោកឧកញ៉ាបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគទុនកម្ពុជា ចិន ជឿថា គុណសម្បត្តិពិសេសរបស់កម្ពុជា ត្រូវការឱ្យវិនិយោគិនបរទេសស្គាល់ឱ្យបានកាន់តែច្រើន។ សមាគមកំពុងដើរតួនាទីជាស្ពានសេដ្ឋកិច្ចសម្រាប់កម្ពុជា និង សហគ្រាសបរទេស ដោយដឹកនាំសហគ្រាសល្បីៗចូលវិនិយោគកម្ពុជា និងជួយ ធ្វើឱ្យការវិនិយោគនៅប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល។

សហព័ន្ធក្រុមហ៊ុន Titan Stone Grou បានបើកសម្ពោធអគារខុនដូ “Picasso City Garden” និង អគារការិយាល័យ Smart Co-Working “KY iCenter” ដែលគម្រោងទាំងពីរទទួលបានការកោតសរសើរខ្លាំងនៅលើទីផ្សារ។

ក្រោយការសិក្សារវាយតម្លៃលើទីផ្សារ និងរៀបចំផែនការបានគ្រប់ជ្រុងជ្រោយហើយនោះ សហព័ន្ធក្រុមហ៊ុនបានរៀបចំសម្ពោធគម្រោងសំខាន់ៗចំនួន ៤ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើនៃសេដ្ឋកិច្ច និង តម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ជាដំបូង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone Life Insurance បានបង្កើតដោយផ្ដល់នូវ ការធានារ៉ាប់រងបែបសន្សំប្រាក់ដែលមានអត្រាការប្រាក់សន្សំសំចៃខ្ពស់ និងរយៈពេលខ្លី ដើម្បីជួយឱ្យប្រជាជនបានធ្វើផែនការហិរញ្ញវត្ថុ និងការការពារអាយុជីវិតរបស់ពួកគេ។ លើសពីនេះទៀត សហព័ន្ធធានារ៉ាប់រង ធានារ៉ាប់រងឱសថសាស្ត្រ និងធានារ៉ាប់រងគ្រោះថ្នាកផ្ទាល់ខ្លួន អាចបំពេញរាល់តម្រូវការវេជ្ជសាស្ត្ររបស់សាធារណជនទូទៅបានយ៉ាងស្រួល។

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្ពោធគម្រោងវិនិយោគធំៗ ៤ 
សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្ពោធគម្រោងវិនិយោគធំៗ ៤ 

លោក Ye WeiGuo អគ្គនាយកសហព័ន្ធក្រុមហ៊ុន Titan Stone Group និង Titan Stone Life Insurance មានប្រសាសន៍ថា៖ 

ការធានារ៉ាប់រងមិនត្រឹមតែធានាដល់សុខមាលភាពជីវិតបុគ្គល និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនួយមួយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។ លោកសង្ឃឹម ក្នុងការនាំចូលពីគោលការណ៍នៃការផ្ដល់ហិរញ្ញប្បទាន ដើម្បីឱ្យប្រសិទ្ធភាពវិនិយោគរបស់ប្រជាជនកាន់តែប្រសើរ។ ម្យ៉ាងវិញទៀត រចនាសម្ព័ន្ធជាតិរបស់ប្រទេសកម្ពុជានៅមានភាពវ័យក្មេងដូច្នេះឧស្សាហកម្មធានារ៉ាប់រងពិតជាមានតំរូវការទីផ្សារ និង អត្រារីកចម្រើនគឺធំទូលំទូលាយ។

លោក Ye WeiGuo

សហព័ន្ធក្រុមហ៊ុន Titan Stone Group បានសម្ពោធតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic ដែលជាតំបន់សេដ្ឋកិច្ចពិសេស ផ្ដោតលើវិស័យឧស្សាហកម្មវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ តាមរយៈធនធានគម្រោងវិនិយោគរបស់សហព័ន្ធ និងការរៀបចំផែនការដ៏ល្អឥតខ្ចោះ នឹងទាក់ទាញក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗឱ្យចាប់អារម្មណ៍ និងធ្វើការវិនិយោគ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់ ពង្រឹកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា និងជួយឱ្យវិស័យឧស្សាហកម្មមានភាពប្រសើរឡើង។ គម្រោងនេះ គឺស្ថិតនៅជាប់នឹងកំពង់ផែទឹកជ្រៅចំនួនពីរនៃខេត្តព្រះសីហនុ និងខេត្តកំពត។ ហើយផ្លូវល្បឿនលឿន ពីភ្នំពេញ​ទៅខេត្តព្រះសីហនុ ដែលនឹងត្រូវបញ្ចប់ការសាងសង់នាពេលខាងមុខ អាចជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែប្រសើរផងដែរ។ សេវាកម្មងាយស្រួលរហ័ស និងទីតាំងល្អនៃតំបន់សេដ្ឋកិច្ចពិសេស នឹងទាក់ទាញសហគ្រាសបរទេសល្បីៗចូលមកវិនិយោគ និង លើកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។

អាជីវកម្មអចលនទ្រព្យរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបង្កើតនូវសមិទ្ធិផលយ៉ាងធំធេង នៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំនេះ គម្រោងអគារ Titan Stone Financial Tower និង Picasso Sky Garden ជាគម្រោងថ្មីសំខាន់របស់សហព័ន្ធ។ អគារ Titan Stone Financial Tower នឹងសាងសង់ឡើងដោយបំពាក់បច្ចេកវិទ្យឆ្លាតវៃ និង ថាមពលបៃតងការពារបរិស្ថាន 4R ជាលក្ខណៈសម្បត្តិសំខាន់របស់អគារទាំងមូល ហើយជាអគារការិយាល័យទំនើបឆ្លាតវៃ Instelligent City Oasis 5A ដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ។ ដោយរួមបញ្ចូលបច្ចេកវិទ្យាបន្ថយថាមពល (Reducing) ការបង្កើតបរិយាកាសបៃតងឡើងវិញ (Renewing) ការកែច្នៃធនធានធម្មជាតិប្រើប្រាស់ឡើងវិញ (Recycling) និងទំនួលខុសត្រូវសង្គម (Responsibility) ដើម្បីបង្កើតនូវសម្ព័ន្ធថាមពលបៃតងក្នុងអគារទាំងមូល។

ក្រៅពីគម្រោងអគារខុនដូ Picasso City Garden សហព័ន្ធក្រុមហ៊ុន Titan Stone Group ក៏បានសម្ពោធគម្រោង Picasso ទី២ ដែលមានឈ្មោះថា Picasso Sky Garden។ អគារ Picasso Sky Garden មានទម្រង់បែបឡៅតឿ ដើម្បីបងកើតទំហំធំទូលាយសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ ការបញ្ចូលរចនាបថសិល្បៈរបស់ Picasso ដល់បរិយាកាសដែលពោរពេញដោយភាពច្នៃប្រឌិតថ្មី បង្កើតបានភាពច្នៃប្រឌិតគ្មានដែនកំណត់។ នោះជាលំនៅស្ថានលំដាប់ខ្ពស់ (Loft) ប្រណិតនៅភ្នំពេញ។

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្ពោធគម្រោងវិនិយោគធំៗ ៤ 
សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្ពោធគម្រោងវិនិយោគធំៗ ៤ 

លោក Deng Zhenyue អគ្គនាយកគ្រប់គ្រងទូរទៅរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group និងជាអគ្គនាយក ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Titan Stone Real Estate Development មានប្រសាសន៍ថា៖ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែគុណភាពផលិតល លើទីផ្សារមានគុណភាពមិនសមមាត្រគ្នា។ សហព័ន្ធក្រុមហ៊ុន Titan Stone Group កំពុងបន្តបើកដំណើរការគម្រោងដែលមានគុណភាពខ្ពស់ថ្មីទៀត ដែលមិនត្រឹមតែផ្ដល់នូវការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សារធារណជនប៉ុណ្ណោះទេ តែក៏សង្ឃឹមថាយើងនឹងក្លាយជាសហព័ន្ធក្រុមហ៊ុនដឹកនាំ និង ឈានមុខគេនៅលើទីផ្សារផងដែរ។

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្រេចបានជោគជ័យថ្មីផ្សេងទៀតនៅឆ្នាំនេះនឹងបន្តរីកចម្រើនឱ្យកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងធំៗទាំង៤។ តាមរយៈសង្វាក់ផ្គត់ផ្គង់លំដាប់កំពូល គំនិតច្នៃប្រឌិតប្រកបដោយភាពទាក់ទាញ និងបច្ចេកវិទ្យាអន្តរជាតិទំនើបចុងក្រោយ យើងអាចរកឃើញគោលដៅវិនិយោគដ៏ល្អបំផុតសម្រាប់សហគ្រាស និងវិនិិយោគិនបរទេស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បង្កើតនូវជ័យជម្នះ ៣ សម្រាប់សហព័ន្ធក្រុមហ៊ុន វិនិយោគិន និងប្រទេសកម្ពុជា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T