ស្វាគមន៍ការវិលមកវិញរបស់ BigBang ជាមួយនឹងសមាជិកទាំង៤

//s5.kh1.co/8e/8e05c2d977fba4827780f6bc7035268d590493f6.png
តារា & កម្សាន្ដ

 ០៣-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការទន្ទឹងរង់ចាំរបស់ហ្វេនៗ ជិតមកដល់ទីបញ្ចប់ហើយ ព្រោះថាឆាប់ៗនេះ BigBang នឹងចេញអាល់ប៊ុមចម្រៀងថ្មី ជាមួយនឹងសមាជិកទាំង៤ ជាលើកដំបូង។

កូរ៉េខាងត្បូង៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ឆាប់ៗនេះក្រុមអ្នកគាំទ្រ BigBang នឹងបានសមបំណងជាថ្មីម្ដងទៀតហើយ ព្រោះថា Idol របស់ពួកគេ កំពុងតែត្រៀមបញ្ចេញអាល់ប៊ុមចម្រៀងថ្មី នៅដើមខែ មេសាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា សារព័ត៍មានប្រទេសកូរ៉េ ទើបតែបានចុះផ្សាយអំពី កាលបរិច្ឆេទការ Come Back អាល់ប៊ុមថ្មីរបស់ BigBang នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ជាការពិតណាស់ ដំណឹងនេះបានធ្វើឲ្យហ្វេនៗ រំភើបរីករាយជាខ្លាំង។ ពួកគេបានបង្ហោះសារ Countdown ថ្ងៃចេញចម្រៀងរបស់ Bigbang នៅលើបណ្ដាញអ៊ីនធើណែតជាហូហែទៀតផង។

ទោះបីជាការបង្ហាញខ្លួនលើកនេះ គ្មានវត្តមានរបស់ Seungri  មានតែសមាជិក ៤នាក់ ប៉ុន្តែហ្វេនៗជឿជាក់ថា BigBang នឹងនៅតែមានជំហររឹងមាំ ក្នុងវិស័យ Kpop ក្នុងនាមជាក្រុមចម្រៀងរៀមច្បងដ៏ល្បីល្បាញ៕

ទស្សនារូបភាពខាងក្រោម ៖

Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Bigbang
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T