Apple ព្រមចំណាយប្រាក់រហូតដល់ ៥០០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹង ជុំវិញការបន្ថយល្បឿននៃទូរសព្ទ iPhone ម៉ូដែលចាស់ៗ

//s5.kh1.co/44/4440bb74d45a4928fdd5d4b1ca57bc261faaa5bb.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កិច្ចព្រមព្រៀងទូទាត់សំណងតម្រូវឲ្យ Apple (AAPL) បង់ប្រាក់ឲ្យម្ចាស់​ iPhone ចំនួន២៥ដុល្លារ ក្នុងមួយឧបករណ៍។

អាមេរិក៖ ក្រុមហ៊ុន Apple នឹងចំណាយប្រាក់រហូតដល់ទៅកន្លះប៊ីលានដុល្លារ ដើម្បីដោះស្រាយបណ្ដឹង ដែលត្រូវបានគេចោទប្រកាន់ថា បានបន្ថយល្បឿនម៉ូដែល iPhone ចាស់ៗ ដើម្បីបង្ខំអ្នកប្រើប្រាស់ ឲ្យទិញទូរសព្ទថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចព្រមព្រៀងទូទាត់សំណងតម្រូវឲ្យ Apple (AAPL) បង់ប្រាក់ឲ្យម្ចាស់​ iPhone ចំនួន២៥ដុល្លារ ក្នុងមួយឧបករណ៍ ដែលអាចរងផលប៉ះពាល់សរុបជាទឹកប្រាក់យ៉ាងតិច ៣១០លានដុល្លារ និងអតិបរិមា ៥០០លានដុល្លារ នេះបើយោងតាមឯកសារដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ នៅតុលាការ ក្នុងទីក្រុង San Jose រដ្ឋ  California។

iPhone ម៉ូដែលចាស់ៗ មានល្បឿនដំណើរការយឺត បន្ទាប់ពីអាប់ដេត
iPhone ម៉ូដែលចាស់ៗ មានល្បឿនដំណើរការយឺត បន្ទាប់ពីអាប់ដេត

ឯកសារបានបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលអ្នកប្រើប្រាស់អាចទទួលបាន អាចនឹងកើនឡើងឬថយចុះ អាស្រ័យលើចំនួនពាក្យបណ្ដឹង ក៏ដូចជាថ្លៃសេវាកម្មនិងការចំណាយស្របច្បាប់បន្ថែម ដែលត្រូវបានអនុម័តដោយតុលាការ។ ក្រុមហ៊ុនបានសារភាព កាលពីខែធ្នូ ឆ្នាំ២០១៧ ថាខ្លួនបានប្រើកំណែ update ដើម្បីធ្វើឲ្យទូរសព្ទ iPhone ចាស់ៗ ដំណើរការយឺតជាងមុន ភ្លាមៗបន្ទាប់ពីអតិថិជនខឹងសម្បារ និងអ្នកវិភាគបច្ចេកវិទ្យាបានបញ្ជាក់ថា ការអាប់ដេតនេះបណ្ដាលឲ្យ ល្បឿនមានការថយចុះ។

អ្នកវិភាគបច្ចេកវិទ្យាបានបញ្ជាក់ថា ការអាប់ដេតនេះបណ្ដាលឲ្យ ល្បឿនមានការថយចុះ
អ្នកវិភាគបច្ចេកវិទ្យាបានបញ្ជាក់ថា ការអាប់ដេតនេះបណ្ដាលឲ្យ ល្បឿនមានការថយចុះ

ពួកគេមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Apple បានធ្វើដូច្នេះ ដើម្បីបង្ខំអ្នកប្រើប្រាស់ ឲ្យប្ដូរទៅប្រើទូរសព្ទ iPhone ម៉ូដែលថ្មី ប៉ុន្ដែក្រុមហ៊ុនបាននិយាយថា វាមានគោលបំណងដោះស្រាយ ជាមួយអាយុកាលនៃថ្មទូរសព្ទចាស់ៗ។ ក្រោយមក ក្រុមហ៊ុន Apple បានសុំអភ័យទោស និងផ្ដល់ការជំនួសថ្ម ដល់អតិថិជនរបស់ខ្លួន ក្នុងតម្លៃ៧៩ដុល្លារ ដែលតម្លៃបានធ្លាក់ចុះនៅត្រឹម២៩ដុល្លារវិញ កាលពីខែមករា ឆ្នាំ២០១៨។

អ្នកប្រើប្រាស់ទូរសព្ទ iPhone នៅសហរដ្ឋអាមេរិកអាចដាក់ពាក្យបណ្ដឹងទូទាត់ ប្រសិនបើពួកគេជាម្ចាស់ iPhone 6, 6 Plus, 6S, 6S Plus, 7, 7 Plus ឬ SE ដែលបានទិញមុនថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៧៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T