មិនប្លែកមិនហៅ រំដួល លិចទឹក! ពេលនេះលោក យក«ផ្ការំដួល» តំណាងជាតិ មកច្នៃជារ៉ូបពិតជាស្អាតខ្លាំង

//s5.kh1.co/66/66fd8180ca31d6b2675f24951b78219e971d3597.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រំដួល លិចទឹក បានយក ផ្ការំដួល និងស្លឹក ដែលជាផ្កាដែលតំណាងជាតិ មកច្នៃជារ៉ូប​ឃើញហើយមិនសរសើរមិនបាន ដែលលោកមានគំនិតចេះយកផ្កាតំណាងជាតិ មកច្នៃបែបនេះ ដែលឈុតមួយនេះ ឈ្មោះ ឈុតរំដួលសហ័សសម័យ ២០២០។

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ រំដួល លិចទឹក ​ដែលលោកជាអ្នកច្នៃម៉ូតម្នាក់មានប្រជាប្រិយភាព តែងតែយកផលិតផលខ្មែរមកច្នៃ ជាឈុតសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រំដួល លិចទឹក ជាអ្នកច្នៃម៉ូតម្នាក់ ​ដែលមានភាពច្នៃប្រឌិតខ្ពស់ អាចយករបស់របរដូចជា កន្ទេល ស្មៅ ផ្លែឈើ មកច្នៃជារ៉ូប ឬឈុតសម្លៀកបំពាក់បានយ៉ាងល្អប្រណីត។ ក្នុងនោះដែរ គេក៏បានដឹងថា ទោះលោកមិនបានចូលរៀននៅឯសាលា ដូចជាអ្នកច្នៃម៉ូតដទៃយ៉ាងណា តែដោយសារការស្រលាញ់ ទើបលោកមានចិត្តក្នុងការដើរលើវិស័យច្នៃម៉ូតមួយនេះឡើង ។

ជាការពិតណាស់ កាលពីថ្មីៗនេះ រូបលោកបានយកម្ជុលខ្ទាស់មកច្នៃជាសក់សម្រាប់ពាក់លើក្បាល ដោយមើលទៅពិតជាលេចធ្លោ និងប្លែកខ្លាំង​ធ្វើឲ្យហ្វេនជាច្រើន ពិតជាសរសើរដល់លោកយ៉ាងខ្លាំង ដែលគ្រប់ពេល តែងតែមានគំនិតថ្មីរកអ្វីដែលថ្មីច្នៃយ៉ាងប្លែកបែបនេះ។

តែអ្វីដែលកាន់តែអស្ចារ្យនោះលោកបានយក «ផ្ការំដួល» និងស្លឹក ដែលជាផ្កាដែលតំណាងជាតិ មកច្នៃជារ៉ូប​ឃើញហើយមិនសរសើរមិនបាន ព្រោះមើលទៅពិតជាប្លែកស្អាត ដូចឈុតក្រណាត់ធម្មតាយ៉ាងដូច្នោះ។ ក្រោយពីបានឃើញបែបនេះហ្វេនជាច្រើន ពិតជាពេញចិត្តដែលលោកមានគំនិតចេះយកផ្កាតំណាងជាតិ មកច្នៃបែបនេះ ដោយឈុតមួយនេះ ឈ្មោះ ឈុតរំដួលសហ័សសម័យ ២០២០

សូមទស្សនារូបភាពខាងក្រោម៖

រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រំដួល លិចទឹក
រ៉ូបច្នៃពី ផ្ការំដួល
រ៉ូបច្នៃពី ផ្ការំដួល
រ៉ូបច្នៃពី ផ្ការំដួល
រ៉ូបច្នៃពី ផ្ការំដួល
រ៉ូបច្នៃពី ផ្ការំដួល
រ៉ូបច្នៃពី ផ្ការំដួល
រ៉ូបច្នៃពី ផ្ការំដួល
រ៉ូបច្នៃពី ផ្ការំដួល
រំដួល លិចទឹក
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T