រថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង!

//s5.kh1.co/3f/3f6a48792daafb202e7d593241512b3f51d4de3a.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ រថយន្តដ៏ប្រណីតមានឈ្មោះថា Flying Spur ស៊េរីថ្មី ដែលជាប្រភេទរថយន្ត Grand Touring Sedan បានដាក់សម្ពោធបង្ហាញរូបរាងជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ រថយន្តដ៏ប្រណីតមានឈ្មោះថា Flying Spur ស៊េរីថ្មី ដែលជាប្រភេទរថយន្ត Grand Touring Sedan បានដាក់សម្ពោធបង្ហាញរូបរាងជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង

ផ្អែកតាមប្រសាសន៍របស់លោក Bernd Pichler នាយកក្រុមហ៊ុនរថយន្ត Bentley Motors ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ 

“រថយន្តម៉ូដែលFlying Spur ជំនាន់ទី៣នេះ គឺជាតឹកតាង បង្ហាញឲ្យឃើញពីភាសាររចនាចម្លាក់នាសហសម័យរបស់រថយន្ត Bentley ហើយ វត្តមានដ៏លេចធ្លោ និងគួរឲ្យចាប់ចិត្តរបស់រថយន្តនេះនៅលើដងផ្លូវ ធ្វើឲ្យគេស្គាល់ច្បាស់ថា នេះជារថយន្ត Bentley ដោយគ្មានការភាន់ច្រឡំឡើយ”។

លោក Bernd Pichler

លោកបានបន្ថែមថា៖ 

“ដោយសហការ ជាមួយនឹងភ្នាក់ងារចែកចាយផ្លូវការរបស់យើង គឺក្រុមហ៊ុន Bentley Phnom Penh យើងមានសេចក្តីរំភើបរីករាយក្នុងការបង្ហាញរថយន្ត Flying Spur ស៊េរី ឲ្យអតិថិជនរបស់យើង ក៏ដូចជាអ្នកចូលចិត្តរថយន្ត Bentley នៅក្នុងប្រទេសកម្ពុជាបានឃើញ”។

លោក Bernd Pichler
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង

យ៉ាងណាមិញ សម្រាប់រថយន្ត Flying Spur ស៊េរីថ្មីនេះ បានរចនាឡើងយ់ាងពិសេស ដើម្បីតម្រូវចិត្តអតិថិជនរបស់ខ្លួន ដោយក្នុងនោះរថយន្តប្រភេទនេះ ជាប្រភេទទ្វារបួន ត្រូវបានរចនាថ្មី ចាប់ពីផ្នែកខាងលើ ដោយគួបផ្សំជាមួយនឹងទឹកដៃដ៏ល្អឥតខ្ចោះរបស់ប្រទេសអង់គ្លេស ព្រមនឹងបំពាក់គ្រឿងទំនើបៗ និងប្រកបដោយនវានុវត្តន៍។

ហើយនេះជាលើកដំបូងហើយ Flying Spur សម័យថ្មី ដែលរូប Bentley 'Flying B' ដែលអាចបិទបើក ត្រូវបានលម្អប្រកបដោយមោទនភាព មុខរថយន្តម៉ូដែល រូបនេះអាចបញ្ជាបិទបើក ហើយផុសចេញពីផ្នែកខាងក្រោម Bentley ដ៏ទំនើបស្រស់ស្អាត។

បន្ថែមពីនេះ នៅផ្នែកខាងក្នុងនៃរថយន្ត Flying Spur មានលំហូររចនាលាតសន្ធឹងចាប់ ប្រភេទ ដែលមានរាងដូចស្លាបបក្សី ហើយភ្ជាប់ពីកន្លែងអ្នកជិះផ្នែកខាងមុខទៅផ្នែកខាងក្រោយ ដើម្បីបង្កើតជារចនាបទទាំងស្រុង។ ផ្នែកខាងក្នុង ប្រាកដណាស់ គឺរថយន្តBentley ដោយមានបំពាក់នូវសម្ភារធ្វើពីធម្មជាតិ និងជារបស់ពិត ព្រមជាមួយនឹងបច្ចេកវិទ្យាជាច្រើន។

ចំណែកអេក្រង់វិញ ជាអេក្រង់ Bentley Rotating Display ដ៏ពិសេសគឺជាគ្រឿងបំពាក់ស្នូលសម្រាប់ តាប្លូដែលត្រូវបានច្នៃយ៉ាងស្រស់ស្អាតនេះ។ ផ្ទាំងបញ្ហា HD នេះ គឺបំពាក់ ដោយអេក្រង់ចុចបែបឌីជីថលទំហំ 12.3 អ៊ិញ ប៊ូតុងដ៏ស្រស់ស្អាត និងលម្អទៅដោយ បន្ទះឈើ។

អ្វីដែលពិសេសបន្ថែមទៀតនោះ រថយន្ត Flying Spur មានឧបករណ៍បញ្ជាអេក្រង់ (Touch Screen Remote Control) ដែលអាចដកបាន ជាគ្រឿងបំពាក់ពិសេសសម្រាប់ប្រើប្រាស់ពីកៅអីខាងក្រោយ។​ឧបករណ៍បញ្ហារ ដ៏ទំនើបទាន់សម័យនេះអាចបញ្ជាទៅមុខងារសំខាន់ៗទាំងអស់ រាប់បញ្ចូល ទាំងព្រិលបាំងថ្ងៃ មុខងារគ្រប់គ្រងសីតុណ្ហភាព និងមុខងារម៉ាស្សាពូកខាងក្រោយ។ ឧបករណ៍បញ្ហានេះក៏អាចបញ្ហាលើប្រព័ន្ធអំពូលច្រើនយ៉ាងរបស់រថយន្ត Flying Spur ផងដែរ។

ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង

ចំពោះដំបូលកញ្ចក់ដែលអាចបំពាក់ទៅតាមជម្រើស លាតសន្ធឹងពេញផ្ទៃដំបូល ដែលធ្វើឲ្យផ្ទៃខាងក្នុងមានពន្លឺ និងនាំឲ្យអ្នកអង្គុយក្នុងរថយន្តមានអារម្មណ៍ពិសេស ក្នុងការធ្វើការធ្វើដំណើរ។ ប្រព័ន្ធសំឡេងដ៏វិសេស មានបំពាក់ទៅដោយ Bang & Olufsen ដែលមានបាស់ ១៦ ព្រមជាមួយនឹងប្រពន្ធភ្លេង Naim កម្លាំង 2,200 វ៉ាត់។

រថយន្ត Flying Spur ស៊េរី ជារថយន្តនាំមុខគេនៅក្នុងចំណែកទីផ្សារថយន្តប្រណីត សម្រាប់បច្ចេកវិទ្យាទំនើបទាន់សម័យរបស់ខ្លួន។ សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរ រួមមាន កាម៉េរ៉ា (Night Vision infra-red camera) ជំនួយចរាចរណ៍ (Traffic Assist) ប្រព័ន្ធផ្តល់សញ្ញាអំពីវត្ថុមើលពុំឃើញ (Blind Sport Warning) និងប្រព័ន្ធបង្ហាញ ព័ត៌មាននៅលើកញ្ចក់មុខ (Head-Up Display) ។ គ្រឿងបំពាក់សម្រាប់ភ្ជាប់មុខងារ ទំនាក់ទំនងផ្សេងៗរួម Wi-Fi hotspot ជាដើមជួយឲ្យអ្នកបើកបរប្រើប្រាស់មុខងារ និងសេវាផ្សេងៗបានភ្លាមៗក្នុងពេលតែមួយ។

ដោយសារតែសាក់ស៊ីប្រភេទថ្មីទាំងស្រុង និងទំនើបធ្វើពីអាលុយមីញ៉ូម និងកាបូន ធ្វើឲ្យ Flying Spur ក្លាយជាមហាសមិទ្ធផលផ្នែកបច្ចេកវិទ្យា។ បច្ចេកវិទ្យាចង្កូតមានដំណើរការលើគ្រប់កង់ដោយប្រព័ន្ធភ្លើង ត្រូវបានប្រើប្រាស់លើកដំបូង សម្រាប់រថយន្ត Bentley ដែលបញ្ចូលគ្នាជាមួយ Active All-Wheel Drive និង Bentley Dynamic Ride – ជាប្រព័ន្ធភ្លើងប្រឆាំងការរអិលដំបូងគេ ដែលមានកម្លាំង48V - ដើម្បីធ្វើឲ្យការបើកបរ និងការធ្វើដំណើរមានភាពអស្ចារ្យ។

គ្រឿងបំពាក់ទំនើប គឺបូមខ្យល់បីថតប្រភេទថ្មី ដែលផ្តល់ភាពងាយស្រួលជាងមុនក្នុងការកំណត់ប្រព័ន្ធបូម ពីការជិះក្នុងលក្ខណៈជារថយន្ត limousine ទៅជាការជិះក្នុងលក្ខណៈរថយន្តស្ព៍រ។ ប្រព័ន្ធនេះអនុញ្ញាត ឲ្យរថយន្ត Flying Spur មានសមត្ថភាពកាន់តែច្រើន ដែលពុំធ្លាប់មានពីមុនមកឡើយ សម្រាប់រថយន្តប្រណីត។

គួរបញ្ជាក់ដែរថា ចំណុចជាបេះដូងរបស់ Flying Spur គឺម៉ាស៊ីនប្រភេទ Bentley ជា ប្រភេទម៉ាស៊ីន 6.0-litre, W12 ទែរបូភ្លោះ ភ្ជាប់ទៅនឹងប្រព័ន្ធ 8 លេខ ដ៏ទំនើបដែលមានអ័ប៊ីយ៉ាស្វ័យប្រវត្តិភ្លោះ សម្រាប់ការដូរលេខកាន់តែលឿន និង រលូនជាងមុន។ ម៉ាស៊ីន TSI ប្រភេទថ្មីនេះ ជួយឲ្យរថយន្តមានសន្ទុះល្បឿនពី 0 100km/h ដោយប្រើពេលតែ 3.8 វិនាទី ហើយល្បឿនអតិបរមា 333 គីឡូម៉ែត្រក្នុងមួយម៉ោង៕

ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
ថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីទើបតែសម្ពោធនៅកម្ពុជា ពិតជាទំនើបអស្ចារ្យខ្លាំង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T