ស្មាតហ្វូន OPPO ត្រកូល Find ជំនាន់ក្រោយអាចបំពាក់នូវអេក្រង់វៃឆ្លាតបំផុតប្រចាំឆ្នាំ ២០២០! (មានវីដេអូ)​

//s5.kh1.co/5a/5aebe894f33c434fe8124ffbc5a2482370e86772.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អេក្រង់ បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក អាស្រ័យហេតុនេះ ទើបក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ​ OPPO ងាកមកសម្ងំចំណាយពេលយ៉ាងយូរក្នុងការសិក្សាស្រាវជ្រាវ និងផលិតនូវស្មាតហ្វូនជំនាន់ថ្មី ដែលអាចបំពាក់មកនូវអេក្រង់វៃឆ្លាតឲ្យបានមុនគេ និងទាន់កាលៈទេសៈ។តាមការសន្និដ្ឋាន ស្មាតហ្វូនលំដាប់កំពូលដែលអាចនឹងមានសំណាងបំពាក់នូវ អេក្រង់ឆ្លាតវៃទាន់សម័យបច្ចេកវិទ្យា 5G នោះគឺ OPPO Find ជំនាន់ក្រោយ ព្រោះជាស្មាតហ្វូនគោលដៅរបស់ក្រុមហ៊ុនដែលឆ្លុះបញ្ចាំង នូវស្មារតីរុករកថ្មី។

ភ្នំពេញ៖ អេក្រង់ បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក អាស្រ័យហេតុនេះ ទើបក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ​ OPPO ងាកមកសម្ងំចំណាយពេលយ៉ាងយូរក្នុងការសិក្សាស្រាវជ្រាវ និងផលិតនូវស្មាតហ្វូនជំនាន់ថ្មី ដែលអាចបំពាក់មកនូវអេក្រង់វៃឆ្លាតឲ្យបានមុនគេ និងទាន់កាលៈទេសៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសន្និដ្ឋាន ស្មាតហ្វូនលំដាប់កំពូលដែលអាចនឹងមានសំណាង បំពាក់នូវអេក្រង់ឆ្លាតវៃទាន់សម័យបច្ចេកវិទ្យា 5G នោះគឺ OPPO Find ជំនាន់ក្រោយ ព្រោះជាស្មាតហ្វូនគោលដៅរបស់ក្រុមហ៊ុនដែលឆ្លុះបញ្ចាំង នូវស្មារតីរុករកថ្មី។

អេក្រង់វៃឆ្លាត
អេក្រង់វៃឆ្លាត

កាលពីឆ្នាំ ២០១៨ ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីហ្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិន ក្នុងកម្មវិធីប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី២១ (21st China Patent Awards) បានធ្វើឡើងនៅក្នុងប្រទេសអាស៊ី ។

មាន DNA ខ្លាំងពីកំណើតអញ្ចឹង ស្មាតហ្វូនជំនាន់ក្រោយរបស់ Find ស៊េរី ប្រាកដជាអស្ចារ្យខ្លាំងជាក់ជាមិនខានឡើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ OPPO នៅប្រទេសកម្ពុជា បានព្រលយនូវសមត្ថភាពអេក្រង់រលូនឥតទាក់របស់ OPPO Find X2 Pro បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

សូមរំលឹកថា ក្រុមហ៊ុន OPPO គ្រោងនឹងដាក់បង្ហាញស្មាតហ្វូនខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO https://youtu.be/yTSZeiaSLxU នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ៕​

អេក្រង់វៃឆ្លាត
អេក្រង់វៃឆ្លាត
អេក្រង់វៃឆ្លាត
អេក្រង់វៃឆ្លាត
OPPO Find X2 Pro 
OPPO Find X2 Pro 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T