ភោជនីយដ្ឋានថ្មី IDOL Palace បើកសម្ពោធភ្លាមទទួលបានការគាំទ្រច្រើនពីអ្នកសិល្បៈ និងភ្ញៀវជាច្រើន

//s5.kh1.co/e2/e24d310181b681e9bcf7003706889c9fcfa81c66.jpg
សង្គម

 ០២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ កន្លងទៅនេះ អ្នកនាង ម៉ន ថារ័ត្ន ទើបតែរៀបចំកម្មវិធី បើកសម្ពោធជំនួញថ្មី មួយបន្ថែមទៀត ដែលជាប្រភេទភោជនីយដ្ឋាន មានឈ្មោះថា IDOL Palace មានទីតាំងនៅផ្លូវ៦០០កែងផ្លូវ៣០៧ ទល់មុខសាលាACE ទួលគោក ដែលមានសិល្បករសិល្បការិនីជាច្រើនក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ

ភ្នំពេញ៖ ភោជនីយដ្ឋាន ថ្មីមួយទៀតហើយ ដែលបានបង្ហាញខ្លួននៅក្នុងខណ្ឌទួលគោក ដែលភោជនីយដ្ឋានថ្មីនេះ មានឈ្មោះថា IDOL palace ជាមុខជំនួញថ្មីមួយទៀតរបស់ អ្នកនាង ម៉ន ថារ័ត្ន ដែលអតិថិជនាគច្រើនបានស្គាល់ថា អ្នកនាងគឺជាអតីតអ្នកសិល្បៈ និងបច្ចុប្បន្នជានាយិកាហាងថែរក្សាសម្រស់ EM Beauty Clinic ដោយអ្នកនាងបានចាយទុនបើកមុខជំនួញថ្មីនេះ តាមក្តីស្រមៃ របស់ខ្លួន ខណៈដែលជំនួញមានស្រាប់ ក្នុងដៃកំពុងតែជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ កន្លងទៅនេះ អ្នកនាង ម៉ន ថារ័ត្ន ទើបតែរៀបចំកម្មវិធី បើកសម្ពោធជំនួញថ្មី មួយបន្ថែមទៀត ដែលជាប្រភេទភោជនីយដ្ឋាន មានឈ្មោះថា IDOL Palace មានទីតាំងនៅផ្លូវ៦០០កែងផ្លូវ៣០៧ ទល់មុខសាលាACE ទួលគោក ដែលមានសិល្បករសិល្បការិនីជាច្រើនក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ ។

កម្មវិធី បើកសម្ពោធភោជនីយដ្ឋាន IDOL Palace 
កម្មវិធី បើកសម្ពោធភោជនីយដ្ឋាន IDOL Palace 
កម្មវិធី បើកសម្ពោធភោជនីយដ្ឋាន IDOL Palace 
កម្មវិធី បើកសម្ពោធភោជនីយដ្ឋាន IDOL Palace 

អ្នកនាង ម៉ន ថារ័ត្ន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា អ្នកនាងបានតស៊ូពីបាតដៃទទេ រហូតមានហាងថែរក្សាសម្រស់ EM Beauty  Clinic មានហាងកាហ្វេ  idol coffee ហើយពេលនេះក៏បានបើកភោជនីយដ្ឋានមួយបន្ថែមទៀត មានឈ្មោះថា Idol Palace ហាងអ្នកនាងមានម្ហូបជំនួយដល់សុខភាព មានហាងកាហ្វេ ដែលមានបញ្ចូលខូឡេជេនថែរក្សាសម្រស់ នាំចូលពីប្រទេសអ៊ីតាលី ហើយអ្នកនាងនឹងបន្តរកអ្វីដែលថ្មីៗសម្រាប់តម្រូវតាមចិត្តអតិថិជន មកបញ្ចូលក្នុងមីនុយបន្តទៀតផងដែរ។

អ្នកនាងក៏បានប្រាប់ឲ្យដឹងថា ភោជនីយដ្ឋាន IDOL Palace មានទីតាំងនៅលើផ្លូវ ៦០០កែងផ្លូវ៣០៧ ទល់មុខសាលាACE ទួលគោក  ហាង បើកលក់ជារៀងរាល់ថ្ងៃ មានអាហារពេលថ្ងៃត្រង់ ពេលល្ងាច ហើយក៏មានជាលក្ខណៈ Sky bar សម្រាប់តម្រូវទៅតាមចិត្តអតិថិជនដែលចង់មកលំហែនៅទីនេះ មានទទួលរៀបចំកម្មវិធីផ្សេងៗ ដូចជា ខួបកំណើត ជប់លៀង ពិធីផ្សេងៗ ដែលមានការបញ្ចុះតម្លៃពិសេស  មានបន្ទប់វីអាយភី សម្រាប់ក្រុមហ៊ុន ឬក៏ក្រុមការងារអតិថិជន ដែលចង់បានជាលក្ខណៈផ្ទាល់ខ្លួនផងដែរ។ នៅក្នុងឱកាសបើកសម្ពោធថ្មីនេះ  ក៏មានការផ្តល់ជូនការបញ្ចុះតម្លៃពិសេសដល់អតិថិជនផងដែរ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T