ហេតុផលសំខាន់ ៣ មិនគួរឲ្យកូនទៅសាលាទាំងវ័យក្មេងពេក!

//s5.kh1.co/87/87b70486ffec36e0656077fa093319b78dd165d3.jpg
នារី

 ០២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះ​ជា​បែប​នេះ​ក្ដី ក្មេង​ដែល​ឆាប់​ចូល​រៀន​ពេក​អាច​មាន​បញ្ហា​សំខាន់ ៣ យ៉ាង ដែល​អ្នកគ្រូ សន សុចិន្តា។

ជឿ​ថា​ម៉ាក់ប៉ា​ដែល​រស់នៅ​ភ្នំពេញ​សព្វថ្ងៃ​ច្រើន​តែ​បញ្ជូន​កូន​ទៅ​រៀន​តាំង​ពី​នៅ​វ័យ​ក្មេង ព្រោះ​ដើម្បី​ឲ្យ​គ្រូ​ជួយ​មើល​ថែ និង​ឆាប់​ទទួល​បាន​ចំណេះដឹង។ ទោះ​ជា​បែប​នេះ​ក្ដី ក្មេង​ដែល​ឆាប់​ចូល​រៀន​ពេក​អាច​មាន​បញ្ហា​សំខាន់ ៣ យ៉ាង ដែល​អ្នកគ្រូ សន សុចិន្តា បង្រៀន​នៅ​សាលា​ឯកជន​ថ្នាក់​មតេ្តយ្យ​ ចង់ឲ្យ​ប៉ាម៉ាក់​ពិចារណា​ម្ដង​ទៀត​មុន​បញ្ជូន​កូន​ទៅ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ

ក្មេង​ចូល​រៀន​ក្រោម​អាយុ ៣ ឆ្នាំ​ប្រឈម​មុខ​ការ​ឆ្លង​មេរោគ​ខ្ពស់​ជំងឺ​ផ្សេង​ៗ​ពី​មិត្ត​រួម​ថ្នាក់ ដោយសារ​តែ​កូន​នៅ​វ័យ​ប៉ុណ្ណេះ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​មិន​ទាន់​រឹងមាំ​ដូច​ក្មេង​អាយុ ៥ ឆ្នាំ​ឡើង​ទៅ​ទេ។ ក្មេង​ដែល​ចូល​រៀន​ក្រោម ឬ​ចាប់​ពី​អាយុ ៣ ឆ្នាំ ឡើង​គឺ​ត្រឹម​យក​កូន​ទៅ​ផ្សាំ​ជាមួយ​សាលា និង​មនុស្ស​ដទៃ ដើម្បី​កុំឲ្យ​ខ្លាច​គេ​ប៉ុណ្ណោះ មានមិត្តភ័ក្តិ​ច្រើន បើ​និយាយ​ពី​ការ​បង្រៀន​ចំណោះ​ដឹង គឺ​មិន​ទាន់​ចាប់​បាន​ច្រើន​ឡើយ ហើយ​ម៉ាក់ប៉ា​ភាគច្រើន គឺ​ដើម្បី​យក​កូន​ទៅ ព្រោះ​មិន​មាន​អ្នក​មើល​ថែទាំ ហើយ​ខ្លួន​ត្រូវ​ចេញ​ទៅ​ធ្វើការ​ទាំងពីរ​នាក់។ ដូចនេះ​បើ​មាន​ក្មេង​ម្នាក់​ឈឺ​ក្នុង​ថ្នាក់​ដូចជា​ផ្ដាសាយ ក្អក ភាគរយ​ឆ្លង​ទៅ​មិត្តភ័ក្ដិ​មាន​ខ្ពស់ ព្រោះ​ក្មេង​ត្រូវ​លេង ញ៉ាំ និង​គេង​ជាមួយ​គ្នា ហើយ​បើ​ទោះ​ជា​បាន​ឲ្យ​ថ្នាំ​លេប និង​លាង​សម្អាត​ដៃ កម្ចាត់​មេរោគ ក៏​នៅតែ​មិន​អាច​ទប់ស្កាត់​បាន​ច្រើន​មនុស្ស​ធំ​ដែរ។ បែបនេះ​ខាត​ទាំង​ថវិកា ​ខាត​ពេល​ធ្វើការ​រកស៊ី​បន្ថែម​ទៀត ហើយ​សុខភាព​កូន​ក៏​ចាប់ផ្ដើម​ចុះ​ខ្សោយ​ផង​ដែរ។

២- ញ៉ាំ​មិន​សូវ​គ្រប់គ្រាន់

មិនមែន​សាលា​ខ្វះខាត​អាហារូបត្ថម្ភ​ទេ តែ​ជា​រឿង​ពិបាក​ផ្គាប់​ចិត្ត​ក្មេង​ញ៉ាំ​អាហារ ព្រោះ​ក្មេង​ៗ​ចូលចិត្ត​ញ៉ាំ​តែ​សាច់ មិន​ញ៉ាំ​បន្លែ ឬ​ចូលចិត្ត​ញ៉ាំ​តែ​អាហារ​បែប​ឆា អាំង ចៀន ខណៈ​ដែល​នៅ​សាលា​មិន​អាច​តម្រូវ​បែប​នេះ​បាន​គ្រប់​ពេល​ឡើយ។ ដោយ​មាន​ថ្ងៃ​ខ្លះ​សម្ល​ទឹក ថ្ងៃ​ខ្លះ​សាច់​អាំង ចៀន ហើយ​ការ​ញ៉ាំ​ទៀត​សោត ទាមទារ​ឲ្យ​បញ្ចុក​ទើប​ញ៉ាំ​បាន​ច្រើន តែ​អ្នក​ថែទាំ​ម៉ោង​បាយ​មាន​មិន​ច្រើន មិន​អាច​ផ្គត់ផ្គង់​ក្មេង​បាន​គ្រប់​គ្នា ហើយ​មួយ​វិញ​ទៀត យើង​ទម្លាប់​នៅផ្ទះ​បញ្ចុក​បាយ​កូន ឬ​យក​គ្រឿង​អេឡិចត្រូនិក​ដោះដូរ​ជាមួយ​ការ​ញ៉ាំ។ ដូចនេះ​ហើយ​បាន​ជា​ក្មេង​ខ្លះ​ពេល​ចូលរៀន​ប្រែប្រួល​ទម្ងន់ តែ​សម្រាប់​ក្មេង​មិន​រើស​អាហារ​គឺ​មានតែ​ធាត់​ជាមុន។

៣- មិន​បាន​គេង​ថ្ងៃ

ជា​ធម្មតា​ពេល​កូន​នៅ​ផ្ទះ​យើង​ទម្លាប់​ឲ្យ​កូន​គេង​នៅ​ពេល​ថ្ងៃ ហើយ​នៅ​សាលា​ក៏​មាន​ដូចគ្នា ប៉ុន្តែ​ក្មេង​ៗ​ពេល​នៅ​ជុំ​គ្នា ទោះ​ជា​ដល់​ម៉ោង​គ្រូ​ប្រាប់​ឲ្យ​ចូល​សម្រាក ក៏​ពួកគេ​មិន​ធ្វើ​តាម​ដែរ ហើយ​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​គ្រូ​តែង​ដាក់​កិច្ច​ការ​ងារ​ផ្ទះឲ្យ​ធ្វើ​។ តែ​ព្រោះ​មិន​បាន​គេង​ថ្ងៃ ធ្វើឲ្យ​ពួកគេ​មិន​អាច​បំពេញ​បាន​ល្អ ឬ​ក្មេង​ខ្លះ​ឲ្យ​ម៉ាក់​ប៉ា​ជា​អ្នក​ធ្វើ​ជំនួស​ទៀត​ផង ដែល​ធ្វើឲ្យ​ការ​ទទួល​បាន​ចំណេះ​ដឹង​កាន់តែ​តិច​ឡើង​ៗ មិនសក្ដិសមជាមួយថវិការដែលចំណាយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T