«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស ឲ្យសាធារណជនចូលទស្សនាដោយសេរី!

//s5.kh1.co/34/34ecf41139e9f0ca43bc64c3ed797962286f17c1.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គម្រោងនេះត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ ដើម្បីជំរុញឲ្យមហាជនទាំងអស់ងាកមកចាប់អារម្មណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមគាំទ្រសិល្បៈនិងការសម្តែងផ្សេងៗរបស់ខ្មែរ

ភ្នំពេញ៖ គម្រោង «សិល្បៈស្រុកយើង» ត្រូវបានបើកជាផ្លូវការ ដើម្បីស្វាគមន៍សាធារណជនទាំងជាតិ និងអន្តរជាតិ ឲ្យចូលទស្សនាស្នាដៃសម្តែងរបស់ក្រុមសិល្បករខ្មែរដោយសេរីកាលពីល្ងាចថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅរោងច្រក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងនេះត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ ដើម្បីជំរុញឲ្យមហាជនទាំងអស់ងាកមកចាប់អារម្មណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមគាំទ្រសិល្បៈនិងការសម្តែងផ្សេងៗរបស់ខ្មែរ។

«សិល្បៈស្រុកយើង» ប្រមូលផ្តុំក្រុមសិល្បករខ្មែរដែលនឹងសម្តែងសិល្បៈចម្រុះមានដូចជា ការសម្តែងរបាំប្រពៃណី ល្ខោនខោល ល្ខោនស្រមោលស្បែក របាំសហសម័យ ការប្រគុំតន្ត្រីនិពន្ធដោយខ្លួនឯង និងការដាក់បញ្ចាំងភាពយន្ត នៅរៀងរាល់ថ្ងៃសៅរ៍ចុងក្រោយនៃខែនីមួយៗ ដោយរាប់ចាប់ពីខែកុម្ភៈ នេះតទៅ រហូតដល់ខែធ្នូ ឆ្នាំ២០២០ នៅក្នុងសាលប្រជុំដ៏ធំរបស់ រោងចក្រ ខ្មែ ប៊ែវើរីជីស។​​

«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៏ថា៖ 

«ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងវិលត្រឡប់មករោងចក្រយើងម្តងទៀតដើម្បីទស្សនាសិល្បៈនានាដែលនឹងដាក់សម្តែងប្រចាំខែ ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយផ្សព្វផ្សាយបន្ថែមពីគម្រោងនេះទៅកាន់គ្រួសារ មិត្តភក្តិ និងជាពិសេសភ្ញៀវបរទេស ឲ្យមកចូលរួមគាំទ្រ «សិល្បៈស្រុកយើង»។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស

គម្រោង «សិល្បៈស្រុកយើង» ត្រូវបានចូលរួមដោយក្រុមសិល្បករខ្មែរពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សមាគមសិល្បករគោកធ្លក Epic Arts យុវជនល្ខោនខោលកម្ពុជា Mascot Cambodia & Arts និង Smallworld Smallband ក្រុមតូច៕

«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
«សិល្បៈស្រុកយើង» របស់ ខ្មែរ ប៊ែវើរីជីស
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T