Single យូរពេក! ពេទ្យស្រី ស្នើសុំប្រទេសចិន ស្វែងរកមិត្តប្រុសឲ្យនាងម្នាក់ ទុកជារង្វាន់នៃការខិតខំព្យាបាលអ្នកផ្ទុកវីរុស Covid-19

//s5.kh1.co/d5/d5606ac400d577a521714229a83807895b4d720a.jpg
សង្គម

 ០២-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គិលានុបដ្ឋាយិកាម្នាក់ដែលមានអាយុ៣០ឆ្នាំ បានស្នើសុំ រដ្ឋាភិបាលប្រទេសចិន ស្វែងរកមិត្តប្រុសឲ្យនាងម្នាក់

ចិន៖ ថ្មីៗនេះ គិលានុបដ្ឋាយិកាម្នាក់ឈ្មោះថា Tian Fangfang វ័យ៣០ឆ្នាំ បានបង្ហោះរូបថតទៅលើបណ្ដាញសង្គម ដែលបង្ហាញពីរូបនាងផ្ទាល់ស្ថិតក្នុងឯកសណ្ឋានព្យាបាលអ្នកជំងឺ និងឈរកាន់ក្រដាសមួយសន្លឹកដោយសរសេររៀបរាប់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលចិននឹងស្វែងរកមិត្តប្រុសឲ្យខ្ញុំម្នាក់ នៅពេលវីរុស Covid-19 ឈប់រាតត្បាតក្នុងប្រទេស បន្ទាប់ពីខ្ញុំធ្វើការព្យាបាលអ្នកជំងឺពេញមួយថ្ងៃនៅមន្ទីរពេទ្យ។

នាង Tian បានឲ្យដឹងថា រូបនាងផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលរូបថតរបស់នាង មានភាពល្បីល្បាញយ៉ាងឆាប់រហ័សត្រឹមតែមួយយប់ប៉ុណ្ណោះ និងប្រជាជនក្នុងប្រទេសទាំងមូលដឹងថានាងកំពុងស្វែងរកដៃគូរួមជីវិត។ ហើយបុរសក្នុងក្ដីស្រមៃរបស់នាងគឺត្រូវមានកម្ពស់ខ្ពស់ ដោយសារតែនាងមានកម្ពស់រហូតដល់ទៅ១.៧០សង់ទីម៉ែត្រឯណោះ។

ប្រភពសារព័ត៌មានបានឲ្យដឹងដែរថា នាង Tian គឺជាបុគ្គលិកពេទ្យមកពីខេត្ត Hunan ដែលត្រូវបញ្ជូនមកព្យាបាលអ្នកជំងឺនៅទីក្រុងវូហានតាំងពីថ្ងៃទី១១ ខែកុម្ភៈមកម៉្លេះ។ ចំណែកឪពុករបស់នាងវិញ ក៏ធ្លាប់ជាបុគ្គលិកពេទ្យផងដែរ ដែលធ្លាប់ព្យាបាលអ្នកជំងឺផ្ទុកវីរុសសា (SARS) កាលពីឆ្នាំ២០០៣។

ជុំវិញរឿងរ៉ាវខាងលើនេះ នាង Tian ក៏បានបញ្ជាក់ថា នាងគ្រាន់តែបង្ហោះរូបថតលេងសើច ដើម្បីឲ្យប្រជាជនចិនសើចសប្បាយប៉ុណ្ណោះ ដោយចង់ឲ្យពួកគេមានមានក្ដីសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញនៅថ្ងៃមុខ ខណៈវីរុស Covid-19 កំឡុងរាតត្បាត។ បើទោះជានាងត្រូវការមិត្តប្រុសក៏ដោយ ក៏ការព្យាបាលអ្នកជំងឺ គឺជាកាតព្វកិច្ចដ៏សំខាន់បំផុតសម្រាប់នាងនៅពេលនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Tian Fangfang
នាង Tian Fangfang
នាង Tian Fangfang
នាង Tian Fangfang
នាង Tian Fangfang និងក្រដាសដែលនាងសរសេរ
នាង Tian Fangfang និងក្រដាសដែលនាងសរសេរ
នាង Tian Fangfang
នាង Tian Fangfang
នាង Tian Fangfang
នាង Tian Fangfang
នាង Tian Fangfang
នាង Tian Fangfang
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T