គេគ្រប់គ្នាកំពុងភ័យខ្លាចវីរុសកូរ៉ូណា ស្រាប់តែបុរសម្នាក់នេះ ប្រើអណ្ដាតលិឍនៅទីសាធារណៈ ឃើញហើយហួសចិត្ត (មានវីដេអូ)

//s5.kh1.co/10/1075da1324a052b695e76be8b33e66387ce76397.jpg
សង្គម

 ០២-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ ប្រើអណ្ដាតលិឍនៅទីសក្ការៈបូជាមួយកន្លែង ឃើញហើយហួសចិត្ត

អុីរ៉ង់៖ ប្រទេសអុីរ៉ង់ ត្រូវបានគេចោទប្រកាន់ថាជាប្រទេស ដែលធ្វេសប្រហែសក្នុងការទប់ស្កាត់ការរាលដាលនៃវីរុសឆ្លងកូរ៉ូណា ឬ Covid-19 បន្ទាប់ពីបែកធ្លាយវីដេអូមួយនៅលើបណ្ដាញអុីនធឺណេត ដែលបង្ហាញពីទង្វើមិនគម្បីរបស់បុរសម្នាក់នៅឯទីសក្ការៈបូជាមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាក្នុងប្រទេសអុីរ៉ង់កើនឡើងខ្លាំងមក ប្រទេសនេះបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចៀសឆ្ងាយពីទីកន្លែងសាធារណៈ ដើម្បីបង្ការការឆ្លងរាលដាល ហើយកន្លែងមួយចំនួនដូចជា សាលារៀន សកលវិទ្យាល័យ និងមជ្ឈមណ្ឌលកីឡាក៏ត្រូវផ្អាកមួយរយៈផងដែរ។ ហើយបើទោះជាយ៉ាងនេះក្ដី ក៏គេសង្កេតឃើញ ទីសក្ការៈបូជាមួយចំនួនក្នុងទីក្រុង Qom ភាគខាងជើងប្រទេសអុីរ៉ង់ ពុំមានការបិទទ្វារ ឬផ្អាកនោះឡើយ។

ការបាញ់ថ្នាំសម្លាប់មេរោគ
ការបាញ់ថ្នាំសម្លាប់មេរោគ

ជាក់ស្ដែង ឃ្លីបវីដេអូមួយបានបង្ហាញពីទង្វើមិននឹកស្មានដល់ ដោយបុរសម្នាក់បានប្រើប្រាស់អណ្ដាតរបស់គេទៅលិឍនឹងទ្វារ ស្ថិតក្នុងទីសក្ការៈបូជា Masumeh ដែលនេះជាអំពើមួយផ្ទុយពីការសំណូមពររបស់ក្រសួងសុខាភិបាល ដែលហាមឃាត់មិនឲ្យប៉ះពាល់ ឬថើបអ្វីមួយ ដែលមនុស្សទូទៅតែងតែប៉ះនោះឡើយ។

បុរស ដែលថតបានក្នុងឃ្លីបវីដេអូ
បុរស ដែលថតបានក្នុងឃ្លីបវីដេអូ

យ៉ាងណាមិញ បុរសរូបនោះបាននិយាយដោយត្រង់ៗថា គេមិនខ្វល់ពីអ្វីដែលកំពុងកើតឡើងនោះទេ ទោះបីជាវីរុសនេះកំពុងឆ្លងរាលដាល និងសម្លាប់មនុស្សយ៉ាងតិច៥៤នាក់ក្នុងប្រទេសក៏ដោយ។ លើសពីនេះទៅទៀត រូបគេថែមទាំងបានប្រាប់ឲ្យប្រជាជនបញ្ឈប់ការភ័យខ្លាចអ្នកដែលឆ្លងវីរុសនេះទៅ ហើយគេក៏សប្បាយចិត្តផងដែរ ដែលទីសក្ការៈបូជានេះនៅតែបើកដំណើរការ។

អ្នកកាសែតលោក Masih Alinejed បានសរសេរសារមួយឃ្លាថា «ការរក្សាកន្លែងសាសនាឲ្យនៅដំណើរការបែបនេះ គឺកំពុងបង្កគ្រោះថា្នក់ដល់ជីវិតប្រជាជនអុីរ៉ង់ និងពិភពលោកទាំងមូល»

ប្រជាជនអុីរ៉ង់
ប្រជាជនអុីរ៉ង់

គួរឲ្យដឹងដែរថា អុីរ៉ង់គឺជាប្រទេសទីពីរដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេ បន្ទាប់ពីប្រទេសចិន ពោលគឺ ចំនួនអ្នកស្លាប់កើនដល់៥៤នាក់ រីឯអ្នកឆ្លងមានចំនួន៩៧៨នាក់ ដោយយោងតាមទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T