៤ឆ្នាំម្តង! លោកយាយអាយុ ១០០​ឆ្នាំដែលកើតថ្ងៃ ២៩ កុម្ភៈ ធ្វើខួប​កំណើត​​​​ទើបបាន​ ២៥ដង​ប៉ុណ្ណោះ​

//s5.kh1.co/f8/f8db69a5440ba49be000401b575a4c5d5ae646cc.jpg
សង្គម

 ០២-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោកយាយ Angie Crognale មានអាយុ ១០០ ឆ្នាំ ទើបតែបានប្រារព្ធខួបកំណើតរបស់ខ្លួនលើកទី ២៥។​ លោកយាយកើតនៅឆ្នាំ ១៩២០ តែលោកយាយមានឱកាសធ្វើខួបកំណើតបានត្រឹមម្តងក្នុង ៤ ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកយាយកើតនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ១៩២០ ជាកូនរបស់ជនអន្តោប្រវេសន៍ជនជាតិអុីតាលីដែលបានរស់នៅ Port Norris រដ្ឋ New Jersey ហើយទើបផ្លាស់ទីលំនៅមកភូមិ Cardinal នៅអាយុ ៧៦ឆ្នាំ។

លោកយាយបានចំណាយពេលជាច្រើនរបស់គាត់ជាមួយមិត្តជិតស្និទ្ធរបស់គាត់ឈ្មោះ Dolores Monzo និង Mildred Annucci ដែលរស់នៅភូមិជាមួយគ្នា។ លោកយាយចូលនិវត្តន៍ពីការងារជាអ្នកលក់ដូរនៅផ្សារលក់ទំនិញនៅអាយុ ៩៩ឆ្នាំ ហើយបច្ចុប្បន្ន​ចំណាយពេលសម្រាក លេងប៊ីងហ្គោ និងញ៉ាំអាហារជាមួយមិត្តភក្តិ។

ពេលគេសួរលោកយាយថាធ្វើយ៉ាងដូចម្តេចទើបសុខភាពល្អ និងអាយុវែង លោកយាយបាននិយាយថា៖

«សូមធ្វើល្អទៅកាន់អ្នកដទៃ និងរស់នៅដោយសប្បាយចិត្ត។ នេះជារឿងរ៉ាវនៃជីវិតរបស់ខ្ញុំ»៕

https://s5.kh1.co/__image/w=650,h=488,q=100/1d/1d0f8c9cac6ae98dacb72ff9ad8354ac988b2c12.jpg
https://s5.kh1.co/__image/w=520,h=399,q=100/cd/cdf9633d64af6e30a25140a0501f904a70dae74f.jpg
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T