ទើបតែប្រកាសលែងគ្នាសោះ Kylie និងប្រុសម៉ៅ Travis Scott ត្រូវគ្នាវិញហើយ?

//s5.kh1.co/f5/f556f2f336f7b8243843e829191cc060989fa3a1.jpg
នារី

 ០២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សម័យនេះហើយ Single មិចស្ទាវ! Kylie Jenner​ ទំនងត្រូវគ្នាជាមួយ​ប្រុសម៉ៅកំពូលស្នេហ៍ Travis Scott វិញ ដែលបានបែកបាក់គ្នាកាលពីចុងឆ្នាំ២០១៩

អាមេរិក៖ អ្នកណាដែលមិនដឹងពី ចំណងស្នេហារវាង តារាប្រុស ស្រី Travis Scott និង Kylie Jenner ដែលពួកគេ គឺជាគូស្នេហ៍សេដ្ឋីវ័យក្មេង រស់នៅលើគំនរទ្រព្យសម្បត្តិ ច្រើនរហូតដល់វាល់លានដុល្លារ ហើយថែមទាំង មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ទូទាំងវិស័យសិល្បៈ នៅលើពិភពលោកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សង្សារមួយគូនេះ ទើបតែទាក់ទងគ្នាប៉ុន្មានឆ្នាំប៉ុណ្ណោះ ដោយមានចំណងដៃ កូនស្រីមួយ ដែលមានឈ្មោះថា Stormi Webster ដែលជាកូនស្រីសំណព្វចិត្ត របស់អ្នកទាំងពីរផងដែរ ដែលបច្ចុប្បន្ននាងមាន អាយុ២ឆ្នាំហើយ ក្នុងឆ្នាំ២០២០នេះ ។

ប៉ុន្តែ ទោះជាយ៉ាងណា ទំនាក់ទំនងរវាង អ្នកទាំងពីរ ក៏មិនមានភាពរឹងមាំ យូរអង្វែងផងដែរ ពោលគឺ ត្រូវបញ្ចប់ទៅវិញដោយការចែកផ្លូវគ្នា ក្នុងឆ្នាំ២០១៩។

ដោយឡែក ថ្មីៗនេះ Kylie Jenner ទំនងដូចជា បង្ហាញអំពីការទាក់ទងគ្នាឡើងវិញ ជាមួយប្រុសម៉ៅ កំពូលស្នេហ៍ Travis Scott បន្ទាប់ពី បានបែកបាក់គ្នា ដោយសារការរស់នៅ មិនសូវចុះសម្រុង ជាមួយគ្នាប៉ុន្មានឡើយ។

ក្នុងនោះដែរ តារាស្រីអាមេរិករូបនេះ បានបង្ហោះ Story នៅក្នុងបណ្ដាញសង្គម Instagram បង្ហាញពីរូបថតដែល Kylie បានថតជាមួយ​ Travis កាលពីឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែគ្មានប្រភពច្បាស់លាស់ណាមួយ ដែលហ៊ានអះអាងថា ទំនាក់ទំនងសង្សារមួយគូនេះ ឈានដល់ការត្រូវ រ៉ូវគ្នាវិញនៅឡើយ រង់ចាំការបកស្រាយបំភ្លឺឲ្យច្បាស់ការ ជាងនេះជាមុនសិន៕

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jennerនិង Travis Scott
Kylie Jennerនិង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Kylie Jenner និង Travis Scott
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T