លេចមុខលើឆាកជាថ្មី! ឱក សុគន្ធកញ្ញា នៅតែលេចធ្លោ បញ្ចេញក្បាច់រាំកប់ជាង កាលនៅក្រមុំទៀត (មានវីដេអូ)

//s5.kh1.co/d2/d277f3d337e7c0220c859e28d7447dbe912be56b.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយសម្រាកមួយរយៈធំ ពេលនេះ អ្នកនាង ឱក សុគន្ធកញ្ញា ត្រឡប់មកវិញ ពិតជាធ្វើឲ្យហ្វេនៗរំភើប ជាមួយបទចម្រៀងដ៏ពីរោះ បូករួមនឹងក្បាច់រាំ ធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងឡើង។

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាស្គាល់កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ដែលនាងជាតារាចម្រៀងស្រីមួយរូបមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ហើយក៏មានមហាជន ក៏ដូចជាមានហ្វេនៗជាច្រើនចូលចិត្ត និងគាំទ្រដល់រូបនាងកាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាងបានសម្រេចចិត្តរៀបការកាលពីឆ្នាំទៅ ដោយពេលនេះ នាងក៏ទទួលបានបានកូនប្រុសម្នាក់ឃ្យូត និងគួរឲ្យស្រលាញ់ខ្លាំង មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីរៀបការរួច ឃើញថាជីវិតគ្រួសាររបស់នាង កាន់តែមានសុភមង្គលខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលមានស្វាមីយល់ចិត្ត ទោះបីរវល់នឹងកិច្ចការងារយ៉ាងណា ក៏ឆ្លៀតពេលមកមើលកូនជំនួសនាងគ្រប់ពេល។

ក្នុងនោះដែរ ហ្វេនៗរងចាំការវិលត្រលប់មកវិញ របស់នាង ពេលនេះបានដូចចិត្តហើយ ដោយកាលពីពេលថ្មីៗនេះ នាងបានចេញនូវបទចម្រៀង មួយបទពិតជាពីរោះ មិនខុសពីរាល់ដងឡើយ។ បើងាកមកមើលពីវីដេអូ របស់នាងនៅលើឆាកតន្រ្តីវិញ ពិតជាមានភាពរស់រវើកជាមួយ បទចម្រៀងដ៏ពីរោះ បូករួមនឹងក្បាច់រាំផងនោះ ធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងឡើង។

ជាក់ស្ដែង បើមើលតាម Comment ដែលហ្វេនៗរបស់នាងផ្ទាល់ បានសរសើរពីនាងយ៉ាងច្រើន ដោយហ្វេនៗបានរងចាំការវិលត្រលប់មកច្រៀងរបស់នាងយូរខែមកហើយ ដោយមានហ្វេនៗជាច្រើនពិតជាមានអារម្មណ៍រំភើបជាមួយវីដេអូមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
វីដេអូ  អ្នកនាង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T