ភ្លៀងធ្លាក់ជន់លិច ខ្ចិលកើតទុក្ខច្រើន! នាំគ្នាជិះម៉ូតូទឹកបង្ហោះពេញផ្លូវ រំសាយអារម្មណ៍ (មានវីដេអូ)

//s5.kh1.co/f2/f29060bb90d9fd0cab2ffed410e0657e816105f7.jpg
សង្គម

 ០២-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ព្យុះ Gorge បានបោកបក់ទៅលើប្រទេសអៀរឡង់ បណ្ដាលឲ្យតំបន់មួយចំនួនជន់លិចផ្លូវ

អៀរឡង់៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានថតបង្ហោះនូវសកម្មភាព បុរសបីនាក់ ជិះម៉ូតូទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ជន់លិចផ្លូវនៅទីប្រជុំជន Tipperary ប្រទេសអៀរឡង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បុរសមួយក្រុមដែលមានគ្នាចំនួន៣នាក់ បានជិះម៉ូតូទឹកមកពីចម្ងាយបន្ដបន្ទាប់គ្នា ក្នុងល្បឿនលឿនគួរសម ហើយបង្ហោះឡើងពីលើផ្ទៃទឹក ខ្ទៀតទឹកខ្ចាយពេញផ្លូវ។

ជុំវិញវីដេអូខាងលើនេះ មានអ្នកចុចចូលទស្សនារហូតដល់ទៅ២សែនជាង ដងឯណោះ ត្រឹមតែរយៈពេល​មិនដល់មួយថ្ងៃប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ព្យុះ Gorge បានបោកបក់ បណ្ដាលឲ្យជន់លិចតាមបណ្ដាតំបន់មួយចំនួននៅចក្រភពអង់គ្លេស និងអៀរឡង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T